រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញធ្វើបាឋកថាស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា
ចុះថ្ងៃទី: 11-04-2025, 10:51 AM, ចំនួនអ្នកអានៈ 344ដង
រាជធានីភ្នំពេញ:បាឋកថាស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ធ្វើឡើងក្នុងគោលបំណងជ្រាបកាន់តែច្បាស់អំពី មូលដ្ឋានគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា សមត្ថកិច្ចក្រសួងទេសចរណ៍, យុទ្ធនាការ និង ព្រឹត្តិការណ៍សំខាន់ៗក្នុងវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើបាឋកថាស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជូនលោកឧត្តមសេនីយ៍, វរសេនីយ៍, លោក លោកស្រី សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និង ប្អូនៗជាសិស្ស និងនិស្សិតទាំងអស់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងពិធីដ៏ពិសេសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កត្តាចំនួន ៤ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនោះរួមមាន ១៖ កត្តាសុខសន្តិភាព ដែលជាការបន្តថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានរក្សា ការពារយ៉ាងគត់មត់ ជាពិសេសបើគ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ ២៖ កត្តាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ៣៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាប្តូរប្រាក់រៀលមានស្ថិរភាព អត្រាអតិផរណា មានកម្រិតទាប ៤៖ កត្តាសាមគ្គីភាពផ្ទៃក្នុង ជាកត្តាសាមគ្គីភាពផ្ទៃក្នុង ឯកភាពជាតិ និងសុខដុមនីយកម្ម។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកវិស័យទេសចរណ៍ជា មាសបៃតង និងបានដាក់ចេញនូវទិសស្លោកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍គឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។ បើតាមការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពប៉ិនប្រសប់ដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ និងបានដាក់ចេញនូវទិសស្លោកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀតគឺ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។ ជាពិសេស លោក ហួត ហាក់ ក៏បានដាក់ចេញនូវទិសស្លោកសម្រាប់មហាគ្រួសារវិស័យទេសចរណ៍ទាំងមូលផងដែរគឺ «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-05-2025, 12:42 PM, ចំនួនអ្នកអានៈ​ 0ដង
Maglev (magnetic levitation) គឺជាបច្ចេកវិទ្យាដែលប្រើឥទ្ធិពលម៉ាញេទិច ដើម្បីលើករថភ្លើងឲ្យរាងគ្នានៅលើផ្លូវ ដោយមិនប៉ះគ្នាឡើយ។ ជំនួសឲ្យកង់ធម្មតា បច្ចេកវិទ្យានេះប្រើម៉ាញេទិចដើម្បីលើក និងជំរុញល្បឿនរថភ្លើង។ ការធ្វើបែបនេះ អាចបញ្ចៀសការប៉ះទង្គិច និងស្ទើរតែគ្មានការខ្វះចន្លោះ (friction)។ លទ្ធផលគឺជា ល្បឿនលឿនជាងធម្មតា កា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 12:39 PM, ចំនួនអ្នកអានៈ​ 2ដង
យោធាថៃនិយាយថា មានការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចពីរក្រុម ទៅលើមូលដ្ឋានយោធាក្នុងរដ្ឋ Kayin កាលពីថ្ងៃពុធ ដែលស្ថិតនៅចម្ងាយតែជាង ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ ក្រុមមន្រ្តីនិយាយថា ក្រោយមក នៅថ្ងៃព្រហស្បតិ៍ ជនជាតិមីយ៉ាន់ម៉ាចំនួន ៣២៧នាក់បានឆ្លងចូលមកក្នុងប្រទេសថៃ ហើយ​កំពុង​ជ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:19 PM, ចំនួនអ្នកអានៈ​ 40ដង
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មដែលត្រូវភ្លើងឆេះដោយសារឆ្លងចរន្ដអគ្គិសនីនេះ មានម្ចាស់ជាជនជាតិចិន ដែលទីតាំងឃ្លាំងមានទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រភេទឃ្លាំងដែក ជញ្ជាំង និងដំបូលស័ង្កី។ ក្នុងអគ្គិភ័យបានបំផ្លាញក្រណាត់ស្មាច់មួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 43ដង
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»។ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 12:00 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងអគ្គនាយក២រូប នៃក្រសួងពាណិជ្ជកម្ម ក្នុងមានលោក គឹម មាសសុខសីហា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:55 AM, ចំនួនអ្នកអានៈ​ 53ដង
