ទេសរដ្ឋមន្រ្តី គន់ គីម៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ |
|
ចុះថ្ងៃទី: 20-11-2023, 06:00 PM, ចំនួនអ្នកអានៈ 76ដង |
|
ខេត្តកំពង់ធំ៖ នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងបែបនេះក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ដែលជាស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ដោយសារទឹកជំនន់កន្លងមក ចំនួន១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តកំពង់ធំ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការចាត់ចែងដឹកជញ្ជូនកញ្ចប់ ស្បៀង និងកញ្ចប់គ្រាប់ពូជបន្លែ សម្រាប់ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ នាពេលនេះ។ ដោយក្នុង ១គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់ គ្រាប់ពូជបន្លែ (ឃីដ)។
លោកទេសរដ្ឋមន្ត្រី បានឆ្លៀតគូសរំលេចពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់ យ៉ាងធំធេងក្នុងបុព្វហេតុ ពោលគឺសមិទ្ធផលដែលកម្ពុជាមានពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលបាននោះឡើយ។
ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគម អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ដូច្នេះ «ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយ ជីវភាពរបស់អតីតយុទ្ធជន សម្តេចបវរធិបតី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការ សាងសង់ផ្ទះ និងរៀបចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ គន់ គីម ក៏មិនភ្លេចអំពាវនាវអតីតយុទ្ធជនទាំងអស់ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ដែលរកបានមកដោយលំបាក ហើយអតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានដឹងច្បាស់នូវការលំបាកបណ្តាល មកពីភ្លើងសង្គ្រាម។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ ដោយសារកម្ពុជាមានសន្តិភាព។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:35 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តបាត់ដំបង៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចូលទស្សនាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ដែលបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូលនិងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង នៅក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ។
ផ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:31 PM, ចំនួនអ្នកអានៈ 6ដង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:29 PM, ចំនួនអ្នកអានៈ 6ដង
មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ និងអ្នកជំនាញ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោក Zelenskiy បាននិយាយថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននិងកូរ៉េខាងត្បូងនឹងផ្លាស់ប្តូរគណៈប្រតិភូក្នុងពេលឆាប់ៗនេះ ដើម្បីសម្របសម្រួលសកម្មភាព»។
ប្រធាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:06 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលមរណភាព នៅថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៨នាទី ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:02 PM, ចំនួនអ្នកអានៈ 13ដង
ពិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅនៅក្លឹប Phnom Climb Community Gym។ការរៀបចំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបិទបញ្ចប់យ៉ាងជោគជ័យហើយ ដែលធ្វើឡើង ក្រោមអធិបតី លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក និង លោក ឡាំង អូណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:00 PM, ចំនួនអ្នកអានៈ 10ដង
សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅរុស្ស៉ី ហើយថា មានក្រុមទ័ពកូរ៉េខាងជើងខ្លះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៉ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការ ស៉ើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:59 PM, ចំនួនអ្នកអានៈ 8ដង
ក្រុមហេសបូឡា បាននិយាយថា ក្រុមប្រឹក្សា Shura របស់ខ្លួន បានសម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយស្របទៅតាមយន្តការ ដែលត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:58 PM, ចំនួនអ្នកអានៈ 11ដង
តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ Nileshwaram រដ្ឋ Kerala ភាគខាងត្បូង កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដើម្បីមើលការដុតកាំជ្រួច។ បន្ទាប់មក សំលេងផ្ទុះផាវ-កាំជ្រួច បានបន្លឺឡើងចេញពីខាងក្នុងអគារមួយ មុនពេលដុំភ្លើងដ៏ខ្លាំង ផ្ទុះឆាបឆ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:11 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ព្រះរាជពិធីថ្វាយព្រះពរត្រូវបានប្រារព្ធឡើងនៅក្នុងព្រះទីនាំងទេវានិច្ឆ័យ។ ក្នុងព្រះរាជពិធីថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញអានសារថ្វាយព្រះពរម្តងម្នាក់។
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:59 PM, ចំនួនអ្នកអានៈ 10ដង
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹង និងណែនាំអំពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ក្នុងគោលបំណងឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានឈ្វេងយល់ឱ្យកាន់តែច្បាស់ពីការអនុវត្ត បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ (ពីរូបវន្តបុគ្គល ទៅរូបវន្តបុគ្គល) ដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:55 PM, ចំនួនអ្នកអានៈ 9ដង
បន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងទីក្រុងបែរឡាំង លោក Anusic និយាយថា ពេលទទួលបានរថក្រោះ Leospanard 2 A8 ហើយ ក្រូអាស៉ី អាចប្រគល់រថក្រោះប្រយុទ្ធចំនួន ៣០គ្រឿង និងរថពាសដែកប្រយុទ្ធ ៣០គ្រឿង ទៅកាន់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤នេះ។
រដ្ឋមន្រ្តីការពារជាតិ លោក Ivan Anusic បានឱ្យដឹងថា ប្រទេសក្រូអាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:54 PM, ចំនួនអ្នកអានៈ 6ដង
យោងតាមរបាយការណ៍ដដែល បានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើង នៅក្នុងតំបន់ El Hamames ខណដែលកងទ័ពអ៊ីស្រាអែល ព្យាយាមឈ្លានពានឆ្លងកាត់ព្រំដែនក្បែរទីក្រុង Khiam របស់ប្រទេសលីបង់ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen រាយការណ៍ថា ក្រុមហេសបូឡា Shia នៃប្រទេសលីបង់ បានបំផ្លាញរថក្រោះប្រភេទ Merkava របស់អ៊ីស្រាអែល នៅតាមព្រំដែនរវាងប្រទេសទាំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:53 PM, ចំនួនអ្នកអានៈ 7ដង
នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុង Reykjavik លោក ហ្សេលេនស្គី បានធានាចំពោះតំណាងនៃប្រទេសដាណឺម៉ាក អ៊ីស្លង់ ន័រវេស ហ្វាំងឡង់ និងស៊ុយអែតថា អ៊ុយក្រែន កំពុងស្នើសុំចូលជាសមាជិកណាតូ។ យើងមិននិយាយអំពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ អំឡុងពេលមានសង្រ្គាមនោះទេ។ យើងកំពុងនិយាយអំពីការអញ្ជើញឱ្យចូលរួ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:51 PM, ចំនួនអ្នកអានៈ 8ដង
យោធាជើងទឹកឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅតំបន់សមុទ្រជ្វា ក្បែរមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ក្នុងទីក្រុង Surabaya។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំឥណ្ឌូណេស៉ី លោក Sergey Tolchenov បានលើកឡើងថា ការធ្វើសមយុទ្ធយោធានេះ មិនមានគោលដៅ លើប្រទេសណាមួយផ្សេងឡើយ ពោលគ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 01:35 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបំពេញរាជតួនាទី និងភារកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នាំឱ្យព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយភាពសុខដុមរមនា។
ថ្ងៃនេះជាខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរី
ព័ត៌មានលម្អិត
|
|
|