សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ 197ដង
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ និងម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក៖ ១) ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២ )ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣) ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ (ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។ ឪពុកម្ដាយកុមារី ស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោថា ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាបសម្ដេចតេជោ កុមារី តី បានជជែកលេងជាមួយសម្ដេចតេជោជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។ ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារកុមារី ស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១០ ០០០ដុល្លារ និងប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារឱ្យ។ សម្ដេចតេជោក៏នឹងផ្ដល់ ១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការ ដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយលោក សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ជោគជ័យ សំណាងល្អ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ​ 31ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ​ 41ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ​ 36ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ​ 21ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 12:00 PM, ចំនួនអ្នកអានៈ​ 32ដង
Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។ បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Chams
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:57 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត អបអរសាទរក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ ខាងក្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:52 AM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តឧត្តរមានជ័យ៖សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។​ ស្ថានភាពច្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:46 AM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:40 AM, ចំនួនអ្នកអានៈ​ 37ដង
ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។ លោក Glan Piero Gasspanerini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Eurospana League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:38 AM, ចំនួនអ្នកអានៈ​ 42ដង
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:37 AM, ចំនួនអ្នកអានៈ​ 32ដង
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:36 AM, ចំនួនអ្នកអានៈ​ 22ដង
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverspanool នៃប្រទេសអង់គ្លេស។លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverspanool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតខ្សែការពារជម្រើសជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 02:03 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:58 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ទៅណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11003 នាក់
ម្សិលមិញ : 10893 នាក់
សរុបទាំងអស់ : 8638006 នាក់