សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ៥នាក់ និងរបួស ១១នាក់ នៅខេត្តសៀមរាប
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ 117ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣និង២៥នាទី នៅស្រុកពួក ខេត្តសៀមរាប ពេលត្រឡប់មកពីធ្វើសំណង់នៅក្រុងប៉ោយប៉ែត ដែលពេលនេះសពបានយកមកធ្វើបុណ្យនៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាម។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោកសង្រេងចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងបណ្តាលឱ្យសាច់ញាតិក្រុមគ្រួសារជាទីស្រឡាញ់បានបាត់បង់ជីវិត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជនរងគ្រោះទាំង៥នាក់ រួមមាន៖ ១៖ ឈ្មោះ រឿន រ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (សពធ្វើបុណ្យ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម)។ ២៖ ឈ្មោះ ហឿន ហ៊ាម ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ៣៖ ឈ្មោះ ផម ផា ភេទប្រុស អាយុ៤០ឆ្នាំ ភូមិថ្លុកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ ៤៖ ឈ្មោះ ប៉ាត តឿម ភេទស្រី អាយុ៣៧ឆ្នាំ ភូមិស្លែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ៥. ឈ្មោះ ឆាន់ ម៉ាង ភេទប្រុស អាយុ៥៣ឆ្នាំ ភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពខាងលើនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀលជូនដល់ក្រុមគ្រួសារសពនីមួយៗសម្រាប់ជួយសម្រាលការលំបាក និងធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ក៏បានចូលរួមរំលែក និងផ្តល់អំណោយជូនដល់គ្រួសាររងគ្រោះនីមួយៗផងដែរ។ ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះដែរ លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក៏បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ដែលមានអ្នករងរបួសចំនួន ១១នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-06-2025, 07:03 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តឧត្តរមានជ័យ៖ បង្ហាញពីស្មារតីខ្មែរជួយខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទាំងពីរលើកនេះ សរុប ៥០ ម៉ឺនដុល្លារឯណោះ ដោយកន្លងមកកាលពីលើកទី១ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ជូនប្រាក់ឧបត្ថម្ភ ៤០ ម៉ឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:32 PM, ចំនួនអ្នកអានៈ​ 32ដង
នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្ប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:25 PM, ចំនួនអ្នកអានៈ​ 32ដង
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៥។ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំ​រវាង​បញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:20 PM, ចំនួនអ្នកអានៈ​ 20ដង
(ប៉េកាំង)៖ នៅថ្ងៃទី ៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក He Lifeng សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានរួមជាមួយភាគីអាមេរិកបើកធ្វើកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងឡុងដ៍ ប្រទេ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:17 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តរតនគិរីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់ដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះអតីតយុទ្ធជន មានគុណូប ការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:40 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ​ឧត្តម​សេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធាន​ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មាន​លោក​អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ​នៅច្រកទ្វារ​អន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:35 PM, ចំនួនអ្នកអានៈ​ 32ដង
ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ ហើយមានមនុស្សមួយចំនួនទៀតបានរងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ចំនួនសិស្សដែលបានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ ហើយប៉ូលីលក៏មិនទាន់បានបង្ហាញអត្តសញ្ញាណជនដៃដល់ជាសាធារណៈនៅឡើយដែរ ប៉ុន្តែបានសន្និដ្ឋានជាបឋមថា ជននេះធ្វើសកម្មភាពតែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:00 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមាន លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA)។នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa ប្រធានតំណាងទីភ្ន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:56 PM, ចំនួនអ្នកអានៈ​ 56ដង
នីស, បារាំង៖ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជា​ជាតិ​ស្តីពី​មហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:53 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ៤០លានរៀល ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:46 PM, ចំនួនអ្នកអានៈ​ 64ដង
(បារាំង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន នៅទីក្រុងនីស ប្រទេសបារាំង៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:44 PM, ចំនួនអ្នកអានៈ​ 54ដង
អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនេះ បានបង្កការខូចខាតនៅតំបន់មួយចំនួន ប៉ុន្តែហាក់មិនមាន​សេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរឡើយ។ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់ស្កាត់ដ្រូនរបស់រុស្ស៉ីបានចំនួន ៤៦០គ្រឿង រួមជាមួយមីស៉ីល១៩គ្រាប់ ក្នុងចំណោម២០គ្រ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:40 PM, ចំនួនអ្នកអានៈ​ 48ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ​នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:36 PM, ចំនួនអ្នកអានៈ​ 57ដង
«យើងមើលឃើញនៅអ៊ុយក្រែន អំពីរបៀបដែលរុស្ស៉ីនាំយកភាពភ័យខ្លាចមកតាមលំហអាកាស ដូច្នេះហើយពួកយើងនឹងនាំគ្នា ពង្រឹងខែលដែលការពារដែនអាកាសរបស់យើង។ ដើម្បីរក្សាសមត្ថភាពកំញើញសត្រូវ និងការពារខ្លួនឱ្យរឹងមាំ NATO ត្រូវតែបង្កើន៤០០% ក្នុងការការពារដែនអាកាសនិងមីស៉ីល»។ លោក Rutte ត្រូវគេរំពឹងថា នឹងធ្វើការអំពាវនាវប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:31 PM, ចំនួនអ្នកអានៈ​ 50ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4450 នាក់
ម្សិលមិញ : 10223 នាក់
សរុបទាំងអស់ : 8740245 នាក់