រដ្ឋាភិបាលចិនដាក់ចេញគោលនយោបាយពន្ធដើម្បីជំរុញទីផ្សារអចលនទ្រព្យ
ចុះថ្ងៃទី: 14-11-2024, 08:34 PM, ចំនួនអ្នកអានៈ 1655ដង
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ដោយដកស្រង់ប្រភពពីទីភ្នាក់ងាររដ្ឋាភិបាលនានារួមទាំងក្រសួងហិរញ្ញវត្ថុថា ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការទិញលក់លំនៅឋាននឹងត្រូវបាន «ពង្រឹងដើម្បីគាំទ្រឱ្យបានសកម្មដល់តម្រូវការលំនៅឋានជាមូលដ្ឋាន និងធ្វើតម្រូវការមានភាពប្រសើរឡើង»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃពុធបានប្រកាសគោលនយោបាយពន្ធមួយចំនួនក្នុងគោលបំណងជំរុញទីផ្សារអចលនទ្រព្យដែលកំពុងជួបវិបត្តិ រួមទាំងការកាត់បន្ថយពន្ធលើប័ណ្ណកម្មសិទ្ធិ និងអាករលើតម្លៃបន្ថែមផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទូរទស្សន៍ CCTV បានឱ្យដឹងទៀតថា សេចក្តីប្រកាសកាលពីថ្ងៃពុធពីក្រសួងហិរញ្ញវត្ថុ អាជ្ញាធរពន្ធដារ និងក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុងនិងជនបទរបស់ប្រទេសចិន មានបំណងបញ្ជាក់បន្ថែមពី «ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗ ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ»។ ទូរទស្សន៍ CCTV បានរាយការណ៍ថា៖ «សេចក្តីប្រកាសបញ្ជាក់ថា ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការទិញលក់លំនៅឋាននឹងត្រូវបានពង្រឹង ដើម្បីគាំទ្រឱ្យបានសកម្មដល់តម្រូវការលំនៅឋានជាមូលដ្ឋាន និងធ្វើឱ្យតម្រូវការមានភាពប្រសើរឡើង»។ ទូរទស្សន៍ CCTV បានបន្ថែមថា៖ «អត្រាពន្ធលើតម្លៃបន្ថែមទៅលើការបង់ប្រាក់មុនអប្បបរមាសម្រាប់ការទិញដីនឹងត្រូវកាត់បន្ថយដើម្បីសម្រួលដល់ការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់អចលនទ្រព្យ។ ក្រុមហ៊ុន»។ វិធានការទាំងនេះដែលចូលជាធរមាននៅថ្ងៃទី១ ខែធ្នូនេះ រួមមានទាំងការបង្កើនទំហំផ្ទះអប្បបរមាដែលមានសិទ្ធិទទួលបានអត្រាពន្ធទាប ១ភាគរយផងដែរដែលបង្កើនពី ៩០ម៉ែត្រការ៉េដល់ ១៤០ម៉ែត្រការ៉េ ដែលពីមុនត្រូវបង់ពន្ធរហូតដល់ ៣ភាគរយ។ ទូរទស្សន៍ CCTV បានឱ្យដឹងទៀតថា គោលនយោបាយពន្ធដារសម្រាប់ផ្ទះទី២ នៅទីក្រុងចំនួន ៤ គឺទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងសិនជិន ក៏នឹងត្រូវដាក់ឱ្យអនុវត្តនៅខេត្តក្រុងផ្សេងទៀតក្នុងប្រទេសផងដែរ។ នោះមានន័យថា ម្ចាស់ផ្ទះដែលទិញផ្ទះតែមួយ ឬផ្ទះទីពីរនឹងបង់ពន្ធលើប័ណ្ណកម្មសិទ្ធិរួមគ្នាតែ ១ភាគរយប៉ុណ្ណោះដរាបណាផ្ទៃក្រលាផ្ទះមិនលើសពី ១៤០ម៉ែត្រការ៉េ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ​ 10ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:08 PM, ចំនួនអ្នកអានៈ​ 8ដង
ក្នុងឱកាសខួប១ឆ្នាំនៃការធ្វើបាតុកម្មដឹកនាំដោយចលនានិស្សិត ផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina លោក Yunus បាននិយាយដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលស្តីទី ខ្ញុំនឹងសរសេរលិខិតទៅកាន់ប្រធានគណៈកម្មការបោះឆ្នោត ដើម្បីស្នើឱ្យរៀបចំការបោះឆ្នោតសកលថ្មី មុនបុណ្យរ៉ាម៉ាឌន នៅខែកុម្ភៈ ឆ្នាំ២០២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 02:04 PM, ចំនួនអ្នកអានៈ​ 8ដង
ដោយផ្អែកលើសេចក្តីថ្លែងការណ៍ពីអង្គភាពព័ត៌មាន នៃកងកម្លាំងជើងទឹករុស្ស៉ីប្រចាំប៉ាស៉ីហ្វិក Interfax បាននិយាយថា កងទ័ពជើងទឹករុស្ស៉ីនិងចិន នឹងចល័តកងនាវាដើម្បីបំពេញបេសកកម្មល្បាតរួមគ្នា នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា កងទ័ពជើងទឹកទាំងពីរ ទើបតែបានធ្វើសមយុទ្ធយោធារួមគ្នា នៅតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:58 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បានឃើញពាក្យចចាមអារ៉ាម ឬព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះ គឺមិនពិតទេ។ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានចេញមកទាត់ចោលព័ត៌មានថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:56 AM, ចំនួនអ្នកអានៈ​ 14ដង
