ឆ្នាំ​២០២៤៖ ទិវា​ជំនាញ ហូ​កា រៀបចំ​ក្រោម​ប្រធានបទ “​វិនិយោគ​ទេសចរណ៍ វិនិយោគ​លើ​ធនធានមនុស្ស​”
ចុះថ្ងៃទី: 29-04-2024, 12:20 PM, ចំនួនអ្នកអានៈ 58ដង
រាជធានី​ភ្នំពេញ ៖​តំណាង​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​លោក Christian DISLER អនុប្រធាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​ជា​នាយក​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន នៃ​ទីភ្នាក់ងារ​ស្វី​ស សម្រាប់​ការអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ (SDC), លោក Christian Volker Ide ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ នៃ​អង្គការ​ស្វី​ស ខន់​ថាក់​, លោកជំទាវ ប៉ូច វរ​លក្ខ​ណ័ នាយិកា​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​, លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​លោក ថង សាម៉ុន អគ្គនាយករង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, លោក គី សុខ​គីម នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​រួមទាំង​​លោក លោកស្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​ ទិវា​ជំនាញ ហូ​កា ឆ្នាំ​២០២៤ ត្រូវបាន​រៀបចំ​ធ្វើ​ទ្បើង​ក្រោម​ប្រធានបទ “​វិនិយោគ​ទេសចរណ៍ វិនិយោគ​ធនធានមនុស្ស​” ខណដែល​ពិធី​អបអរសាទរ​ទិវា​ដ៏​មាន​សារសំខាន់​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ទ្បើង នា​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ ក្រោម​វត្តមាន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម និង​ជា​ប្រធាន គ​.​គ​.​ហ​.​។​ លោក​ប៉ាក់ សុខុម បាន​ថ្លែងថា ទិវា​ជំនាញ ហូ​កា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ​៖ វិនិយោគ​ទេសចរណ៍ វិនិយោគ​លើ​ធនធានមនុស្ស​គឺជា​ពេលវេលា​ដ៏​មាន​សារៈសំខាន់ និង​ជា​វេទិកា​ចែករំលែក​បទពិសោធន៍ និង​ទស្សនទាន​ល្អៗ លើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ សំដៅ​ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​ផលិតភាព​ការងារ​ខ្ពស់ ជាពិសេស​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​យុវជន​ចំនួន ១,៥​លាន​នាក់​។ លោក​ថា ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ ក្នុង​វិស័យ​ទេសចរណ៍​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រសួងទេសចរណ៍ ដែល​កន្លងមក​បាន​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​ធនធានមនុស្ស​តួយ៉ាង “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២៥” និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​ស្របតាម​សភាពការណ៍​បច្ចុប្បន្ន​ក្នុងតំណាក់កាល​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​ លោក​រដ្ឋលេខាធិការ​បា​ន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​រៀបចំ​ដោយ​ក្រសួង​ទេ​សចណ៍ យើង​សង្កេតឃើញថា​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ទាំង​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងទេសចរណ៍ និង​មជ្ឈមណ្ឌល ឬ​វិទ្យាស្ថាន​ក្រោម​ការគ្រប់គ្រង ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​ជាតិ​-​អន្តរជាតិ បាន​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​អ្នកជំនាញ​តាម​ទម្រង់​បណ្តុះបណ្តាល​នានា សំដៅ​រួមគ្នា​ស្តារ​សម្បទា​វិជ្ជាជីវៈ​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ខណៈ​វិបត្តិ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​សរុប​ចំនួន ៣២.៨១១​នាក់ ក្នុងចំណោម​អាជីវកម្ម​សរុប​ចំនួន ២.២៣៣ អាជីវកម្ម​ដែល​ត្រូវបាន​បិទ​-​ផ្អាក​ទូទាំងប្រទេស នៅត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ​។​ លោក ក៏បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​គ​ម្រោ​ង ហូ​កា ដែល​បាន​សម្រេចបាន​នូវ​សមិទ្ធ​លទ្ធផល​សំខាន់ៗ​ប្រកបដោយ​ផ្លែផ្កា តាមរយៈ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​អង្គការ ស្វី​ស ខន់​ថាក់ និង​ក្រោម​ការគាំទ្រ​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សំដៅ​ផ្តល់នូវ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ដល់​យុវជន​និង​យុវនារី​ងាយ​រងគ្រោះ និង​អ្នកជំនាញ​កម្រិត​ទាប នៅតាម​ខេត្ត​គោលដៅ​ដាច់ស្រយាល