ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន
ចុះថ្ងៃទី: 31-05-2025, 10:55 AM, ចំនួនអ្នកអានៈ 46ដង
តូក្យូ, ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បង្ហាញឱ្យឃើញពីស្មារតីនៃការស្រឡាញ់រាប់អានគ្នា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់បេសកកម្មនៅក្រៅប្រទេសមានកម្មវិធីច្រើន និងមមាញឹក តែរីករាយ ព្រោះជាដំណើរនាំឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ មិនដែលមានពេលណាអត់ប្រឈមបញ្ហានោះទេ។ បញ្ហាតែងតែមាន ហើយការដំណោះស្រាយក៏តែងតែបានដាក់ចេញ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនជ្រើសយកតែស្ពៃ និងសាច់គោនោះទេ គឺកម្ពុជាយកបន្លៃគ្រប់មុខ ត្រីសាច់ និងគ្រឿងសមុទ្រ ពោលកម្ពុជារាប់រកគ្រប់ប្រទេស បង្កើតមិត្តគ្រប់ប្រទេស។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់កម្ពុជា គឺធ្វើមិត្តគ្រប់ប្រទេស ដើម្បីទាញបានប្រយោជន៍ និងរីកចម្រើនជាមួយប្រទេសជាមិត្ត។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពរីករាយពេលឡើង​យន្តហោះ គឺការបានប្រើពេលវេលាអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន បានជួយកម្ពុជាច្រើន រាប់ចាប់តាំងពីដំណើរចរចាស្វែងរកសុខសន្តិភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនបានចាប់អារម្មណ៍ និងមិនបានឃើញការតវា៉របស់ខ្មែរមួយចំនួននៅជប៉ុននោះឡើយ ព្រោះ​ភាពមមាញឹកការងារ ជាពិសេសការគិតគូរពីកិច្ចចរចាជាមួយជប៉ុន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចឯកភាពថា សម្តេចមិនមែនប្រជាពលរដ្ឋស្រឡាញ់ទាំងអស់ ហើយក៏មិនមែនស្អប់ទាំងអស់នោះដែរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌ «ចូលរួមជាមួយស្នេហាជាតិ មិនចូលរួមជាមួយក្បត់ជាតិ» លុបបញ្ឈប់ហើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅប្រទេសជប៉ុន មានអ្នកនយោបាយប្រឆាំង តែមិនមានអង្គការចាត់តាំងចាំតែវាយប្រហារលើបណ្តាញសង្គមរាល់ថ្ងៃដូចអ្នកប្រឆាំងនៅកម្ពុជានោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរនៅជប៉ុន ជាទូតរបស់ខ្មែរតាមរយៈភាពស្មោះត្រង់ស្លូតបូត និងប្រឹងប្រែងធ្វើការ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិកសភាក្រៅពីការធ្វើការងារស្នូលលើការងារពិនិត្យច្បាប់ទាំងឡាយហើយនោះ សមាជិកសភា ក៏មានតួនាទីធ្វើកិច្ចការងារនានា ជួយប្រជាពលរដ្ឋរួមទាំងការស្វះស្វែងរកការវិនិយោគផងដែរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅជប៉ុន គឺមានការទទួលស្គាល់ទាំងរដ្ឋាភិបាល និងសភា។ មិនមែនអត់ទទួលស្គាល់ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន ទោះបីជេរយ៉ាងណា ក៏ទូតនៅផ្តល់សេវាជាធម្មតា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ទូតខ្មែរនៅជប៉ុន ឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាជូនពលករខ្មែរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងថា បើពួកគេបានដឹកនាំរាជរដ្ឋាភិបាល តើហ៊ានប្រកាសដាក់ចេញនយោបាយបិទមិនឱ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដែរទេ? * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺខិតខំយកចិត្តទុកដាក់លើប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យអស់លទ្ធភាពមិនទុកចោលនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពទម្លាក់ការប្រាក់បន្ថែមទៀត សម្រាប់កម្ចីរបស់ពលករខ្មែរចេញទៅធ្វើការនៅជប៉ុន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាធាតុដ៏សំខាន់ក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបានធនធានមនុស្សដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយលើកកម្ពស់សុខុមាលភាពចាប់តាំងពីចាប់ផ្ទៃរហូតមក និងជំរុញការបណ្តុះបណ្តាល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចុប្បន្ននេះកូនខ្មែរមានសមត្ថភាពខ្ពស់អាចផលិតបាននូវកម្មវិធីនានា និងអាចផលិតបាននូវផលិតផលនានាជាច្រើន ដែលត្រូវមានមោទនភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជម្លោះព្រំដែន ការប្តឹងជាជម្រើសចុងក្រោយ។ បើប្តឹងហើយ គឺលែងមានការចរចា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំនួបជាមួយនាយក​រដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ព្រឹទ្ធសភារបស់ជប៉ុន មិនបានលើកឡើងនូវអ្វី ដែល លោក ណាតូ សាកាគូឈិ សមាជិកសភាបក្សប្រឆាំងរបស់ជប៉ុនបានលើកឡើងមុនដំណើរទស្សនកិច្ចរបស់សម្តេចនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នជប៉ុន មានជម្លោះដែនកោះជាមួយរុស្ស៊ី ចិន និងប្រទេសជិតខាងដទៃទៀត តែមិនប្រើយន្តការប្តឹង ឬលើកទ័ពទៅវាយគ្នានោះទេ គឺបន្តប្រើយន្តការចរចា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ខ្មែរស្រប និងប្រឆាំង សុំកុំលាបពណ៌គ្នាក្នុងកិច្ចការពារជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន ចិន កូរ៉េ សុទ្ធតែ​មាន​អតីត​កាលឈឺចាប់ ប៉ុន្តែប្រទេសទាំងនេះនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យជាតិកាន់តែរឹងមាំ គឺត្រូវរក្សាសុខសន្តិភាព