NOCC បើកវគ្គរដ្ឋបាលកីឡា ដើម្បីជំរុញការយល់ដឹងពីសិទ្ធិអំណាច នៃការចាត់ចែងការងារកីឡា ដល់មន្ដ្រីសហព័ន្ធជាតិ
ចុះថ្ងៃទី: 12-02-2024, 08:05 PM, ចំនួនអ្នកអានៈ 90ដង
រាជធានី​ភ្នំពេញ​៖លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា វគ្គនេះ ផ្ដោតការយកចិត្តទុកដាក់ទៅលើប្រព័ន្ធនៃការរដ្ឋបាលរបស់ចលនាកីឡា ទាំងក្នុង និងក្រៅប្រទេស មកបង្ហាញដល់សិក្ខាកាមចូលរួម ដើម្បីស្វែងយល់ពីឋានានុក្រម និងយល់ច្បាស់ពីសិទ្ធិនៃអំណាចក្នុងការចាត់ចែងការងារកីឡា ក៏ដូចជារចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋបាលកីឡានៅក្រៅប្រទេសផងដែរ ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដើម្បីជំរុញការយល់ដឹងពីសិទ្ធិអំណាចក្នុងការចាត់ចែងការងារកីឡា ដល់មន្ដ្រីសហព័ន្ធកីឡាជាតិ ឆ្ពោះទៅប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងដឹកនាំ នៃសហព័ន្ធកីឡានីមួយៗ ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសិក្ខាកាម ៥៨នាក់ មកពី ៥៥សហព័ន្ធកីឡាជាតិ និងមន្ដ្រីថ្មីៗរបស់ NOCC ចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការសាមគ្គីអូឡាំពិក ។ លោកថា «វគ្គរដ្ឋបាលកីឡានេះ ផ្តោតលើរចនាសម្ព័ន្ធនៃអំណាចសាធារណៈរបស់កីឡា ទាំងក្នុង និងក្រៅប្រទេស ដើម្បីបញ្ជ្រាសារ និងការយល់ដឹងដល់សិក្ខាកាម អំពីចលនាកីឡា ប្រវត្តិនៃការកកើតឡើងរបស់កីឡាអូឡាំពិក និងយល់ដឹងអំពីរបៀបរបបការងាររបស់សហព័ន្ធ ពិសេសគឺការធ្វើឲ្យមន្ដ្រីរបស់សហព័ន្ធ និងមន្ដ្រីកីឡា ដែលត្រូវយល់ដឹងនូវភាពជាអ្នកដឹកនាំក្នុងវិស័យកីឡា» ។ ភាពជាអ្នកដឹកនាំកីឡា គឺផ្តោតទាំងមេរៀនទូទៅ នៃភាពជាអ្នកដឹកនាំ និងជំនាញឯកទេស នៃការដឹកនាំ និងគ្រប់វិស័យកីឡា ដែលស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើកំណែទម្រង់តាមអង្គភាព ពិសេសធ្វើបច្ចុប្បន្នកម្មកីឡាជាប្រចាំ ដើម្បីរុញឲ្យប្រសិទ្ធភាព និងលទ្ធផលជាក់ស្ដែងក្នុងវិស័យកីឡា មានសន្ទុះ និងការវិវឌ្ឍន៍ពិតប្រាកដ ។ លោក វ៉ាត់ ចំរើន បន្ថែម ។ គួរដឹងថា ពិធីបិទវគ្គរដ្ឋបាលកីឡានេះ នឹងធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ។ ចំពោះសិក្ខាកាមចូលរួមសិក្សាវគ្គនេះ នឹងត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដ្បិតវិញ្ញាបនបត្រសិក្សា នឹងត្រូវចេញដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិផង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផង ដែលមានការទទួលស្គាល់ជាសកលក្នុងចលនាអូឡាំពិកអន្ដរជាតិ ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2024, 07:00 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នេះមានការចូលរួមពីបណ្តាសមាគម និងអង្គការអតីតយុទ្ធជន ដែលជាប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:54 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី អាយុ៤៦ឆ្នាំ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:52 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើបទបង្ហាញខ្លីអំពីសក្តានុពលរបស់កម្ពុជា ទាក់ទងធនធានមនុស្ស វិស័យឧស្សាហកម្ម កសិកម្ម ឱកាសបង្កើតការងារ កាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យនានាជាច្រើននៅប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:46 AM, ចំនួនអ្នកអានៈ​ 43ដង
កម្ពស់ទឹកជំនន់ បានហក់ឡើងដល់កម្រិតខ្ពស់មួយ ពោលគឺលេចដល់ដំបូលផ្ទះរាប់រយខ្នង ព្រមទាំងលេចផ្លូវ និងលេចលង់ដំណាំស្រូវចំនួន ៣០,០០០ ហិកតា សម្លាប់សត្វគោ រួមទាំងបសុបក្សី ចំនួន ២០,០០០ ក្បាល ។ មនុស្សជាង ១០ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និង ៩ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបំផ្លិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:44 AM, ចំនួនអ្នកអានៈ​ 41ដង
លោក Bulgakov ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅទីក្រុងម៉ូស្គូ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីបញ្ជាក់ការពិតនៃ «សកម្មភាពខុសច្បាប់» របស់លោក។ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចាប់ខ្លួនលោក Dmitry Bulgakov អតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:42 AM, ចំនួនអ្នកអានៈ​ 16ដង
