ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន |
|
ចុះថ្ងៃទី: 17-05-2025, 11:48 AM, ចំនួនអ្នកអានៈ 38ដង |
|
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីប្រវត្តិ និងទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដែលកំពុងមានវឌ្ឍនភាពល្អប្រសើរលើគ្រប់វិស័យ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងឋានៈជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រពៃណីតាំងពីរយូរលង់មក។
លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិស័យសន្តិសុខជាតិ នៃប្រទេសទាំងពីរ។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក លឿង តាមក្វាង (Luong Tam Quang) នៅសាលសវនារបស់លោកសន្ដិបណ្ឌិត នៅទីស្ដីការគណៈរដ្ឋមន្ដ្រី បន្ទាប់ពីលោកបានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូន លោករដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមថា កន្លងមកកម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការល្អលើវិស័យសន្តិសុខ និងការពារជាតិ ដោយប្រទេសទាំងពីរបានបំពេញកាតព្វកិច្ចទាំងសងខាង និងចូលរួមទប់ស្កាត់បទល្មើសមិនប្រពៃណី និងបទល្មើសផ្សេងៗទៀត។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញយន្តការជាច្រើនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ហើយលទ្ធផលក្នុងឆ្នាំនេះ គឺមានភាពល្អជាងឆ្នាំមុនៗ ដោយចំណុចល្អនោះមាន៣ គឺ៖ ១៖ ការប្រើប្រាស់តាមសហគមន៍មានការថយចុះ, ២៖ កន្លែងលួចកែច្នៃមានការថយចុះ និង៣៖ ការប្រើប្រាស់តាមក្លឹបមានការថយចុះ។ ប៉ុន្ដែចំណុចដែលគ្រោះថ្នាក់ និងគួរឲ្យព្រួយបារម្ភ គឺការកើនឡើងនូវការនាំចូលគ្រឿងញៀនពីក្រៅប្រទេស ដោយឆ្លងកាត់កម្ពុជា នោះក៏ដោយសារតែបញ្ហាទីតាំងភូមិសាស្ត្រដែលកម្ពុជា នៅជិតតំបន់ត្រីកោណមាស។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏នៅតែប្រឈមនឹងការលំបាកមួយចំនួន ជាពិសេសគឺការងារព្យាបាល និងស្ដារនីតិសម្បទារបស់អ្នកញៀនគ្រឿងញៀន។ ក្នុងន័យ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរំលឹកពីការស្នើដល់ភាគីវៀតណាម លើការផ្ដល់ជំនួយទាំងបច្ចេកទេស និងសម្ភារៈ លើការងារបន្សាបគ្រឿងញៀននៅកម្ពុជា ដោយសារវៀតណាម មានបទពិសោធន៍ច្រើនលើការងារនេះ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tamquang) បានថ្លែងអំណរគុណចំពោះការអនុញ្ញាតឲ្យរូបលោក និងប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ និងកោតសរសើរចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងតួនាទីដ៏សំខាន់ នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ដែលលោកសន្ដិបណ្ឌិត បានជួយជ្រោមជ្រែងលើការងារសន្ដិសុខសំខាន់ៗ តាំងពីលោកនៅជាអគ្គស្នងការនគរបាលជាតិ ហើយបច្ចុប្បន្ននេះលោកបន្ដដើរតួនាទីយ៉ាងសំខាន់លើវិស័យសន្ដិសុខ ក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរផងដែរ។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពទាំងស្រុងនូវចំណុចដែលបានលើកឡើងរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងវិស័យសន្តិសុខ គឺជាសរសរស្តម្ភដែលមិនអាចខ្វះបាន ហេតុនេះលោកនឹងជំរុញមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងនគរបាលវៀតណាម បន្តសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បន្ថែមពីនេះ លោកបានបញ្ជាក់ជំហរជួយដល់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាពិសេសពាក់ព័ន្ធការស្នើរបស់លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ភាគីវៀតណាម នឹងសហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ទស្សនកិច្ចការងារពិនិត្យ និងសិក្សាយកបទពិសោធនៅប្រទេសវៀតណាម អំពីការបន្សាប និងការព្យាបាលអ្នកញៀនគ្រឿងញៀននៅមណ្ឌលស្តារនីតិសម្បទា។
លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានលើកឡើងថា «ការជួយមិត្ត គឺដូចជាការជួយខ្លួនឯង» ហើយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការការពារសន្តិសុខជាតិនេះ គឺជារឿងចាំបាច់ ដែលមិនមែនតែជារឿងរបស់ប្រទេសទាំងពីរតែប៉ុណ្ណោះទេ តែជាបញ្ហារបស់ពិភពលោកដែលត្រូវចូលរួមដោះស្រាយ។
ជារួមក្នុងជំនួបនេះ ទាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាទាំងស្រុង ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:19 PM, ចំនួនអ្នកអានៈ 16ដង
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:16 PM, ចំនួនអ្នកអានៈ 22ដង
