មន្ទីរពេទ្យតេជោសែនកោះធំ និងសមិទ្ធផលជាច្រើនបានលេចរូបរាង ហើយគ្រោងនឹងលេចរូបរាងជាបន្តបន្ទាប់ លើទឹកដីក្រុងសំពៅពូន និងស្រុកកោះធំ ក្រោមម្លប់សន្តិភាព |
|
ចុះថ្ងៃទី: 03-06-2023, 07:18 PM, ចំនួនអ្នកអានៈ 65ដង |
|
ខេត្តកណ្តាល៖ នៅក្នុងពិធី មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក/ក្រុង មន្ត្រីគណបក្សចុះជួយឃុំ/សង្កាត់ និងមន្ត្រីគណបក្សតាមក្រុមការងារពាក់ព័ន្ធ សរុបប្រមាណ ២០០រូប។នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល ព្រមទាំងបន្តអញ្ជើញដឹកនាំគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានស្ថាបនារួចជាស្ថាពរ រង់ចាំការបំពាក់សម្ភារបរិក្ខារ ហើយគ្រោងនឹងសម្ពោធបើកឱ្យដំណើរការបន្ទាប់ពីការបោះឆ្នោតរួចរាល់។
អង្គពិធីនាឱកាសនេះ ផ្ដោតជាសំខាន់លើការប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកែសម្រួល និងការតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និង សេចក្តីសម្រេចស្តីពីការកែសម្រួល និងការតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ដែលទើបបង្កើតថ្មី។ ទន្ទឹមនេះដែរ អង្គពិធីក៏បានផ្សព្វផ្សាយអំពីសេចក្តីប្រកាស របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា អំពីកម្មវិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ ដើម្បីសមាជិក សមាជិកា អនុវត្តប្រកបដោយប្រសិទ្ធភាព។
ថ្លែងនៅក្នុងអង្គពិធី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរៀបរាប់ពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្រោមស្នាដៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រោមការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ទទួលបាននូវសមិទ្ធផលជាច្រើនដែលមិនអាចកាត់ថ្លៃបាន តួយ៉ាងលើវិស័យសាធារណការ និងដឹកជញ្ជូនសព្វថ្ងៃ ក្រសួងបានធ្វើការអភិវឌ្ឍលេចចេញជាសមិទ្ធផលគួរជាទីមោទនៈ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ខ្វាត់ខ្វែង ។ល។ ជាក់ស្តែង នៅក្នុងក្រុងសំពៅពូន ក៏ដូចជាស្រុកកោះធំ មានផ្លូវបេតុងស្ទើរគ្រប់ភូមិ ឃុំ ដោយមានបំពាក់អំពូលសូឡាបានរហូតដល់ជាង ៣០០០ គ្រាប់នៅតាមផ្លូវ សាលារៀន វត្តអារាម ជាពិសេសគឺ មន្ទីរពេទ្យតេជោសែនកោះធំ ដ៏ទំនើប និងធំស្កឹមស្កៃ បានសាងសង់រួចរាល់ជាស្ថាពរ រង់ចាំការបំពាក់សម្ភារបរិក្ខារ ហើយគ្រោងនឹងសម្ពោធបើកឱ្យដំណើរការជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតរួចរាល់។ អ្វីដែលមិនអាចរំលងបានគឺ គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលទើបបានអនុម័តលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅថ្មីៗ។គម្រោងជាប្រវត្តិសាស្ត្រមួយនេះ នឹងចូលរួមកែប្រែមុខមាត់ស្រុកកោះធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍លើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកប្រធានបានក្រើនរំព្ញកដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់គ្នា និងបន្តរួបរួមគ្នាថែរក្សាការពារសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ទាំងអស់គ្នា ដើម្បីបន្តលើកកម្ពស់ដល់ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង និងនាំមកនូវភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត។
នៅក្នុងខែមិថុនានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកការដ្ឋានសាងសង់ផ្លូវជាច្រើនខ្សែ ក្នុងនោះមានទាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវជាតិលេខ២៣ ដែលផ្តើមចេញពីឃុំលើកដែក ស្រុកកោះធំ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៤ ស្រុកលើកដែក និង កំណាត់ផ្លូវខេត្តលេខ៣១២ ក្នុងស្រុកព្រះស្តេច នៃខេត្តព្រៃវែងជាដើម៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:35 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តបាត់ដំបង៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចូលទស្សនាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ដែលបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូលនិងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង នៅក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ។
ផ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:31 PM, ចំនួនអ្នកអានៈ 6ដង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:29 PM, ចំនួនអ្នកអានៈ 6ដង
មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ និងអ្នកជំនាញ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោក Zelenskiy បាននិយាយថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននិងកូរ៉េខាងត្បូងនឹងផ្លាស់ប្តូរគណៈប្រតិភូក្នុងពេលឆាប់ៗនេះ ដើម្បីសម្របសម្រួលសកម្មភាព»។
ប្រធាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:06 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលមរណភាព នៅថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៨នាទី ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:02 PM, ចំនួនអ្នកអានៈ 13ដង
ពិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅនៅក្លឹប Phnom Climb Community Gym។ការរៀបចំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបិទបញ្ចប់យ៉ាងជោគជ័យហើយ ដែលធ្វើឡើង ក្រោមអធិបតី លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក និង លោក ឡាំង អូណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:00 PM, ចំនួនអ្នកអានៈ 10ដង
សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅរុស្ស៉ី ហើយថា មានក្រុមទ័ពកូរ៉េខាងជើងខ្លះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៉ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការ ស៉ើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:59 PM, ចំនួនអ្នកអានៈ 8ដង
ក្រុមហេសបូឡា បាននិយាយថា ក្រុមប្រឹក្សា Shura របស់ខ្លួន បានសម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយស្របទៅតាមយន្តការ ដែលត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:58 PM, ចំនួនអ្នកអានៈ 11ដង
តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ Nileshwaram រដ្ឋ Kerala ភាគខាងត្បូង កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដើម្បីមើលការដុតកាំជ្រួច។ បន្ទាប់មក សំលេងផ្ទុះផាវ-កាំជ្រួច បានបន្លឺឡើងចេញពីខាងក្នុងអគារមួយ មុនពេលដុំភ្លើងដ៏ខ្លាំង ផ្ទុះឆាបឆ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:11 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ព្រះរាជពិធីថ្វាយព្រះពរត្រូវបានប្រារព្ធឡើងនៅក្នុងព្រះទីនាំងទេវានិច្ឆ័យ។ ក្នុងព្រះរាជពិធីថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញអានសារថ្វាយព្រះពរម្តងម្នាក់។
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:59 PM, ចំនួនអ្នកអានៈ 10ដង
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹង និងណែនាំអំពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ក្នុងគោលបំណងឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានឈ្វេងយល់ឱ្យកាន់តែច្បាស់ពីការអនុវត្ត បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ (ពីរូបវន្តបុគ្គល ទៅរូបវន្តបុគ្គល) ដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:55 PM, ចំនួនអ្នកអានៈ 9ដង
បន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងទីក្រុងបែរឡាំង លោក Anusic និយាយថា ពេលទទួលបានរថក្រោះ Leospanard 2 A8 ហើយ ក្រូអាស៉ី អាចប្រគល់រថក្រោះប្រយុទ្ធចំនួន ៣០គ្រឿង និងរថពាសដែកប្រយុទ្ធ ៣០គ្រឿង ទៅកាន់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤នេះ។
រដ្ឋមន្រ្តីការពារជាតិ លោក Ivan Anusic បានឱ្យដឹងថា ប្រទេសក្រូអាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:54 PM, ចំនួនអ្នកអានៈ 6ដង
យោងតាមរបាយការណ៍ដដែល បានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើង នៅក្នុងតំបន់ El Hamames ខណដែលកងទ័ពអ៊ីស្រាអែល ព្យាយាមឈ្លានពានឆ្លងកាត់ព្រំដែនក្បែរទីក្រុង Khiam របស់ប្រទេសលីបង់ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen រាយការណ៍ថា ក្រុមហេសបូឡា Shia នៃប្រទេសលីបង់ បានបំផ្លាញរថក្រោះប្រភេទ Merkava របស់អ៊ីស្រាអែល នៅតាមព្រំដែនរវាងប្រទេសទាំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:53 PM, ចំនួនអ្នកអានៈ 7ដង
នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុង Reykjavik លោក ហ្សេលេនស្គី បានធានាចំពោះតំណាងនៃប្រទេសដាណឺម៉ាក អ៊ីស្លង់ ន័រវេស ហ្វាំងឡង់ និងស៊ុយអែតថា អ៊ុយក្រែន កំពុងស្នើសុំចូលជាសមាជិកណាតូ។ យើងមិននិយាយអំពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ អំឡុងពេលមានសង្រ្គាមនោះទេ។ យើងកំពុងនិយាយអំពីការអញ្ជើញឱ្យចូលរួ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:51 PM, ចំនួនអ្នកអានៈ 8ដង
យោធាជើងទឹកឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅតំបន់សមុទ្រជ្វា ក្បែរមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ក្នុងទីក្រុង Surabaya។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំឥណ្ឌូណេស៉ី លោក Sergey Tolchenov បានលើកឡើងថា ការធ្វើសមយុទ្ធយោធានេះ មិនមានគោលដៅ លើប្រទេសណាមួយផ្សេងឡើយ ពោលគ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 01:35 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបំពេញរាជតួនាទី និងភារកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នាំឱ្យព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយភាពសុខដុមរមនា។
ថ្ងៃនេះជាខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរី
ព័ត៌មានលម្អិត
|
|
|