|
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ក្នុងខេត្តកណ្ដាល |
|
ចុះថ្ងៃទី: 06-05-2025, 03:26 PM, ចំនួនអ្នកអានៈ 60ដង |
|
ខេត្តកណ្ដាល៖ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផល នានា ក្នុងវត្តអង្គពពាយមានជ័យ នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ក្រោយបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាលរួចមក, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ និងអបអរសាទរពីវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកណ្ដាល ជាពិសេសសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលសម្រេចបានជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគ និងទេសចរណ៍។
បន្ថែមលើសនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនដល់យុវជន និងយុវនារីទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញភារកិច្ច ហើយឆ្លៀតពេលទំនេរស្វែងរកឱកាសស្ម័គ្រចិត្ត ដើម្បីបន្ថែមការរួមចំណែក និងរួមគ្នាជាធ្លុងមួយក្នុងបុព្វហេតុដើម្បីជាតិមាតុភូមិ។
ឧបនាយករដ្ឋមន្ត្រី បានលើកពីការអនុវត្តវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានជម្រាបជូនអង្គពិធីអំពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាបានផ្ដល់សារផ្ដាំផ្ញើនានាដល់បងប្អូនប្រជាពលរដ្ឋថា រាល់ការអនុវត្តវិធានការគន្លឹះទាំងអស់ គឺស្ថិតក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើងឱ្យកាន់តែរឹងមាំ ក្នុងសមត្ថភាពប្រកួតប្រជែងជាកម្រិតអន្តរជាតិ។ ទន្ទឹមនេះ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង ជាពិសេសវិធានការគន្លឹះទី១ ក៏ជាការរួមចំណែកផ្ដល់ឱកាសស្មើៗគ្នាដល់យុវជនដែលចង់ចូលរួមបម្រើការងារជាមន្ត្រីរាជការ។
សូមជម្រាបថា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ មានការនិមន្តចូលរួមពីសម្តេចមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង គណៈធម្មយុត្កិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះមេគណ នៃគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណ នៃគណៈមហានិកាយ ខេត្តកណ្តាល ព្រះឥន្ទានុបាល ភិន ផល្លី ព្រះអនុគណស្រុកអង្គស្នួល និងជាព្រះចៅអធិការវត្តអង្គពពាយមានជ័យ ព្រមទាំងសម្តេចព្រះរាជាគណៈ, ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។
នាឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា, រដ្ឋសភា, ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនកាយរឹទ្ធិជាតិកម្ពុជា, យុវជនកាកបាទក្រហមកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស, ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ២,៥០០នាក់៕




















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-05-2025, 09:44 PM, ចំនួនអ្នកអានៈ 36ដង
ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារពីរលើកលើសាលា Karama ក្នុងសង្កាត់ Tuffah បានសម្លាប់មនុស្ស ១៥នាក់។ ប៉ុន្មានម៉ោងក្រោយមក ការវាយប្រហារនៅជិតភោជនីយដ្ឋាន និងទីផ្សារមួយកន្លែងទៀតក្នុងទីក្រុង បានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់បន្ថែមទៀត រួមមានទាំងស្ត្រី និងកុមារ។ វីដេអូរបស់ Reuters បានបង្ហាញពីភាពចលាចល ខណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 09:31 PM, ចំនួនអ្នកអានៈ 36ដង
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតរបស់កម្ពុជា។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 09:23 PM, ចំនួនអ្នកអានៈ 33ដង
អតីតគ្រូបង្វឹកកាំភ្លើងធំ Arsenal រូបនេះបានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួនទេ ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានចាប់ offside ដូចមុនឡើយ។
លោក Arsene Wenger ប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:30 PM, ចំនួនអ្នកអានៈ 48ដង
ព័ត៌មានពិសេសៗព័ត៌មានបន្ថែមទៀត »
ព័ត៌មានថ្មីៗព័ត៌មានបន្ថែមទៀត »
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីកា�
ចុះថ្ងៃទី: 07-05-2025, 01:06 AM
