ស្នងការនគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម |
|
ចុះថ្ងៃទី: 04-08-2025, 05:44 PM, ចំនួនអ្នកអានៈ 301ដង |
|
រាជធានីភ្នំពេញ៖ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោប សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម ។
អនុវត្តតាមគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានដឹកនាំ ដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ ។
កម្លាំងជំនាញ និងនគរបាលបាលតាមខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឲ្យមានប្រសិទ្ធិភាព ជាពិសេស បទល្មើសដែលជាបញ្ហាប្រឈមនោះ គឺបទល្មើសកាច់សោកម៉ូតូ និងបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ធ្វើយ៉ាងណាត្រូវធានាឲ្យបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងសង្គមជាតិ។
លោកស្នងការ ណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឲ្យបានច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យវត្តមានឲ្យបានត្រឹមត្រូវ កម្លាំងត្រូវត្រៀមចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង បែងចែងឲ្យមានវេនប្រចាំការ វេនល្បាតក្នុង មូលដ្ឋានជាប្រចាំ ដើម្បីជាការបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាជន និងជាតិមាតុភូមិ។
ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមដានឲ្យបានជាប់លាប់ លើព័ត៌មាន ឬការបង្ហោះនៅលើបណ្តាញសង្គមទាំងឡាយណា ដែលចរិតញុះញង់រើសអើងបង្កឲ្យមានការប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម គឺត្រូវតែទប់ស្កាត់ និងចាត់វិធានការច្បាប់ជាធរមាន ប្រសិនបើរកឃើញមានបទល្មើស។
ឆ្លៀតក្នុងអង្គប្រជុំដដែលនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏ក្រើនរំលឹកបន្ថែមទៀត ឲ្យជំនាញ និងអធិការខណ្ឌទាំង១៤ បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដែលវាក៏ជាភារកិច្ចស្នូល របស់សមត្ថកិច្ច និងជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកបញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធប្រឆាំងផងនោះ ។
ទន្ទឹមនឹងនោះដែរ លោកបានជំរុញឲ្យមន្រ្តីនគរបាល នៅថ្នាក់មូលដ្ឋាន ត្រូវពង្រាយកម្លាំងចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ ឬគោលដៅដែលងាយរងនូវការកកស្ទះនានា ឲ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរឡើង៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:31 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់លោកវរៈសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:26 PM, ចំនួនអ្នកអានៈ 34ដង
សារព័ត៌មាន NBC News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀតដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថាគម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។
សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:20 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី៩ប្រទេស រួមមាន៖ អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ វៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចុះទៅកាន់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 03:12 PM, ចំនួនអ្នកអានៈ 32ដង
កាលពីថ្ងៃសុក្រកន្លងទៅ ការិយាល័យរបស់លោក Netanyahu បានឱ្យដឹងថាគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលបានអនុម័តលើផែនការរបស់លោក Netanyahu ដើម្បីអនុញ្ញាតឱ្យ យោធាអ៉ីស្រាអែលចូលគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ជាមួយការចាប់ផ្ដើមដំណាក់កាលទី១ គឺដណ្ដើមគ្រប់គ្រង Gaza City នៅក្រោមការពង្រីកប្រតិបត្តិការយោធាមួយ បើទោះជាមាន ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:11 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖ សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី បានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការបន្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:08 AM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:06 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:00 AM, ចំនួនអ្នកអានៈ 53ដង
លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងខិតជិតទៅរក កិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្រ្គាមអូសបន្លាយពេល៣ឆ្នាំកន្លះមកនេះ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានប្រកាសនៅឡ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 10:55 AM, ចំនួនអ្នកអានៈ 41ដង
នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 08:01 PM, ចំនួនអ្នកអានៈ 106ដង
ខេត្តព្រៃវែង៖លោក ជាម ប៉េអា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង តាមរយៈអង្គការ SOS ដើម្បីកុមារកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី៣ភូមិ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 07:56 PM, ចំនួនអ្នកអានៈ 129ដង
ខេត្តបាត់ដំបង៖លោក ជួនមុំថុល ច័ន្ទថង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះ ជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 07:49 PM, ចំនួនអ្នកអានៈ 134ដង
ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី បានធ្វេីឡេីងបន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅសប្តាហ៍ក្រោយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:59 PM, ចំនួនអ្នកអានៈ 187ដង
ខេត្តសៀមរាប៖ នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:56 PM, ចំនួនអ្នកអានៈ 207ដង
កិច្ចព្រមព្រៀងសន្តិភាពខាងលើកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយវានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។ ក្នុងពិធីចុះហត្ថលេខា លោក ត្រាំ អមដោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:50 PM, ចំនួនអ្នកអានៈ 200ដង
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេបានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម
 ព័ត៌មានលម្អិត
|
|
|