ចិនបន្តផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារដល់កម្ពុជា សម្រាប់គាំទ្រដល់ការបោសសម្អាតមីន​ នៅខេត្តចំនួន៧
ចុះថ្ងៃទី: 06-02-2025, 01:46 AM, ចំនួនអ្នកអានៈ 230ដង
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC​ ក្នុងការបោសសម្អាតមីន​នៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection)​ មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ​ (០១​ មីនា​ ២០២៥-២៩​ កុម្ភៈ​ ២០២៦​)​ ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។ លោកបន្ថែមថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ​ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។ បើតាមលោក ហេង រតនា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលចិន​ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ក្នុងឆ្នាំ២០២៥នេះ​ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា​ ឆ្នាំ២០២៣ ដល់កុម្ភៈ​ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិក​។ ទន្ទឹងនឹងនេះ​ បេីគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ​ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ * រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០​ ហិកតា * រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤ គ្រាប់។ * ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦ ៦៦៨ សំណើ។ * អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់។ * ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥ ៣០០នាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-05-2025, 05:56 AM, ចំនួនអ្នកអានៈ​ 43ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការទម្លាក់គ្រាប់�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 09:44 PM, ចំនួនអ្នកអានៈ​ 49ដង
ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារពីរលើកលើសាលា Karama ក្នុងសង្កាត់ Tuffah បានសម្លាប់មនុស្ស ១៥នាក់។ ប៉ុន្មានម៉ោងក្រោយមក ការវាយប្រហារនៅជិតភោជនីយដ្ឋាន និងទីផ្សារមួយកន្លែងទៀតក្នុងទីក្រុង បានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់បន្ថែមទៀត រួមមានទាំងស្ត្រី និងកុមារ។ វីដេអូរបស់ Reuters បានបង្ហាញពីភាពចលាចល ខណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 36ដង
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វា​គមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រី​ជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូត​របស់​កម្ពុជា។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅ​ប្រទេស​​ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 09:23 PM, ចំនួនអ្នកអានៈ​ 35ដង
អតីតគ្រូបង្វឹកកាំភ្លើងធំ Arsenal រូបនេះបានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួនទេ ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានចាប់ offside ដូចមុនឡើយ។ លោក Arsene Wenger ប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:30 PM, ចំនួនអ្នកអានៈ​ 49ដង
ព័ត៌មានពិសេសៗព័ត៌មានបន្ថែមទៀត » ព័ត៌មានថ្មីៗព័ត៌មានបន្ថែមទៀត » ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីកា� ចុះថ្ងៃទី: 07-05-2025, 01:06 AM រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ សម្រាប់ការពិនិត្យ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:25 PM, ចំនួនអ្នកអានៈ​ 40ដង
ភាពជាដៃគូររវាងក្រុមហ៊ុន Aspanspanle, SspanaceX និង T-Mobile បង្ហាញពីរបកគំហើញដ៏សំខាន់មួយក្នុងការចូលប្រើទូរស័ព្ទចល័ត ជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាល ឬទីជនបទ។ កំណែ​ iOS 18.3 នេះបានបង្ហាញពីមុខងារមួយចំនួន ដោយអ្នកប្រើប្រាស់ iPhone ដែលមានកំណែ iOS 18.3 ស្ថិតនៅតំបន់ដាច់ស្រយាល និងត្រូវបានភ្ជាប់ទៅបណ្តាញផ្កាយរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:09 PM, ចំនួនអ្នកអានៈ​ 46ដង
ក្រុមប្រឹក្សាការពារជាតិ បាននិយាយថា អេមីរ៉ាត់អារ៉ាប់រួមបានផ្គត់ផ្គង់ឱ្យទាហាន RSF នូវអាវុធយុទ្ធសាស្ត្រ និងអាវុធទំនើបៗ ដែលអាចវាយប្រហារក្នុងទីក្រុង Port Sudan ចាប់តាំងពីថ្ងៃអាទិត្យមក។ ក្រុមប្រឹក្សាការពារជាតិចាត់ទុកអេមីរ៉ាត់អារ៉ាប់រួម ជារដ្ឋឈ្លានពាន និងរក្សាសិទ្ធិឆ្លើយតបទៅតាមគ្រប់មធ្យោបាយ ដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 PM, ចំនួនអ្នកអានៈ​ 38ដង
នេះជាលើកដំបូងផងដែរសម្រាប់កូនប្រុសរបស់ Ronaldo ដែលត្រូវបានចុចឈ្មោះពាក់អាវជម្រើសជាតិបច្ចខែល ក្នុងវ័យទើបតែ ១៤ឆ្នាំ បន្ទាប់ពីដើរតាមគន្លងរបស់ឪពុក ដែលកន្លងមកបានរួមចំណែកព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro កាលឆ្នាំ២០១៦ នៅប្រទេសបារាំង។ Cristiano Ronaldo Jr ដែលជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ៥នាក់របស់តារា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ក្សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រះរាជសាររបស់ព្រះអង្គមានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសនៃទិវាគុណអ្នកម្តាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:56 PM, ចំនួនអ្នកអានៈ​ 49ដង
ផែនការនៃជំនួប ត្រូវបានប្រកាសដោយទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកទីក្រុងប៉េកាំង ក៏បានទទួលស្គាល់ផងដែរ។ វាជាជំនួបមួយដែលនឹងកើតមានឡើង បន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែ លើពន្ធគយដែលមានលើស ១០០ភាគរយ រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងប្រធានក្រុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:54 PM, ចំនួនអ្នកអានៈ​ 33ដង
ក្រុមលេខ២ នៅ Premier League មួយនេះ បានកំពុងពុះពារគ្រប់យ៉ាង ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រជាលើកទី២ របស់ពួកគេ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ FC Barcelona នារដូវកាល ២០០៥-០៦។ កាំភ្លើងធំ Arsenal ត្រូវតែធ្វើការងារធ្ងន់បន្ថែមទៀត ក្រោយពេលដឹងថា ខ្សែប្រយុទ្ធកំពុងឡើងជើង Ousmane Dembele របស់ម្ចាស់ផ្ទះ Paris Saint Germain អាចចូលលេងបានក្នុងប្រកួតជើង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:06 AM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។ ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ​ 59ដង
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 AM, ចំនួនអ្នកអានៈ​ 52ដង
ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverspanool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cuspan 2025 �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:58 AM, ចំនួនអ្នកអានៈ​ 63ដង
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុម�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3978 នាក់
ម្សិលមិញ : 7445 នាក់
សរុបទាំងអស់ : 8426746 នាក់