|
ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជួបពិភាក្សាការងារជាមួយ អគ្គសេនាធិការការពារជាតិអង់គ្លេស |
|
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ 224ដង |
|
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែងការសាទរកម្ពុជាចំពោះការចាប់ផ្តើមដំណើរការមូលដ្ឋានទ័ពជើងទឹករាម និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាដៃគូដែលអាចប្រើប្រាស់មូលដ្ឋានជើងទឹកថ្មីនោះតាមរយៈទស្សនកិច្ចនាវាល្បាតរបស់អង់គ្លេសដែលមានវត្តមានក្នុងតំបន់ស្រាប់។
ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ ( Shangri - La Dialogue 2025 ) នៅប្រទេសសិង្ហបុរី ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឧត្តមនាវីឯក Tony Radakin អគ្គសេនាធិការ ការពារជាតិអង់គ្លេស។
ជាការឆ្លើយតប លោក រ៉ាត់ ដារ៉ារ័ត្ន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងអង់គ្លេស។ ទាក់ទងនឹងការចូលចតនាវា លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងអំពីអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ អំពីការបើកចំហររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា ស្វាគមន៍នាវា របស់បណ្តាប្រទេសដែលមានកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ចូលមកធ្វើទស្សនកិច្ច ដោយស្របតាមលក្ខខណ្ឌបច្ចេកទេសតម្រូវ។ភាគីទាំងពីរ បានធ្វើការពិភាក្សា ដោយផ្តោតទៅលើសក្តានុពល ពង្រីកការអប់រំយោធាអាជីព និងការអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសកម្មភាពមានក្នុងអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការយោធា និងយោធាកម្ពុជា-អង់គ្លេស ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៣ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឱ្យដល់កម្រិតគោលនយោបាយដើម្បីឱ្យមានភាពកាន់តែទូលំទូលាយ។
នៅក្នុងក្របខណ្ឌពហុភាគី កម្ពុជាស្វាគមន៍អង់គ្លេសក្នុងការចូលរួមជាអ្នកសង្កេតការណ៍ក្រុមការងារជំនាញ ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM-Plus) ដែលសំណើរបស់អង់គ្លេសត្រូវបានសម្រេចជាលើកតំបូងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
នៅក្នុងកិច្ចពិភាក្សានោះដែរ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន និង ឧត្តមនាវីឯក Tony Radakin ក៏បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើភាពជាដៃគូក្នុងតំបន់ សន្តិសុខសាយប័រ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
កិច្ចសន្ទនាបានបង្ហាញពីការប្តេជ្ញាចិត្តរវាងកម្ពុជា និងអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងសន្តិសុខដើម្បីសន្តិសុខ និងផលប្រយោជន៍រួម៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:32 PM, ចំនួនអ្នកអានៈ 14ដង
បន្ទាយមានជ័យ៖លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។
នាព្រឹកថ្ងៃទី១៧ ខែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:49 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តកំពតពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:43 PM, ចំនួនអ្នកអានៈ 24ដង
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ហាវ រតនៈ និងលោកជំទាវ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ហាវ រតនៈ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:36 PM, ចំនួនអ្នកអានៈ 14ដង
ខេត្តប៉ៃលិន៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង ន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ 23ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។
នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:22 PM, ចំនួនអ្នកអានៈ 48ដង
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:21 PM, ចំនួនអ្នកអានៈ 31ដង
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ 39ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:04 PM, ចំនួនអ្នកអានៈ 38ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។
តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cuspan 2025 ដ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:01 PM, ចំនួនអ្នកអានៈ 33ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។
ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gauriku
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ 28ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:56 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហា�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 9026 នាក់ |
|
ម្សិលមិញ |
: 10773 នាក់ |
|
សរុបទាំងអស់ |
: 8804953 នាក់ |
|
|