Microsoft ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនពីសមត្ថភាពកុំព្យូទ័រ Cospanilot+ មួយចំនួនអាចលឿនជាង MacBook Air M4 នៅក្នុងការធ្វើតេស្តខ្លះៗផងដែរ។ ប៉ុន្តែការប្រម៉ូតរបស់ក្រុមហ៊ុននៅពេលនេះ គឺចេញផ្សាយផ្អែកលើការប្រៀបធៀបនឹង MacBook Air M3 ប៉ុណ្ណោះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ទើបតែបានចេញផ្សាយមកប្រកាសថា កុំព្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 07:14 PM, ចំនួនអ្នកអានៈ 16ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:18 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តព្រះវិហារ៖ ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:13 PM, ចំនួនអ្នកអានៈ 35ដង
នៅក្នុងអត្ថបទផ្ដាច់មុខមួយរបស់ខ្លួន NBC News ដោយផ្អែកលើប្រភពចំនួន៥ដែលដឹងពីផែនការខាងលើ បានឱ្យដឹងទៀតថាផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមការពិចារណា យ៉ាងហ្មត់ចត់ ហើយរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការនេះជាមួយថ្នាក់ដឹកនាំលីប៊ី។ តាមប្រភពដែល NBC News ទទួលបាន ជាថ្នូរទៅនឹងការទទួលយកប្រជាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 05:06 PM, ចំនួនអ្នកអានៈ 37ដង
កោះកុង៖ពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ក្រោមវត្តមាន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកសវិទ្យាល័យអាស៊ីអឺរ៉ុប, លោក Tong Yuan Xin អ្នកនាយកតំបន់សេដ្ឋកិច្ចពិសេសពិសេសកោះកុងចេជាន, លោកស្រី Wu Meng Jun នាយកមហាវិទ្យាល័យសានតុងរបស់ចិន និងមានការចូលពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 04:57 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តក្រចេះ៖ លោក យឹម លាត បានថ្លែងអំពាវនាវដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ក្រចេះ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត ចំពោះកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុស ច្បាប់) ដែលនាំឱ្យជំពាក់បំណុលខ័ណ្ឌក។
លោក យឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 04:45 PM, ចំនួនអ្នកអានៈ 33ដង
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:39 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា «ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋានចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក សង្គ្រោះអ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់។ សូមមហាជនជ្រាបថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:36 PM, ចំនួនអ្នកអានៈ 45ដង
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មនុយក្លេអ៊ែរប្រើប្រតិកម្មរបស់ពេជ្រមួយគ្រាប់ដែលដាក់នៅជិតប្រភពវិទ្យុសកម្ម ដើម្បីផលិតអគ្គិសនីដោយឯកឯង។ នោះមានន័យថា មិនចាំបាច់ត្រូវការថាមពលដើម្បីផ្លាស់ទីមេដែកតាមរយៈឧបករណ៏ ឬដើម្បីបង្វែរដុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:30 PM, ចំនួនអ្នកអានៈ 36ដង
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:27 PM, ចំនួនអ្នកអានៈ 38ដង
លោក គីម ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធប្រឆាំងយន្ដហោះចម្បាំង និងការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងដោយកងពលទ័ពអាកាសទី១របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យគ្រប់អង្គភាពយោធាទាំងអស់សម្រេចឱ្យបាននូវការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ វីដេអូមួយចេញផ្សាយដោយទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:20 PM, ចំនួនអ្នកអានៈ 37ដង
ការប្រកាសពីការចាប់ផ្តើមអនុវត្តន៍ច្បាប់ថ្មីនេះដែរ បន្ទាប់ពីទទួលបានការឯកភាពពីស្ថាប័ន ក្រុមប្រឹក្សាកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា IFAB នាអំឡុងខែមីនា ឆ្នាំ២០២៥។
ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានចេញសេចក្តីប្រកាសពីការចាប់ផ្តើម អនុវត្តន៍ច្បាប់ មានតែប្រធានក្រុមនីមួយៗប៉ុណ្ណោះ អាចមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:06 PM, ចំនួនអ្នកអានៈ 35ដង
វ៉ាស៊ីនតោនឌីស៊ី៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និងលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោប
 ព័ត៌មានលម្អិត
|
|
|