និងពង្រឹងការឯកភាពជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យោធាមិនមែនជាជាអ្នកដោះស្រាយលើខណ្ឌសីមារវាងប្រទេស និងប្រទេសនោះទេ គឺមានគណៈកម្មការព្រំដែន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលផ្ទុះអាវុធនៅព្រំដែន សម្តេចបានណែនាំរដ្ឋមន្ត្រីការពារជាតិ និងមេទ័ព ទាក់ទងគ្នាតាមទូរស័ព្ទភ្លាមៗ ដើម្បីទប់ស្ថានការណ៍កុំឱ្យរាលដាល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបញ្ហាព្រំដែនសម្តេចពាក់មួកពីរ គឺមួកជាអ្នកនយោបាយ និងជាកងទ័ព។ នយោបាយ គឺគិតគូរកិច្ចចរចាទប់ស្កាត់បញ្ហារាលដាល រីឯទ័ព គឺគិតគូរពីការវាយលើសមរភូមិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ភារៈ បរិក្ខារបំពាក់ជូនកងទ័ពជារឿងមួយ តែឆន្ទៈរបស់ទ័ពជាកត្តាសំខាន់សម្រាប់កំណត់ភាពឈ្នះ និងចាញ់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យដកស្រង់ព័ត៌មានចេញពីផេកផ្លូវការរបស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំង ដែលប្រឹងញុះញង់ឱ្យមានការស្អប់គ្នារវាងមេទ័ព និងកូនទ័ព មានបំណងអ្វី? ពេលសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ័ពជួរមុខ របបអាហារ គឺស្មើគុណនឹងពីរជាមួយអ្នកជួរក្រោយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមានការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់កងទ័ព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការងឿងឆ្ងល់ចំពោះបំណងក្រុមប្រឆាំង ដែលព្យាយាមបំពាក់ទឹកចិត្តកងទ័ពពេលកម្ពុជាកំពុងមានបញ្ហាព្រំដែន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ជាយុទ្ធវិធីរបស់ទ័ព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងហួសចិត្តចំពោះការនិយាយថា រាជរដ្ឋាភិបាល ឱ្យទ័ពថៃមកបាញ់ទ័ពខ្មែរ ដើម្បីបង្វែរឿងឧក្រិដ្ឋកម្មអនឡាញ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេតុការណ៍ថ្ងៃទី២៨ ខែឧសភា បើដោះស្រាយមិនស្រួលទេ ការស្លាប់នឹងកើនពី១ ដល់ទៅ១០០ ហើយការផ្ទុះនឹងរាលដាលទូទាំងព្រំដែន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលមានសង្គ្រាមទ័ពសត្រូវ តែងព្យាយាមផ្សាយពីទិន្នន័យអ្នកស្លាប់របួស ដើម្បីបំពាក់ទឹកចិត្តទ័ពម្ខាងទៀត។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមនៅប្រាសាទតាមាន់ តាក្របី កាលពីប្រមាណ១០ឆ្នាំមុន សត្រូវក៏បានប្រើយុទ្ធសាស្ត្របំបាក់ទឹកចិត្តទ័ពផងដែរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើមិនបានជួយអ្វីទេ គឺសូមត្រឹមរួមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព នោះគឺជាការស្នេហាជាតិហើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ោងនេះ ពេលនេះ មិនមែនជាពេលវែកញែកឈ្នះចាញ់គ្នានោះទេ ជាពេលរួមគ្នាលើកទឹកចិត្តកងទ័ព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ​ 26ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ​ 41ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ​ 33ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ​ 18ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 12:00 PM, ចំនួនអ្នកអានៈ​ 31ដង
Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។ បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Chams
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:57 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត អបអរសាទរក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ ខាងក្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:52 AM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តឧត្តរមានជ័យ៖សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។​ ស្ថានភាពច្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:46 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:40 AM, ចំនួនអ្នកអានៈ​ 37ដង
ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។ លោក Glan Piero Gasspanerini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Eurospana League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:38 AM, ចំនួនអ្នកអានៈ​ 41ដង
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:37 AM, ចំនួនអ្នកអានៈ​ 32ដង
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:36 AM, ចំនួនអ្នកអានៈ​ 22ដង
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverspanool នៃប្រទេសអង់គ្លេស។លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverspanool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតខ្សែការពារជម្រើសជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 02:03 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:58 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ទៅណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10659 នាក់
ម្សិលមិញ : 10893 នាក់
សរុបទាំងអស់ : 8637662 នាក់