សាស្ត្រាចារ្យ សេង ផល្លី ជំរុញឲ្យមន្ត្រីគណបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយការសំណូមពរក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់
ចុះថ្ងៃទី: 28-04-2025, 04:02 AM, ចំនួនអ្នកអានៈ 170ដង
ខេត្តព្រៃវែង៖ ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានមានប្រសាសន៍ជំរុញដល់ឲ្យមន្ត្រីគណបក្សក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នាឱកាសនោះ លោកសាស្រាចារ្យ សេង ផល្លី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិក សមាជិកាគណបក្ស ដែលបានរួមសាមគ្គីយ៉ាងរឹងមាំ ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។ បន្ថែមលើសពីនេះ លោកសាស្ត្រាចារ្យ បានផ្តាំផ្ញើរដល់ក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណបក្សត្រូវយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួនរួមមាន៖ *ទី១៖ ការងារគ្រប់គ្រងសមាជិកបក្ស រក្សាចាស់ បង្កើនថ្មី *ទី២៖ ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស *ទី៣៖ ការងារចិញ្ចឹមចលនានៅមូលដ្ឋាន, គណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការងារច្បាស់លាស់។ ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ សេង ផល្លី បានបន្តថា ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ លើសពីនេះ លោកសាស្ត្រាចារ្យ បានស្នើដល់ «អាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាំងសេវាតម្រូវការ និងសេវាសំណូមពរឲ្យមានតម្លាភាព និងគណនេយ្យភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ»។ លោក បានបន្តថាត្រូវបន្តជំរុញការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋានជាដើមផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 28ដង
តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។ នាថ្ងៃព្រហស្បតិ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:38 AM, ចំនួនអ្នកអានៈ​ 30ដង
សម្រាប់ការរៀបចំនឹងកំណត់គោលដៅលើប្រាក់ចំណូលនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Women’s World Cuspan 2023 ដែលមានការធ្វើជាសហម្ចាស់ផ្ទះរវាងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានការស្ទុះឡើងនៅប្រាក់ចំណូលអាចរកបានជាង ៥៧០លានដុល្លារ ។ ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Gianni Infantino បាននិយាយកាលពីថ្ងៃអង្គារ នៅឯវេទិកាវិនិ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 28ដង
តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែលបានចេញសារព្រមានឱ្យប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:24 AM, ចំនួនអ្នកអានៈ​ 30ដង
ក្រសួងការពារជាតិហ្វីលីពីន បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ជាមួយការឯកភាពគ្នាលើការ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 24ដង
Aspanspanle កំពុងអញ្ជើញអ្នកជំនាញផ្នែកសន្តិសុខ (white-hat hackers) ដេីម្បីឲ្យមកសាកល្បងប្រព័ន្ធ Private Cloud Comspanute (PCC)។ វាជា​ AI ថ្មី​ ដែលបង្កើតឡើងដោយផ្តោតសំខាន់លើឯកជនភាព។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Aspanspanle បានចាប់ផ្តើមជំហានថ្មី​ ជាមួយនឹងការចេញផ្សាយ​ iOS 18.1 និង Aspanspanle Intelligence លើ iPhone 15 Pro, Pro Max និង iPhone 16 series។ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:20 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែល​កាន់​នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧​យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្ត​បរិ​ភោគ អ្វីក៏បរិភោគទៅ គេមិនបង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:18 AM, ចំនួនអ្នកអានៈ​ 26ដង
លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។ ប៉ុន្តែកាលពីថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 02:15 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ក្រោយពីសន្តិសុខផ្សារទួលពង្រ២នាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃដដែលនោះសារភាពថា ប្រធានផ្សារ២នាក់ប្ដីប្រពន្ធខាងលើនោះ បានបញ្ជាឲ្យពួកគេដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋក្រីក្រលក់ដូរតាមចិញ្ចើមផ្លូវទួលពង្រ ត្រង់ចំណុចមុខរោងចក្រ ហុង វ័ន ស្ថិតនៅក្នុងភូមិត្រពាំងថ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 02:11 AM, ចំនួនអ្នកអានៈ​ 32ដង
លោក Netanyahu បានឆ្លើយតបដោយបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រកាន់ខ្ជាប់នូវគោលដៅសង្គ្រាមរបស់ខ្លួន នោះគឺដើម្បីធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ ការកម្ចាត់ក្រុមហាម៉ាស់ និងធានាថាតំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ប្រធានាធិបត�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:16 PM, ចំនួនអ្នកអានៈ​ 49ដង
អគារកម្ពស់៣០ជាន់ខាងលើ ដែលមានគោលដៅបម្រើជាការិយាល័យសវនកម្មជាតិ (SAO) គឺជាអគារតែមួយគត់នៅរាជធានីរបស់ថៃ ដែលបានបាក់ស្រុត ដោយសាររំញ័រកើតចេញមកពី គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំ​ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅចម្ងាយប្រហែលជាង១០០០គីឡូម៉ែត្រឯណោះ។ កាលពីថ្ងៃអង្គារ ទី១៣
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:13 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:11 PM, ចំនួនអ្នកអានៈ​ 51ដង
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអញ្ជើញលោក ពូទីន ឲ្យចូលរួមកិច្ចពិភាក្សាដែលបានគ្រោងទុកនៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា។ ប្រសិនបើលោក ពូទីន យល់ព្រមមែន នោះនឹងជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ ប្រភពការទូតបាននិយាយថា «អ្វីគ្រប់យ៉ាងនឹងអាស្រ័យ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:10 PM, ចំនួនអ្នកអានៈ​ 41ដង
លោក ត្រាំ បានជួបជាមួយលោក Sharaa មុនពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់។ រូបថតដែលផ្សាយដោយទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានបង្ហាញមេដឹកនាំទាំងពីរចាប់ដៃគ្នា ដោយមានវត្តមានព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។ ទីភ្នាក់ងារ Anadolu របស់តួកគីយ៉េបានរាយការណ៍ថា ប្រធានាធិបតីតួកគ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 08:07 PM, ចំនួនអ្នកអានៈ​ 35ដង
រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវ Peng Liyuan ភរិយារបស់លោក Xi Jinspaningប្រធានរដ្ឋចិននិងលោកជំទាវ Rosange la Lula da Silva ភរិយារបស់ប្រធានាធិបតីប្រេស៊ីល ដែលអមដំណើររបស់លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស្ស៊ីលធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន បានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន។ ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ បានរួមគ្នាទស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-05-2025, 02:33 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប្រតិបត្តិការរបស់អង្គការ HALO Trust នៅភ្នំគូលែន ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក Hay បានឃើញផ្ទាល់ភ្នែកនូវប្រតិបត្តិការបោសសម្អាត និងបានជួបជាមួយអ្នកទទួលផលក្នុងស្រុក ដែលសហគមន៍របស់ពួកគេត្រូវបានធ្វើឱ្យមានសុវត្ថិភាព និងរីកចម្រើនជាងមុន ត�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5125 នាក់
ម្សិលមិញ : 8689 នាក់
សរុបទាំងអស់ : 8486416 នាក់