រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង
ចុះថ្ងៃទី: 14-02-2025, 08:46 PM, ចំនួនអ្នកអានៈ 1307ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនូវថវិកា ២០៤,៧២០ ដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង ថវិកានេះជាគម្រោងការណ៍សម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា កំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ កម្រោងកម្លើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ (ថវិកាចំនួន ៦៣,៤៧០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ ជំនួសឱ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិ ដោយរំពឹងថាម៉ាស៊ីនថ្មីនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ និងទី២៖ គម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ថវិកាចំនួន ១៤១,២៥០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលក្រុងកោះរ៉ុង។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់កំពង់ផែថ្មីមួយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៣,០០០នាក់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៅទៀតផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជានឹងគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា។ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពិកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចកំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-08-2025, 03:17 PM, ចំនួនអ្នកអានៈ​ 64ដង
ខេត្តឧត្រមានជ័យ៖ នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់ព្រះសង្ឃរួមទាំថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:14 PM, ចំនួនអ្នកអានៈ​ 54ដង
នូវ៉ែលហ្សេឡង់៖ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។នៅថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត​ ៧០០នាក់​ បាន​ប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:09 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖​ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 03:05 PM, ចំនួនអ្នកអានៈ​ 59ដង
ក្រសួងការពារជាតិចិន បានប្រកាសឱ្យដឹងថា សមយុទ្ធយោធា Joint Sea-2025 បានចាប់ផ្តើមប្រព្រឹត្តទៅនៅលើដែនទឹក ក្បែរទីក្រុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៉ី ហើយនឹងមានរយៈពេលសរុប៣ថ្ងៃ។ អំឡុងសមយុទ្ធ ភាគីទាំងពីរ នឹងរួមគ្នាហ្វឹកហាត់លើប្រតិបត្តិការជួយសង្រ្គោះករណីលិចនាវាមុជទឹក ប្រតិបត្តិការប្រឆាំងនាវាមុជទឹក ប្រតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 11:07 AM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 11:04 AM, ចំនួនអ្នកអានៈ​ 78ដង
កីឡាករចាំទីវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរចេញពី Southamspanton ទៅកាន់សមាជិកនៅ Premier League ផ្លូវការកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរួមក្រុមរបស់គ្រូបង្វឹកចាស់របស់គេវិញ គឺលោក Eddie Howe ដែលបានទិញ Ramsdale ពីក្លិប Sheffield United នាឆ្នាំ២០១៧ ក្នុងតម្លៃតែ ៨០០,០០០ផោនកាលលោកនៅដឹកនាំ Bournemouth។ Aaron Ramsdale ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 10:58 AM, ចំនួនអ្នកអានៈ​ 79ដង
រាជធានីភ្នំពេញ៖លោក លឹម សុខសុផៃ នាយកស្ដីទីផ្នែកបច្ចេកទេសធនាគាររីង ដែលជាអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាមួយ នៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីករណី ដែលជនល្មើសច្រើនតែបោកបញ្ឆោត ជនរងគ្រោះតាមប្រព័ន្ធអ៉ីធើណិត ដោយប្រើប្រាស់សេវាគ្រឹះស្ថានហិរញ្ញវត្ថុ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុង​ឱកាសដែលលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-08-2025, 10:51 AM, ចំនួនអ្នកអានៈ​ 67ដង
កាសែតមីយ៉ាន់ម៉ា Myanmar Alinn បានឱ្យដឹងថា ក្នុងសំណុំរឿងមួយ មនុស្ស៥នាក់ រួមមានជនជាតិចិន២នាក់ ត្រូវបានផ្តន្ទាទោសដោយតុលាការយោធា នៅទីក្រុង Yangon។ ពួកគេត្រូវបានរកឃើញមានទោស ក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្ស សម្រាប់ការផលិតវីដេអូអាសអាភាស ពាក់ព័ន្ធជនជាតិមីយ៉ាន់ម៉ា៦នាក់ ហើយលក់វីដេអូទាំងនោះ តាមអនឡាញ។ កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 233ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:02 PM, ចំនួនអ្នកអានៈ​ 266ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:57 AM, ចំនួនអ្នកអានៈ​ 228ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន។ របៀបវារៈទាំងនោះមានដូចជា៖ ១-ពិនិត្យ និងសម្រេចលើសុពលភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:54 AM, ចំនួនអ្នកអានៈ​ 248ដង
លោក Scott Bessent បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «កិច្ចចរចាក្នុងសប្ដាហ៍នេះនៅទីក្រុង Stockholm បានជំរុញកិច្ចចរចារបស់យើងជាមួយចិន ហើយខ្ញុំជឿជាក់ថា យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់ផលចំណេញដល់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំង២។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានឆ្ពោះទៅមុខ»។ ប៉ុន្តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:49 AM, ចំនួនអ្នកអានៈ​ 236ដង
Meta បានប្រកាសថា ពួកគេចង់បន្តចំណាយដោយខ្លួនឯងចំពោះការអភិវឌ្ឍធនធានសំខាន់ៗ ប៉ុន្តែការចូលរួមជាមួយដៃគូនឹងផ្តល់នូវភាពបត់បែន និងការចែករំលែកហានិភ័យ។ វាជាវិធីមួយក្នុងការគ្រប់គ្រងការចំណាយធំៗសម្រាប់អនាគត។ ការចំណាយលើ AI កំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ Meta បានបន្ថែមការព្យាករណ៍ចំណាយ សម្រាប់ឆ្នាំ២០២៥ ដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:45 AM, ចំនួនអ្នកអានៈ​ 237ដង
លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:42 AM, ចំនួនអ្នកអានៈ​ 234ដង
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6462 នាក់
ម្សិលមិញ : 9187 នាក់
សរុបទាំងអស់ : 9364037 នាក់