ពិធីបើកការប្រកួតកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល នឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ដោយពិធីបើកកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ត្រូវធ្វើឡើងតាមដងទន្លេសែន ដោយតម្រូវឱ្យអត្តពលិកនិងប្រតិភូទាំង ២០៦ នៃ NOCs ជិះទូកចំនួន ៨៥ គ្រឿង ហែរក្បួន Parade។ ព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិក​ឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:36 AM, ចំនួនអ្នកអានៈ​ 50ដង
លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំទើបតែបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំនៃការរងទុក្ខរបស់ប្រជាជននៅហ្គាហ្សា រួមទាំងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាច្រើនផងដែរ ។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:35 AM, ចំនួនអ្នកអានៈ​ 17ដង
លោកស្រី បានលើកឡើងថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកដេញដោលជាមួយ លោក Donald Trumspan ដោយបន្ថែមថា ខ្ញុំ​យល់​ព្រម​នឹង​កិច្ច​ប្រជុំ​ដែល​​ព្រមព្រៀង​គ្នា ​កាល​ពី​ថ្ងៃ​ទី ​១០ ខែ​កញ្ញា ។អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា លោកស្រី ត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការជជែកដេញដោលជាមួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:32 AM, ចំនួនអ្នកអានៈ​ 17ដង
កីឡា ៖ ខ្សែបម្រើស្លាបសញ្ជាតិបារាំង Moussa Diaby របស់ក្លិបបាលទាត់ Aston Villa បានចូលរួមជាមួយក្លឹប Saudi Pro League គឺក្រុម Al-Ittihad ​​ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ​។ Diaby ​បានចូលរួមជាមួយ Villa កាលពីមួយឆ្នាំមុនពី Bayer Leverkusen ក្នុងតម្លៃខ្លួន ៥២ លានផោន (៦៧ លានដុល្លារអាមេរិក) បានបង្ហាញខ្លួន ៥៤ប្រកួត ក្នុងរដូវកាល ២០២៣-២៤ ដោយបានស៊ុតបញ្ចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:31 AM, ចំនួនអ្នកអានៈ​ 14ដង
ដោយផ្អែកលើការវិភាគពេញលេញនៃសេចក្តីថ្លែងការណ៍សាធារណៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូឃ្លីប លោក Anadolu បានកំណត់ថាចំនួនសមាជិកសភា និងសមាជិកព្រឹទ្ធសភាជាប្រវត្តិសាស្ត្របានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក Netanyahu ។ សមាជិកសភាយ៉ាងហោចណាស់ ៩៦ នាក់គឺជិតពីរដងនៃចំនួនអ្នកប្រជាធិបតេយ្យដែលបានធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:27 AM, ចំនួនអ្នកអានៈ​ 18ដង
លោកថា ជាទូទៅ រុស្ស៊ីបើកចំហសម្រាប់ដំណើរការចរចា ប៉ុន្តែជាដំបូង យើងត្រូវយល់ពីរបៀបដែលអ៊ុយក្រែនត្រូវបានរៀបចំ និងថាតើខ្លួនមានការអនុញ្ញាតសម្រាប់រឿងនោះពីអ្នកដោះស្រាយដែរឬទេ។រុស្ស៊ីប្រកាសបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីត្រូវស្វែងយល់អំពីរបៀបដែលអ៊ុយក្រែនត្រៀមខ្លួន។ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:22 AM, ចំនួនអ្នកអានៈ​ 18ដង
កីឡាករ Yang Min-hyuk វ័យ១៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្ទេរទៅកាន់ក្រុម Sspanurs នៅពេលបញ្ចាប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមតារា​ឆ្នើម​កូរ៉េ K League XI ជួបជាមួយក្រុម Tottenham Sspanurs នៅកីឡដ្ឋាន Seoul World Cuspan ក្នុងប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែកក្កដា។ ក្លិបមាន់ខ្នាយមាស Tottenham Sspanurs ត្រូវបានគេរាយការណ៍ថា កំពុងតែខិតជិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:21 AM, ចំនួនអ្នកអានៈ​ 17ដង
លោក Lukashenko បានបញ្ជាក់ថាលោកនឹងធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យវាពោរពេញទៅដោយខ្លឹមសារថ្មី និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់សុខុមាលភាពកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានសន្យានៅថ្ងៃសុក្រនេះថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2024, 11:19 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកណ្ដាល៖ សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ព
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3411 នាក់
ម្សិលមិញ : 4348 នាក់
សរុបទាំងអស់ : 6847073 នាក់