|
ក្រុមបាល់ទះបុរសកម្ពុជា ទៅដល់ភូមិកីឡាមុនគេ ដើម្បីចូលរួមព្រឹត្តិការណ៍ Asian Games ជាថ្មី ក្រោយខកខាន ៥៣ឆ្នាំ |
|
ចុះថ្ងៃទី: 17-09-2023, 12:14 PM, ចំនួនអ្នកអានៈ 247ដង |
|
រាជធានីភ្នំពេញ៖នេះគឺជាលើកដំបូង ដែលក្រុមបាល់ទះបុរសកម្ពុជា ត្រូវបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីខកខានអស់រយៈពេល ៥៣ឆ្នាំ ដ្បិតការប្រកួតលើកចុងក្រោយ ក្រុមបាល់ទះបុរសកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ ។
គួរដឹងថា ក្នុងបេសកកម្ម នៃការប្រកួតកីឡាអាស៊ីលើកនេះ ក្រុមបាល់ទះបុរសកម្ពុជា ដែលទើបដណ្ដើមបានមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ គឺស្ថិតក្នុងពូលC ជាមួយឥណ្ឌា និងកូរ៉េខាងត្បូងក្រុមបាល់ទាត់បុរសក្នុងសាលជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ភូមិកីឡា នៃទីក្រុង Hangzhou ហើយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ ឆ្នាំ២០២២ ដែលត្រូវលើកមករៀបចំចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ឆាប់ៗខាងមុខ ។
ចំពោះកម្មវិធីប្រកួតរបស់ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌាមុនគេ នាថ្ងៃទី១៩ ខែកញ្ញា នៅទីលាន China Textile City Sports Centre Gymnasium មុនបន្ដជួបក្រុមខ្លាំងកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែកញ្ញា នៅទីលាន Linping Sports Centre Gymnasium ។
សូមរំឮកថា ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ ដែលចិនធ្វើម្ចាស់ផ្ទះនេះ កម្ពុជា បានត្រៀមបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាចូលរួមប្រកួត ខណៈក្រៅពីកីឡាបាល់ទះ ដែលធ្វើដំណើរទៅដល់ភូមិកីឡា នៃទីក្រុង Hangzhou មុនគេ គឺមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ដែលនឹងធ្វើដំណើរជាបន្ដបន្ទាប់ ។
ប៉ុន្ដែដោយសារកីឡាមួយចំនួន កំពុងបោះជំរំហ្វឹកហាត់ នៅប្រទេសចិន ក្រោមជំនួយអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន សម្រាប់កីឡាករ-កីឡាការិនី មានឈ្មោះចូលរួមប្រកួតកីឡាអាស៊ី នឹងធ្វើដំណើរទៅទីក្រុង Hangzhou ដើម្បីត្រៀមការប្រកួតតែម្ដង គ្រាដែលប្រតិភូ និងអត្តពលិកភាគច្រើន ត្រូវចាកចេញពីកម្ពុជា ពិសេសនៅថ្ងៃទី២០ ខែកញ្ញា ដែលនឹងមានការចេញដំណើរទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់ប្រធានប្រតិភូ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:35 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តបាត់ដំបង៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចូលទស្សនាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ដែលបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូលនិងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង នៅក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ។
ផ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:31 PM, ចំនួនអ្នកអានៈ 6ដង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:29 PM, ចំនួនអ្នកអានៈ 6ដង
មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ និងអ្នកជំនាញ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោក Zelenskiy បាននិយាយថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននិងកូរ៉េខាងត្បូងនឹងផ្លាស់ប្តូរគណៈប្រតិភូក្នុងពេលឆាប់ៗនេះ ដើម្បីសម្របសម្រួលសកម្មភាព»។
ប្រធាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:06 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលមរណភាព នៅថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៨នាទី ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:02 PM, ចំនួនអ្នកអានៈ 13ដង
ពិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅនៅក្លឹប Phnom Climb Community Gym។ការរៀបចំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបិទបញ្ចប់យ៉ាងជោគជ័យហើយ ដែលធ្វើឡើង ក្រោមអធិបតី លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក និង លោក ឡាំង អូណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:00 PM, ចំនួនអ្នកអានៈ 10ដង
សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅរុស្ស៉ី ហើយថា មានក្រុមទ័ពកូរ៉េខាងជើងខ្លះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៉ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការ ស៉ើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:59 PM, ចំនួនអ្នកអានៈ 8ដង
ក្រុមហេសបូឡា បាននិយាយថា ក្រុមប្រឹក្សា Shura របស់ខ្លួន បានសម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយស្របទៅតាមយន្តការ ដែលត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:58 PM, ចំនួនអ្នកអានៈ 11ដង
តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ Nileshwaram រដ្ឋ Kerala ភាគខាងត្បូង កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដើម្បីមើលការដុតកាំជ្រួច។ បន្ទាប់មក សំលេងផ្ទុះផាវ-កាំជ្រួច បានបន្លឺឡើងចេញពីខាងក្នុងអគារមួយ មុនពេលដុំភ្លើងដ៏ខ្លាំង ផ្ទុះឆាបឆ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:11 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ព្រះរាជពិធីថ្វាយព្រះពរត្រូវបានប្រារព្ធឡើងនៅក្នុងព្រះទីនាំងទេវានិច្ឆ័យ។ ក្នុងព្រះរាជពិធីថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញអានសារថ្វាយព្រះពរម្តងម្នាក់។
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:59 PM, ចំនួនអ្នកអានៈ 10ដង
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹង និងណែនាំអំពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ក្នុងគោលបំណងឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានឈ្វេងយល់ឱ្យកាន់តែច្បាស់ពីការអនុវត្ត បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ (ពីរូបវន្តបុគ្គល ទៅរូបវន្តបុគ្គល) ដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:55 PM, ចំនួនអ្នកអានៈ 9ដង
បន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងទីក្រុងបែរឡាំង លោក Anusic និយាយថា ពេលទទួលបានរថក្រោះ Leospanard 2 A8 ហើយ ក្រូអាស៉ី អាចប្រគល់រថក្រោះប្រយុទ្ធចំនួន ៣០គ្រឿង និងរថពាសដែកប្រយុទ្ធ ៣០គ្រឿង ទៅកាន់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤នេះ។
រដ្ឋមន្រ្តីការពារជាតិ លោក Ivan Anusic បានឱ្យដឹងថា ប្រទេសក្រូអាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:54 PM, ចំនួនអ្នកអានៈ 6ដង
យោងតាមរបាយការណ៍ដដែល បានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើង នៅក្នុងតំបន់ El Hamames ខណដែលកងទ័ពអ៊ីស្រាអែល ព្យាយាមឈ្លានពានឆ្លងកាត់ព្រំដែនក្បែរទីក្រុង Khiam របស់ប្រទេសលីបង់ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen រាយការណ៍ថា ក្រុមហេសបូឡា Shia នៃប្រទេសលីបង់ បានបំផ្លាញរថក្រោះប្រភេទ Merkava របស់អ៊ីស្រាអែល នៅតាមព្រំដែនរវាងប្រទេសទាំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:53 PM, ចំនួនអ្នកអានៈ 7ដង
នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុង Reykjavik លោក ហ្សេលេនស្គី បានធានាចំពោះតំណាងនៃប្រទេសដាណឺម៉ាក អ៊ីស្លង់ ន័រវេស ហ្វាំងឡង់ និងស៊ុយអែតថា អ៊ុយក្រែន កំពុងស្នើសុំចូលជាសមាជិកណាតូ។ យើងមិននិយាយអំពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ អំឡុងពេលមានសង្រ្គាមនោះទេ។ យើងកំពុងនិយាយអំពីការអញ្ជើញឱ្យចូលរួ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:51 PM, ចំនួនអ្នកអានៈ 8ដង
យោធាជើងទឹកឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅតំបន់សមុទ្រជ្វា ក្បែរមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ក្នុងទីក្រុង Surabaya។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំឥណ្ឌូណេស៉ី លោក Sergey Tolchenov បានលើកឡើងថា ការធ្វើសមយុទ្ធយោធានេះ មិនមានគោលដៅ លើប្រទេសណាមួយផ្សេងឡើយ ពោលគ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 01:35 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបំពេញរាជតួនាទី និងភារកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នាំឱ្យព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយភាពសុខដុមរមនា។
ថ្ងៃនេះជាខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរី
ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 420 នាក់ |
|
ម្សិលមិញ |
: 4764 នាក់ |
|
សរុបទាំងអស់ |
: 7328141 នាក់ |
|
|