មន្ដ្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ នាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យរកទំនិញខូចគុណភាពនៅផ្សារកណ្តាល |
|
ចុះថ្ងៃទី: 28-09-2023, 03:42 PM, ចំនួនអ្នកអានៈ 123ដង |
|
រាជធានីភ្នំពេញ៖លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំអោយមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញ ឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ ដែលជាសារធាតុគីមី និង ម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។
ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សាខា ក.ប.ប.រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាន មន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារកណ្តាល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយកសំណាកគំរូជាក់ស្តែងបានចំនួន២០ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក មើមខ្ទឹមសរ សាច់ សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍។ ជាលទ្ធផល ពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់ក្នុងគម្រូទាំងនោះទេ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអញ្ជើញអាជីវករចំនួន១៤នាក់ ដែលប្រកបអាជីវកម្មក្នុងផ្សារកណ្តាល ដែលតាំងលក់ផលិតផលគីមី មកស្តាប់ការធ្វើបទបង្ហាញ និង ផ្សព្វផ្សាយខ្លឹមសារ ប្រកាសស្តីពីលក្ខខណ្ឌតម្រូវ នៃការដាក់ស្លាកសញ្ញា សម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមី ដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួស សម្រាប់គោលបំណងផ្សេងៗ នៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាង ប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។
លោកបានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើន ប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ន នូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាព របស់ប្រជាពលរដ្ឋផងដែរ ។
ក្នុងកិច្ចត្រួតពិនិត្យខាងលើនេះគេឃើញ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រ ចំពោះសកម្មភាព របស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ និងបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធ នឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្តាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស នាំចូលមកដែលអាច ប៉ះពាល់ជាយថាហេតុ ដល់សុខភាពយើងទាំងអស់គ្នា៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:35 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តបាត់ដំបង៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចូលទស្សនាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ដែលបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូលនិងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង នៅក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ។
ផ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:31 PM, ចំនួនអ្នកអានៈ 6ដង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:29 PM, ចំនួនអ្នកអានៈ 6ដង
មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ និងអ្នកជំនាញ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោក Zelenskiy បាននិយាយថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននិងកូរ៉េខាងត្បូងនឹងផ្លាស់ប្តូរគណៈប្រតិភូក្នុងពេលឆាប់ៗនេះ ដើម្បីសម្របសម្រួលសកម្មភាព»។
ប្រធាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:06 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលមរណភាព នៅថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៨នាទី ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:02 PM, ចំនួនអ្នកអានៈ 13ដង
ពិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅនៅក្លឹប Phnom Climb Community Gym។ការរៀបចំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបិទបញ្ចប់យ៉ាងជោគជ័យហើយ ដែលធ្វើឡើង ក្រោមអធិបតី លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក និង លោក ឡាំង អូណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:00 PM, ចំនួនអ្នកអានៈ 10ដង
សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅរុស្ស៉ី ហើយថា មានក្រុមទ័ពកូរ៉េខាងជើងខ្លះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៉ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការ ស៉ើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:59 PM, ចំនួនអ្នកអានៈ 8ដង
ក្រុមហេសបូឡា បាននិយាយថា ក្រុមប្រឹក្សា Shura របស់ខ្លួន បានសម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយស្របទៅតាមយន្តការ ដែលត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:58 PM, ចំនួនអ្នកអានៈ 11ដង
តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ Nileshwaram រដ្ឋ Kerala ភាគខាងត្បូង កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដើម្បីមើលការដុតកាំជ្រួច។ បន្ទាប់មក សំលេងផ្ទុះផាវ-កាំជ្រួច បានបន្លឺឡើងចេញពីខាងក្នុងអគារមួយ មុនពេលដុំភ្លើងដ៏ខ្លាំង ផ្ទុះឆាបឆ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:11 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ព្រះរាជពិធីថ្វាយព្រះពរត្រូវបានប្រារព្ធឡើងនៅក្នុងព្រះទីនាំងទេវានិច្ឆ័យ។ ក្នុងព្រះរាជពិធីថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញអានសារថ្វាយព្រះពរម្តងម្នាក់។
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:59 PM, ចំនួនអ្នកអានៈ 10ដង
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹង និងណែនាំអំពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ក្នុងគោលបំណងឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានឈ្វេងយល់ឱ្យកាន់តែច្បាស់ពីការអនុវត្ត បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ (ពីរូបវន្តបុគ្គល ទៅរូបវន្តបុគ្គល) ដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:55 PM, ចំនួនអ្នកអានៈ 9ដង
បន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងទីក្រុងបែរឡាំង លោក Anusic និយាយថា ពេលទទួលបានរថក្រោះ Leospanard 2 A8 ហើយ ក្រូអាស៉ី អាចប្រគល់រថក្រោះប្រយុទ្ធចំនួន ៣០គ្រឿង និងរថពាសដែកប្រយុទ្ធ ៣០គ្រឿង ទៅកាន់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤នេះ។
រដ្ឋមន្រ្តីការពារជាតិ លោក Ivan Anusic បានឱ្យដឹងថា ប្រទេសក្រូអាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:54 PM, ចំនួនអ្នកអានៈ 6ដង
យោងតាមរបាយការណ៍ដដែល បានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើង នៅក្នុងតំបន់ El Hamames ខណដែលកងទ័ពអ៊ីស្រាអែល ព្យាយាមឈ្លានពានឆ្លងកាត់ព្រំដែនក្បែរទីក្រុង Khiam របស់ប្រទេសលីបង់ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen រាយការណ៍ថា ក្រុមហេសបូឡា Shia នៃប្រទេសលីបង់ បានបំផ្លាញរថក្រោះប្រភេទ Merkava របស់អ៊ីស្រាអែល នៅតាមព្រំដែនរវាងប្រទេសទាំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:53 PM, ចំនួនអ្នកអានៈ 7ដង
នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុង Reykjavik លោក ហ្សេលេនស្គី បានធានាចំពោះតំណាងនៃប្រទេសដាណឺម៉ាក អ៊ីស្លង់ ន័រវេស ហ្វាំងឡង់ និងស៊ុយអែតថា អ៊ុយក្រែន កំពុងស្នើសុំចូលជាសមាជិកណាតូ។ យើងមិននិយាយអំពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ អំឡុងពេលមានសង្រ្គាមនោះទេ។ យើងកំពុងនិយាយអំពីការអញ្ជើញឱ្យចូលរួ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:51 PM, ចំនួនអ្នកអានៈ 8ដង
យោធាជើងទឹកឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅតំបន់សមុទ្រជ្វា ក្បែរមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ក្នុងទីក្រុង Surabaya។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំឥណ្ឌូណេស៉ី លោក Sergey Tolchenov បានលើកឡើងថា ការធ្វើសមយុទ្ធយោធានេះ មិនមានគោលដៅ លើប្រទេសណាមួយផ្សេងឡើយ ពោលគ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 01:35 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបំពេញរាជតួនាទី និងភារកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នាំឱ្យព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយភាពសុខដុមរមនា។
ថ្ងៃនេះជាខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរី
ព័ត៌មានលម្អិត
|
|
|