ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ចុះថ្ងៃទី: 17-05-2025, 11:48 AM, ចំនួនអ្នកអានៈ 81ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីប្រវត្តិ និងទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដែលកំពុងមានវឌ្ឍនភាពល្អប្រសើរលើគ្រប់វិស័យ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងឋានៈជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រពៃណីតាំងពីរយូរលង់មក។ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិស័យសន្តិសុខជាតិ នៃប្រទេសទាំងពីរ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក លឿង តាមក្វាង (Luong Tam Quang) នៅសាលសវនារបស់លោកសន្ដិបណ្ឌិត នៅទីស្ដីការគណៈរដ្ឋមន្ដ្រី បន្ទាប់ពីលោកបានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូន លោករដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមថា កន្លងមកកម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការល្អលើវិស័យសន្តិសុខ និងការពារជាតិ ដោយប្រទេសទាំងពីរបានបំពេញកាតព្វកិច្ចទាំងសងខាង និងចូលរួមទប់ស្កាត់បទល្មើសមិនប្រពៃណី និងបទល្មើសផ្សេងៗទៀត។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញយន្តការជាច្រើនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ហើយលទ្ធផលក្នុងឆ្នាំនេះ គឺមានភាពល្អជាងឆ្នាំមុនៗ ដោយចំណុចល្អនោះមាន៣ គឺ៖ ១៖ ការប្រើប្រាស់តាមសហគមន៍មានការថយចុះ, ២៖ កន្លែងលួចកែច្នៃមានការថយចុះ និង៣៖ ការប្រើប្រាស់តាមក្លឹបមានការថយចុះ។ ប៉ុន្ដែចំណុចដែលគ្រោះថ្នាក់ និងគួរឲ្យព្រួយបារម្ភ គឺការកើនឡើងនូវការនាំចូលគ្រឿងញៀនពីក្រៅប្រទេស ដោយឆ្លងកាត់កម្ពុជា នោះក៏ដោយសារតែបញ្ហាទីតាំងភូមិសាស្ត្រដែលកម្ពុជា នៅជិតតំបន់ត្រីកោណមាស។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏នៅតែប្រឈមនឹងការលំបាកមួយចំនួន ជាពិសេសគឺការងារព្យាបាល និងស្ដារនីតិសម្បទារបស់អ្នកញៀនគ្រឿងញៀន។ ក្នុងន័យ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរំលឹកពីការស្នើដល់ភាគីវៀតណាម លើការផ្ដល់ជំនួយទាំងបច្ចេកទេស និងសម្ភារៈ លើការងារបន្សាបគ្រឿងញៀននៅកម្ពុជា ដោយសារវៀតណាម មានបទពិសោធន៍ច្រើនលើការងារនេះ។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tamquang) បានថ្លែងអំណរគុណចំពោះការអនុញ្ញាតឲ្យរូបលោក និងប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ និងកោតសរសើរចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងតួនាទីដ៏សំខាន់ នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ដែលលោកសន្ដិបណ្ឌិត បានជួយជ្រោមជ្រែងលើការងារសន្ដិសុខសំខាន់ៗ តាំងពីលោកនៅជាអគ្គស្នងការនគរបាលជាតិ ហើយបច្ចុប្បន្ននេះលោកបន្ដដើរតួនាទីយ៉ាងសំខាន់លើវិស័យសន្ដិសុខ ក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរផងដែរ។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពទាំងស្រុងនូវចំណុចដែលបានលើកឡើងរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងវិស័យសន្តិសុខ គឺជាសរសរស្តម្ភដែលមិនអាចខ្វះបាន ហេតុនេះលោកនឹងជំរុញមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងនគរបាលវៀតណាម បន្តសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ថែមពីនេះ លោកបានបញ្ជាក់ជំហរជួយដល់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាពិសេសពាក់ព័ន្ធការស្នើរបស់លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ភាគីវៀតណាម នឹងសហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ទស្សនកិច្ចការងារពិនិត្យ និងសិក្សាយកបទពិសោធនៅប្រទេសវៀតណាម អំពីការបន្សាប និងការព្យាបាលអ្នកញៀនគ្រឿងញៀននៅមណ្ឌលស្តារនីតិសម្បទា។ លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានលើកឡើងថា «ការជួយមិត្ត គឺដូចជាការជួយខ្លួនឯង» ហើយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការការពារសន្តិសុខជាតិនេះ គឺជារឿងចាំបាច់ ដែលមិនមែនតែជារឿងរបស់ប្រទេសទាំងពីរតែប៉ុណ្ណោះទេ តែជាបញ្ហារបស់ពិភពលោកដែលត្រូវចូលរួមដោះស្រាយ។ ជារួមក្នុងជំនួបនេះ ទាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាទាំងស្រុង ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ​ 92ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ​ 113ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ​ 115ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ​ 133ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ​ 113ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ​ 114ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ​ 134ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 12:00 PM, ចំនួនអ្នកអានៈ​ 122ដង
Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។ បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Chams
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:57 AM, ចំនួនអ្នកអានៈ​ 122ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត អបអរសាទរក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ ខាងក្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:52 AM, ចំនួនអ្នកអានៈ​ 125ដង
ខេត្តឧត្តរមានជ័យ៖សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។​ ស្ថានភាពច្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:46 AM, ចំនួនអ្នកអានៈ​ 133ដង
រាជធានីភ្នំពេញ៖ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:40 AM, ចំនួនអ្នកអានៈ​ 125ដង
ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។ លោក Glan Piero Gasspanerini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Eurospana League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:38 AM, ចំនួនអ្នកអានៈ​ 114ដង
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:37 AM, ចំនួនអ្នកអានៈ​ 104ដង
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:36 AM, ចំនួនអ្នកអានៈ​ 108ដង
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverspanool នៃប្រទេសអង់គ្លេស។លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverspanool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតខ្សែការពារជម្រើសជ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3799 នាក់
ម្សិលមិញ : 8317 នាក់
សរុបទាំងអស់ : 8665686 នាក់