២គ្រាប់សម្រេចគោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ របស់ក្លិបបារាំង PSG ធ្វើបានដោយកីឡាករ Fabian Ruiz និង Achraff Hakimi ដ្បិតក្រុមមកពីលីគអង់គ្លេស Arsenal រកបានមួយគ្រាប់ដោយកីឡាករ Bukayo Saka ជាមួយនឹងអ្នកចាំទី Gianluigi Donnarumma ក្លាយជា Hero ប្រចាំការប្រកួតវគ្គនេះ ក្នុងការបំភ្លឺផ្លូវក្រុមកក់សំបុត្រទៅទីក្រុង Munich ។ ជាផ្លូវការក្រុម Paris Saint Germa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ​ 47ដង
ក្រុមហ៊ុន Aspanspanle ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Aspanspanle។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:50 AM, ចំនួនអ្នកអានៈ​ 56ដង
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពស្វិតស្វាញ បន្ទាប់ពីការវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ក្រុមសិង្ហក្រហម ដែលរកបានដោយកីឡាករវ័យក្មេង ញ៉ែម ដេវីត នៅនាទី៨៥ ។ បន្ទាប់ពីត្រូវភ្នំពេញក្រោន នាំមុខ វិសាខា ក៏ព្យាយាមវាយបកជាខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពារក្រុម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:45 AM, ចំនួនអ្នកអានៈ​ 58ដង
ខេត្តព្រះសីហនុ៖បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យឆេះរថយន្តដឹកប្រេងចំនួន១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង។ ម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ។ នៅវេលាម៉ោងជ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 53ដង
បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន បានចូលជាធរមានចំពេលទីក្រុងមូស្គូត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយមានការចូលរួម ពីបណ្ដាមេដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បី រំឮ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:37 AM, ចំនួនអ្នកអានៈ​ 58ដង
ទីម័រឡេស្តេ៖ តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា «ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។ សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ ខ្ញុំជាអ្នកបើកបរជូ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:31 AM, ចំនួនអ្នកអានៈ​ 47ដង
លោក ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ​Truth Social។ តាមលោក ត្រាំ ការប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនឹងត្រូវធ្វើឡើង នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសន្និសីទសារព័ត៌មាន ក្នុងការិយាល័យពងក្រពើនៃសេតវិមាន។ ក្នុងការបង្ហោះនោះលោក ត្រាំ បានសរសេរថា «វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:29 AM, ចំនួនអ្នកអានៈ​ 53ដង
អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បាននិយាយថាយោធារបស់ខ្លួនបានចាប់សញ្ញាថាមានការធ្វើតេស្ដអាវុធជាច្រើនគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ មីស៊ីលទាំងនេះ ត្រូវបានបាញ់តេស្ដចេញពីទីក្រុង Wonsan របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) វេលាម៉ោងប្រហែល៨៖១០នាទីព្រឹ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 53ដង
Musk កំណត់អាណានិគមលើភពព្រះអង្គារថាជា «ការធានារ៉ាប់រងជីវិតសម្រាប់ជីវិតជាសមូហភាព» ដោយលើកហេតុផលថា យើងត្រូវតែធ្វើសកម្មភាពនៅពេលនេះ ខណៈដែលមនុស្សជាតិមានធនធាន និងសមត្ថភាព ដើម្បីកសាងអរិយធម៌ដែលទ្រទ្រង់ខ្លួនឯងនៅលើភពអង្គារ។ លោក Elon Musk បានព្រមានថា នៅថ្ងៃណាមួយ ផែនដីនឹងមិនអាចរស់រានមានជីវិតបាន នៅពេលដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២៥។ លោកសាស្ដ្រាចារ្យ ឈា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3090 នាក់
ម្សិលមិញ : 9085 នាក់
សរុបទាំងអស់ : 8436583 នាក់