នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 476ដង
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។ អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។ ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-05-2025, 09:44 PM, ចំនួនអ្នកអានៈ​ 24ដង
ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារពីរលើកលើសាលា Karama ក្នុងសង្កាត់ Tuffah បានសម្លាប់មនុស្ស ១៥នាក់។ ប៉ុន្មានម៉ោងក្រោយមក ការវាយប្រហារនៅជិតភោជនីយដ្ឋាន និងទីផ្សារមួយកន្លែងទៀតក្នុងទីក្រុង បានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់បន្ថែមទៀត រួមមានទាំងស្ត្រី និងកុមារ។ វីដេអូរបស់ Reuters បានបង្ហាញពីភាពចលាចល ខណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 26ដង
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វា​គមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រី​ជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូត​របស់​កម្ពុជា។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅ​ប្រទេស​​ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 09:23 PM, ចំនួនអ្នកអានៈ​ 23ដង
អតីតគ្រូបង្វឹកកាំភ្លើងធំ Arsenal រូបនេះបានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួនទេ ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានចាប់ offside ដូចមុនឡើយ។ លោក Arsene Wenger ប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:30 PM, ចំនួនអ្នកអានៈ​ 48ដង
ព័ត៌មានពិសេសៗព័ត៌មានបន្ថែមទៀត » ព័ត៌មានថ្មីៗព័ត៌មានបន្ថែមទៀត » ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីកា� ចុះថ្ងៃទី: 07-05-2025, 01:06 AM រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ សម្រាប់ការពិនិត្យ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:25 PM, ចំនួនអ្នកអានៈ​ 37ដង
ភាពជាដៃគូររវាងក្រុមហ៊ុន Aspanspanle, SspanaceX និង T-Mobile បង្ហាញពីរបកគំហើញដ៏សំខាន់មួយក្នុងការចូលប្រើទូរស័ព្ទចល័ត ជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាល ឬទីជនបទ។ កំណែ​ iOS 18.3 នេះបានបង្ហាញពីមុខងារមួយចំនួន ដោយអ្នកប្រើប្រាស់ iPhone ដែលមានកំណែ iOS 18.3 ស្ថិតនៅតំបន់ដាច់ស្រយាល និងត្រូវបានភ្ជាប់ទៅបណ្តាញផ្កាយរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:09 PM, ចំនួនអ្នកអានៈ​ 45ដង
ក្រុមប្រឹក្សាការពារជាតិ បាននិយាយថា អេមីរ៉ាត់អារ៉ាប់រួមបានផ្គត់ផ្គង់ឱ្យទាហាន RSF នូវអាវុធយុទ្ធសាស្ត្រ និងអាវុធទំនើបៗ ដែលអាចវាយប្រហារក្នុងទីក្រុង Port Sudan ចាប់តាំងពីថ្ងៃអាទិត្យមក។ ក្រុមប្រឹក្សាការពារជាតិចាត់ទុកអេមីរ៉ាត់អារ៉ាប់រួម ជារដ្ឋឈ្លានពាន និងរក្សាសិទ្ធិឆ្លើយតបទៅតាមគ្រប់មធ្យោបាយ ដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 PM, ចំនួនអ្នកអានៈ​ 38ដង
នេះជាលើកដំបូងផងដែរសម្រាប់កូនប្រុសរបស់ Ronaldo ដែលត្រូវបានចុចឈ្មោះពាក់អាវជម្រើសជាតិបច្ចខែល ក្នុងវ័យទើបតែ ១៤ឆ្នាំ បន្ទាប់ពីដើរតាមគន្លងរបស់ឪពុក ដែលកន្លងមកបានរួមចំណែកព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro កាលឆ្នាំ២០១៦ នៅប្រទេសបារាំង។ Cristiano Ronaldo Jr ដែលជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ៥នាក់របស់តារា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ក្សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រះរាជសាររបស់ព្រះអង្គមានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសនៃទិវាគុណអ្នកម្តាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:56 PM, ចំនួនអ្នកអានៈ​ 46ដង
ផែនការនៃជំនួប ត្រូវបានប្រកាសដោយទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកទីក្រុងប៉េកាំង ក៏បានទទួលស្គាល់ផងដែរ។ វាជាជំនួបមួយដែលនឹងកើតមានឡើង បន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែ លើពន្ធគយដែលមានលើស ១០០ភាគរយ រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងប្រធានក្រុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:54 PM, ចំនួនអ្នកអានៈ​ 31ដង
ក្រុមលេខ២ នៅ Premier League មួយនេះ បានកំពុងពុះពារគ្រប់យ៉ាង ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រជាលើកទី២ របស់ពួកគេ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ FC Barcelona នារដូវកាល ២០០៥-០៦។ កាំភ្លើងធំ Arsenal ត្រូវតែធ្វើការងារធ្ងន់បន្ថែមទៀត ក្រោយពេលដឹងថា ខ្សែប្រយុទ្ធកំពុងឡើងជើង Ousmane Dembele របស់ម្ចាស់ផ្ទះ Paris Saint Germain អាចចូលលេងបានក្នុងប្រកួតជើង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:06 AM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។ ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ​ 48ដង
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 AM, ចំនួនអ្នកអានៈ​ 46ដង
ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverspanool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cuspan 2025 �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:58 AM, ចំនួនអ្នកអានៈ​ 55ដង
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:57 AM, ចំនួនអ្នកអានៈ​ 50ដង
លោក Krzysztof Gawkowski បានថ្លែងនៅក្នុងសន្និសីទការពារជាតិមួយថា រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកតាមរយៈ «ការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំនឹងការវាយប្រហារបែបកូនកាត់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដើម្បីធ្វើឲ្យដំណើរការរបស់រដ្ឋមានភាពរអាក់រអួល។ រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញ​ បាន​ព្រមាន​ថា ប្រទ�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 187 នាក់
ម្សិលមិញ : 7445 នាក់
សរុបទាំងអស់ : 8422955 នាក់