ជាពិសេស​ការបើកឱកាស​ការសិក្សា​ពេញ​មួយជីវិត​ដល់​យុវជន​កម្ពុជា​។ ទន្ទឹម​នោះ​លោក​ថែមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តំណាង​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ទេសចរណ៍ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក​ក្នុង​ការងារ​អប់រំ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​លើ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​គាំទ្រ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​។​ លោក ប៉ាក់ សុខុម បាន​លើកទ្បើង​ថា វេទិកា​ជំនាញ ហូ​កា ឆ្នាំ​២០២៤ ឱកាស​ដ៏​វិសេសវិសាល​នេះ មាន​ភាពខុសប្លែក​ពី​ឆ្នាំមុន ដោយ​ក្នុង​ក្រុមការងារ​បានរៀបចំ​ក​ម្ម​វិធី​ប្រកួត​ជំនាញ​ចាក់​ឡា​តេ និង​ជំនាញ​សេវាកម្ម​ស្រា​ទំពាំងបាយជូរ សំដៅ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា ពិសេស​អ្នកជំនាញ​ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ ហូ​កា នៅតាម​ខេត្ត​គោលដៅ​គម្រោង ។ ផ្តើម​ពី​នោះ លោក​អំណរគុណ​ដល់ដៃ​គូរ​សហការ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា រួមមាន​៖ ក្រុមហ៊ុន Gourmet Beverage Solutions Co., Ltd ក្រុមហ៊ុន ប៊ូ​លូ​ម ប៊ូ​លូ​ម និង​ក្រុមហ៊ុន Kirisu Farm ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ទម្រង់ In-Kind Contribution ដើម្បី​ឲ្យ​ដំណើរ​កម្មវិធី​ប្រកួត​ជំនាញ​បាន​ដោយ​រលូន និង​ប្រកបដោយ​ផ្លែផ្កា​។ លោក​រដ្ឋលេខាធិការ​ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​អ្នកសម្របសម្រួល និង​វាគ្មិន​កិត្តិយស ទាំងអស់​ដែល​នឹង​ចែករំលែក​បទពិសោធន៍​តាមរយៈ​ប្រធានបទ​ពិភាក្សា​ចំនួន ០២ រួមមាន​៖ កិច្ចពិភាក្សា​ទី​១ លើ​ប្រធានបទ​៖ យន្តការ​គាំទ្រ​របស់​ក្រសួងទេសចរណ៍​ក្នុងការ​បណ្ដុះបណ្ដាល​យុវជន ១,៥​លាន​នាក់ និង​កិច្ចពិភាក្សា​ទី​២ លើ​ប្រធានបទ​៖ អភិវឌ្ឍ​វិស័យ​កាហ្វេ គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​”​។​ នាឱកាស​នោះ លោក ប៉ាក់ សុខុម ក៏បាន​សំណូមពរ​ឲ្យ​អង្គពិធី​ទាំងមូល​មេត្តា​ត្រង់ត្រាប់​ស្តាប់​ពី​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ របស់​វាគ្មិន​កិត្តិយស​ជាតិ​និង​អន្តរជាតិ​ទាំងអស់ និង​មានមតិ​យោបល់​ចូលរួម​ឲ្យ​បាន​ផុលផុស​ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​ពង្រឹង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូ​កា ដែល​យើង​កំពុង​រៀបចំ​កម្មវិធី​នាឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-05-2024, 04:44 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានី​ភ្នំពេញ ៖ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ គឺក្នុងគោលបំណងរំលឹក ដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:39 PM, ចំនួនអ្នកអានៈ​ 18ដង
ថ្មីៗនេះ រុស្ស៉ីនិយាយថា ខ្លួនឃើញថាគ្មានចំណុចណាមួយនៃកិច្ចប្រជុំ រៀបរាងដោយស្វីស ពិភាក្សាលើវិធីសាស្រ្ត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនឡើយ ហើយដែលសូម្បីតែរុស្ស៉ីក៏មិនត្រូវបានអញ្ជើញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែតក្នុងស្រុកថា «គ្មានរុស្ស៉ី ការពិភាក្សាលើបញ្ហាសន្តិសុខ ដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:37 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ និងហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកលទ្ធភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:27 PM, ចំនួនអ្នកអានៈ​ 21ដង
ការព្រមាន​នេះ កើតឡើង​នៅពេលដែល​កងកម្លាំង​អ៊ីស្រាអែល ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​វាយលុក​ចូលទៅក្នុង​ទីក្រុង​កាន់តែ​ជ្រៅ និង​កម្ទេច​កងវរសេនាតូច​ហា​ម៉ាស់​ចំនួន ៤ បន្ថែមទៀត​។សហភាព​អឺរ៉ុប បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល បញ្ចប់​ប្រតិបត្តិការ​យោធា​នៅ Rafah ភាគខាងត្បូង​ហ្គា​ហ្សា​ជាបន្ទាន់ ដោយ​ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:26 PM, ចំនួនអ្នកអានៈ​ 22ដង
លោក បានលើកឡើង នៅលើ​គណនី X ថា គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា​គុយបា កំពុង​សហការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ដូច្នេះ​សហរដ្ឋអាមេរិក​ត្រូវតែ​ចាត់វិធានការ​ត្រឹមត្រូវ និង​សម​ហេតុផល ដោយ​ដក​គុយបា​ចេញពី​បញ្ជី​របស់​ក្រសួងការបរទេស ហើយ​បញ្ចប់​វិធានការ​សេដ្ឋកិច្ច​បង្ខិតបង្ខំ​។​ សហរដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:25 PM, ចំនួនអ្នកអានៈ​ 29ដង
ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បានទទួល​ស្គាល់​ការគាំទ្រ ភាពជា​ដៃគូ និង​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សប្បុរសធម៌រ​បស់​ថ្នាក់ដឹកនាំ និង​សហការី​នៃ​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា អង្គភាព​Virtus Media (Khmer Times) និង​ធនាគារ​វី​ង ដែល​បាន​រៃអង្គា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:22 PM, ចំនួនអ្នកអានៈ​ 2ដង
ភាពចលាចល​នេះ បាន​ផ្ទុះឡើង​បន្ទាប់ពី​សភាជាតិ​របស់​ប្រទេស​បារាំង គាំទ្រ​ការផ្លាស់ប្តូរ​ដែលមាន​ជម្លោះ ចំពោះ​សន្លឹកឆ្នោត​ដែល​មេដឹកនាំ​ជនជាតិដើម​ភាគតិច លោក Kanak និយាយថា បាត់​សម្លេងគាំទ្រ​លោក ។​អាជ្ញាធរ​បារាំង បាន​បញ្ជា​កងទ័ព​ឱ្យ​យាម​កំពង់ផែ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទឹកដី​ប៉ាស៊ី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:54 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានី​ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះការផ្សាយរបស់កាសែតបរទេស ដោយចាត់ទុកថាព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។ ត្រង់ចំណុចនៃក្តីកង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:49 PM, ចំនួនអ្នកអានៈ​ 25ដង
កូរ៉េខាងត្បូង៖សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:44 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា មេដឹកនាំវៀតណាម ក៏ចង់ឲ្យកម្ពុជាឯករាជ្យដែរ ហើយក៏មិនចង់ឲ្យនាវាពីកម្ពុជា ហូរហៀរទៅដោយទំនិញ ដែលវៀតណាមចាប់បង្ខំ ត្រូវតែធ្វើការត្រួតពិនិត្យកុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:02 PM, ចំនួនអ្នកអានៈ​ 25ដង
​បើ​យោងតាម​គេហទំព័រ AP ដែល​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​ស្ថាប័ន​អឺរ៉ុប​ខាងលើ​បានចេញ​ផ្សាយ​ថា បណ្តា​ក្រុម​ទាំងឡាយ នឹង​ទទួលបាន​កញ្ចប់​ទឹកប្រាក់​អតិប្បរមា ៣១​លាន​អឺរ៉ូ​នៅ Euro 2024 ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​ទាំង ៣​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល និង​ទទួលបាន​តិច​បំផុត​ក៏ ១០​លាន​ដុល្លារ​ត្រឡប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:00 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តកំពង់ឆ្នាំង៖ សមយុទ្ធនាគមាសនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយសមយុទ្ធលើគោកធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 02:48 PM, ចំនួនអ្នកអានៈ​ 18ដង
លោក Wong បានស្បថចូលកាន់តំណែងនៅម៉ោង ៨យប់ (ម៉ោងនៅសិង្ហបុរី) ដែលធ្វើឱ្យរូបលោក ក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥ ហើយក៏ជាលើកដំបូងផងដែរដែលសិង្ហបុរីមាននាយករដ្ឋមន្ត្រីថ្មីក្នុងពេល ២០ឆ្នាំមកនេះ ព្រមទាំងជានាយករដ្ឋមន្ត្រីទី២ ដែលមិនមែនជាសមាជិកគ្រួសារ Lee។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 02:44 PM, ចំនួនអ្នកអានៈ​ 23ដង
កិច្ចសន្យា​បច្ចុប្បន្ន​របស់​ខ្សែប្រយុទ្ធ​រូបនេះ នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០២៥ នៅពេលដែល​រូបគេ​នឹងមាន​អាយុ ៤០ ឆ្នាំ​។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​អ្នកកាសែត​លោក Ben Jacobs នៅលើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក​។​ កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo កំពុង​ពិចារណា​បន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 02:31 PM, ចំនួនអ្នកអានៈ​ 27ដង
អ៊ុយក្រែន បានទទូចសុំជាយូរមកហើយនូវគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ចំពោះមុខការវាយលុកកាន់តែខ្លាំង​របស់​កងកម្លាំងរុស្ស៉ី។ ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកៀវ លោក Blinken បានបញ្ជាក់ថា «យើងកំពុងប្រញាប់ប្រញាល់ហើយ លើការបញ្ជូនគ្រាប់រំសេវ រថពាសដែក មីស៉ីល ប្រព័ន្ធការពារដែនអាកាស ទៅកាន់ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4358 នាក់
ម្សិលមិញ : 4246 នាក់
សរុបទាំងអស់ : 6541711 នាក់