លោកជាខ្សែការពារឆ្នើមដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលដឹកនាំក្រុមលើកពាន UCL ជាប្រវត្តិសាស្ត្ររបស់ក្លិប នឹងជាអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់លេងបាន ៥០ប្រកួតផងដែរ ។ Costa ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលលេងខ្ចីជើងនៅក្លិប Charlton ក្នុងលីគ Premier League ក្នុងរដូវកាល២០០១-០២ ។ អតីតប្រធានក្រុមក្លិប FC Porto លោក Jorge
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:51 AM, ចំនួនអ្នកអានៈ​ 32ដង
តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។ ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:43 AM, ចំនួនអ្នកអានៈ​ 25ដង
អ្នកត្រូវចោទ​ ឈ្មោះ​ Geng Chuan អាយុ ២៨ឆ្នាំ​ រស់នៅទីក្រុង Pasadena​ និងម្នាក់ទៀត​ ឈ្មោះ​ Yang Shiwei អាយុ ២៨ឆ្នាំ​ រស់នៅ El Monte។ ក្រុមហ៊ុនដែលពាក់ព័ន្ធគឺ​ ALX Solutions Inc. ដែលបង្កើតឡើងនៅឆ្នាំ ២០២២។ ក្រុមហ៊ុននេះត្រូវបានគេហៅថា​ ជាភ្នាក់ងារបង្កប់សម្រាប់បញ្ជូនឈីប Nvidia ដល់ប្រទេសចិនតាមរយៈប្រទេសទីបី។​ អ្នកទាំងពីរត្រូវបានចោទប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:38 AM, ចំនួនអ្នកអានៈ​ 8ដង
មុនចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតសំខាន់គ្រប់ការប្រកួតក្នុងពូល ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងតំបន់ ពិសេសគឺការដណ្ដើម ៣ពិន្ទុឲ្យខានតែបាន ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:35 AM, ចំនួនអ្នកអានៈ​ 13ដង
ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ បានពាក់ខ្សែក និងខោខ្មៅ អមដោយអាវធំពីក្រៅ នៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey បានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:34 AM, ចំនួនអ្នកអានៈ​ 8ដង
Morton ដែលកើតនៅ Wirral បានចូលរួមជាមួយ Liverspanool តាំងពីគេមានអាយុទើប ៧ឆ្នាំមកម្ល៉េះ មុនពេលត្រូវបានកោះហៅមកលេងក្នុងឈុតធំកាលឆ្នាំ២០២១ នៃជំនួបដែលហង្សក្រហម ប្រកួតទល់នឹងចាបក្រុង Norwich City ក្នុងពានរង្វាន់ League Cuspan។ ក្លិបបារាំង Lyon បានចុះកិច្ចសន្យាទិញកីឡាករ Tyler Morton ពីហង្សក្រហម Liverspanool ក្នុងតម្លៃ ១៥លានផោន បន្ទាប់ពីរូបគេទើបរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:33 AM, ចំនួនអ្នកអានៈ​ 24ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីង) បានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:32 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖​អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា វិធានការផ្លូវច្បាប់របស់ថៃ ដែលប្តឹងកម្ពុជា ជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:25 AM, ចំនួនអ្នកអានៈ​ 25ដង
ដោយចង់សំដៅលើការបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់រុស្ស៉ីលើបណ្ដាក្រុងរបស់អ៊ុយក្រែន លោក ហ្សេលេនស្គី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា «លោកប្រធានាធិបតី ត្រាំ ទទួលបានការជូនដំណឹងទាំងស្រុងអំពីការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងដទៃទៀត»។ លោក ត្រាំ មួយរយៈពេលចុងក្រោយនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:24 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:21 AM, ចំនួនអ្នកអានៈ​ 30ដង
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ អាជ្ញាធរឥណ្ឌាបានអះអាងថាទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលឥណ្ឌាប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10058 នាក់
ម្សិលមិញ : 10775 នាក់
សរុបទាំងអស់ : 9398296 នាក់