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ សម្រាប់ការពិនិត្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:25 PM, ចំនួនអ្នកអានៈ 37ដង
ភាពជាដៃគូររវាងក្រុមហ៊ុន Aspanspanle, SspanaceX និង T-Mobile បង្ហាញពីរបកគំហើញដ៏សំខាន់មួយក្នុងការចូលប្រើទូរស័ព្ទចល័ត ជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាល ឬទីជនបទ។ កំណែ iOS 18.3 នេះបានបង្ហាញពីមុខងារមួយចំនួន ដោយអ្នកប្រើប្រាស់ iPhone ដែលមានកំណែ iOS 18.3 ស្ថិតនៅតំបន់ដាច់ស្រយាល និងត្រូវបានភ្ជាប់ទៅបណ្តាញផ្កាយរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:09 PM, ចំនួនអ្នកអានៈ 45ដង
ក្រុមប្រឹក្សាការពារជាតិ បាននិយាយថា អេមីរ៉ាត់អារ៉ាប់រួមបានផ្គត់ផ្គង់ឱ្យទាហាន RSF នូវអាវុធយុទ្ធសាស្ត្រ និងអាវុធទំនើបៗ ដែលអាចវាយប្រហារក្នុងទីក្រុង Port Sudan ចាប់តាំងពីថ្ងៃអាទិត្យមក។ ក្រុមប្រឹក្សាការពារជាតិចាត់ទុកអេមីរ៉ាត់អារ៉ាប់រួម ជារដ្ឋឈ្លានពាន និងរក្សាសិទ្ធិឆ្លើយតបទៅតាមគ្រប់មធ្យោបាយ ដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:03 PM, ចំនួនអ្នកអានៈ 38ដង
នេះជាលើកដំបូងផងដែរសម្រាប់កូនប្រុសរបស់ Ronaldo ដែលត្រូវបានចុចឈ្មោះពាក់អាវជម្រើសជាតិបច្ចខែល ក្នុងវ័យទើបតែ ១៤ឆ្នាំ បន្ទាប់ពីដើរតាមគន្លងរបស់ឪពុក ដែលកន្លងមកបានរួមចំណែកព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro កាលឆ្នាំ២០១៦ នៅប្រទេសបារាំង។
Cristiano Ronaldo Jr ដែលជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ៥នាក់របស់តារា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:59 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ក្សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ព្រះរាជសាររបស់ព្រះអង្គមានខ្លឹមសារដូចតទៅ៖
«នៅក្នុងឱកាសនៃទិវាគុណអ្នកម្តាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:56 PM, ចំនួនអ្នកអានៈ 46ដង
ផែនការនៃជំនួប ត្រូវបានប្រកាសដោយទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកទីក្រុងប៉េកាំង ក៏បានទទួលស្គាល់ផងដែរ។ វាជាជំនួបមួយដែលនឹងកើតមានឡើង បន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែ លើពន្ធគយដែលមានលើស ១០០ភាគរយ រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងប្រធានក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:54 PM, ចំនួនអ្នកអានៈ 31ដង
ក្រុមលេខ២ នៅ Premier League មួយនេះ បានកំពុងពុះពារគ្រប់យ៉ាង ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រជាលើកទី២ របស់ពួកគេ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ FC Barcelona នារដូវកាល ២០០៥-០៦។
កាំភ្លើងធំ Arsenal ត្រូវតែធ្វើការងារធ្ងន់បន្ថែមទៀត ក្រោយពេលដឹងថា ខ្សែប្រយុទ្ធកំពុងឡើងជើង Ousmane Dembele របស់ម្ចាស់ផ្ទះ Paris Saint Germain អាចចូលលេងបានក្នុងប្រកួតជើង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:06 AM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។
ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ 51ដង
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:59 AM, ចំនួនអ្នកអានៈ 48ដង
ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverspanool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cuspan 2025
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:58 AM, ចំនួនអ្នកអានៈ 56ដង
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:57 AM, ចំនួនអ្នកអានៈ 51ដង
លោក Krzysztof Gawkowski បានថ្លែងនៅក្នុងសន្និសីទការពារជាតិមួយថា រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកតាមរយៈ «ការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំនឹងការវាយប្រហារបែបកូនកាត់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដើម្បីធ្វើឲ្យដំណើរការរបស់រដ្ឋមានភាពរអាក់រអួល។ រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញ បានព្រមានថា ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 1745 នាក់ |
|
ម្សិលមិញ |
: 7445 នាក់ |
|
សរុបទាំងអស់ |
: 8424513 នាក់ |
|
|