គ.ជ.ប៖ រយៈពេល៦ថ្ងៃ មានពលរដ្ឋចុះជាង ៣ម៉ឺននាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៥
ចុះថ្ងៃទី: 07-05-2025, 01:30 PM, ចំនួនអ្នកអានៈ 78ដង
ព័ត៌មានពិសេសៗព័ត៌មានបន្ថែមទៀត » ព័ត៌មានថ្មីៗព័ត៌មានបន្ថែមទៀត » ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីកា� ចុះថ្ងៃទី: 07-05-2025, 01:06 AM រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ក្នុងនោះមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៥.៩៨៩នាក់ និងអ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២១៤.១១២នាក់។ លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ * ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥.៧០១នាក់ * អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២.៥៦៣នាក់ * អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៣៧.៩០៤នាក់ * អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៦៦.៣២៦នាក់ * អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៥០៩នាក់។ លទ្ធផលសរុបរយៈពេល ៦ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានដូចខាងក្រោម៖ * ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៥.៩៨៩នាក់ * អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ១៣.៣៦៨នាក់ * អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១២៦.៥៤៨នាក់ * អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២១៤.១១២នាក់ * អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣៧.៤២៧នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។ ប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។ ចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-05-2025, 07:35 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោប្រធានព្រឹទ្ធសភា មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយប្រធានាធិបតីឥណ្ឌូនេស៉ី, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 07:29 PM, ចំនួនអ្នកអានៈ​ 51ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ បានលើកឡើងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ គឺជាការប្រកួតមួយដ៏រំភើប សម្រាប់ក្រុម ដែលបានលេងពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី ហហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមទាំងមូល បានត្រៀមខ្លួនក្នុងការហ្វឹកហាត់ ក៏ដូចជាការប្រកួតយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 07:21 PM, ចំនួនអ្នកអានៈ​ 51ដង
ក្នុងដំណើរទស្សនកិច្ចទៅស្ថានទូតរុស្ស៊ីជាមួយកូនស្រី លោក គីម បានអបអរសាទរខួបលើកទី៨០ នៃជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទីពីរ ហើយបានបញ្ជាក់ថា កូរ៉េខាងជើងនឹង «ពង្រឹង និងអភិវឌ្ឍ... សម្ព័ន្ធភាពដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី។\ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏កម្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 06:04 PM, ចំនួនអ្នកអានៈ​ 50ដង
សម្រាប់អារ៉ាប៊ីសាអូឌីត សមាជិកភាពនៅក្នុង BRICS មានភាពរសើបខាងការទូត ចាប់តាំងពីប្រទេសនេះ ត្រូវបានអញ្ជើញឱ្យចូលរួមកាលពីឆ្នាំ ២០២៣។ តាមគេហទំព័ររបស់ BRICS អារ៉ាប៊ីសាអូឌីត មិនទាន់បានក្លាយជាសមាជិកនៅឡើយទេ។ ចំណែកការិយាល័យទំនាក់ទំនង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:58 PM, ចំនួនអ្នកអានៈ​ 44ដង
ពិធីខាងលើដែលរួមមានការដើរក្បួនរបស់កងទ័ព និងការបង្ហាញសព្វាវុធផ្សេងៗរបស់រុស្ស៉ី ប្រព្រឹត្តទៅនៅទីលាន Red Square ក្នុងរដ្ឋធានីមូស្គូ ហើយយោងតាមរូបភាពពីទូរទស្សន៍រដ្ឋរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវគេមើលឃើញអង្គុយនៅជាប់នឹង​ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈមេដឹកនាំបរទេសប្រហែលជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:36 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:27 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្លាំងសង្កត់៣នោះ រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:21 PM, ចំនួនអ្នកអានៈ​ 51ដង
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ការប្រកួតអន្ដរជាតិនេះ មានអត្តពលិកជិត ២០ប្រទេសចូលរួម ពិសេសកីឡាករខ្លាំងៗមកពីប្រទេសហ្សាក់ស្ថាន ហ្វីលពីន រុស្ស៊ី និងម្ចាស់ផ្ទះអ៊ូសបេគីស្ថានជាដើម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ ២រូបចូលរួមព្រឹត្តិការណ៍នេះដែរ គឺកីឡាករ អាន់វ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 37ដង
ព្រុយណេ៖ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរលើការរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 04:37 PM, ចំនួនអ្នកអានៈ​ 56ដង
ដំណឹងនេះ បង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ Aspanspanle ទៅលើបច្ចេកវិទ្យាដែលអាចពាក់បាន និងផ្នែក hardware AI ដែលមានគោលបំណងប្រកួតប្រជែងដោយផ្ទាល់ជាមួយវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងសេវាកម្ម AI។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងការបង្កើតបន្ទះឈីបផ្ទាល់ខ្លួននេះនៅមិនទាន់ត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:30 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជាបាន ១០ឆ្នាំមកហើយ ដោយក្នុងនោះស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:15 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពីធីដាក់ឲ្យដំណើរការ នាថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២៥ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា គម្រោងដែលដាក់ឱ្យដំណើរការនេះ មានគោលដៅអភិវឌ្ឍន៍ សមត្ថភាពស្រ្តី ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដោយអភិវឌ្ឍន៍ជំនាញ និងអាជីវកម្មតម្បាញ «ចរបាប់»។ លោកស្រីកិត្តិបណ្ឌិត អ៊ឹង ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:09 PM, ចំនួនអ្នកអានៈ​ 33ដង
សត្រូវចាស់ទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនេះ បានប៉ះទង្គិចគ្នាខ្លាំង ចាប់តាំងពីឥណ្ឌាបានវាយប្រហារលើទីតាំងច្រើនកន្លែង ក្នុងទឹកដីប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលឥណ្ឌាបានអះអាងថា គឺជាសំបុកក្រុមភេរវករ ដើម្បីសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ Kashmir កាលពីខែមេសា ដែលទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 45ដង
មន្រ្តីអាមេរិក១រូបក្នុងចំណោមនោះ បាននិយាយថា វាមានភាពជឿជាក់ខ្ពស់ដែលថា ប៉ាគីស្ថានបានប្រើប្រាស់យន្តហោះចម្បាំង J-10 ផលិតដោយចិន ដើម្បីបាញ់មីស៉ីលប្រភេទ air-to-air ប្រឆាំងនឹងក្រុមយន្តហោះចម្បាំងឥណ្ឌា ហើយបានបណ្តាលឱ្យយ៉ាងហោច ២គ្រឿងធ្លាក់។ ចំណែកមន្រ្តីអាមេរិកមួយរូបទៀត បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាយ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 01:24 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ការលើកឡើងនេះ ក្នុងឱកាសដែលសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធ​ផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3028 នាក់
ម្សិលមិញ : 8148 នាក់
សរុបទាំងអស់ : 8443732 នាក់