ព្រលានយន្តហោះតារាសាគរ ចាប់ផ្ដើមហោះហើរក្នុងស្រុកជាលើកដំបូង, អ្នកនាំពាក្យអាកាសចរស៊ីវិលចាត់ទុកជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ចរន្តសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ !
ចុះថ្ងៃទី: 12-04-2025, 05:23 PM, ចំនួនអ្នកអានៈ 314ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា «ចំពោះការហោះហើរទៅកាន់អាកាសយានដ្ឋាន តារាសាគរ នេះគឺការផ្តួចផ្តើមរបស់ក្រុមហ៊ុនព្រលានយន្តហោះ តារាសាគរ ដោយ មានកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាអ្នករៀបចំការហោះហើរជារៀងរាល់ថ្ងៃសុក្រ ចំពោះគោលបំណងនៃការហោះហើរនេះ ដើម្បីលើកតម្កើនធ្វើឲ្យប្រសើរឡើង នៃការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុក ក៏ដូចជាជំរុញឲ្យមានសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក នៅតំបន់តារាសាគរ និងតំបន់កោះ នេះជាការចាប់ផ្ដើមថ្មីមួយដែលឆ្ពោះទៅរកភាពល្អប្រសើរ»។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ចាប់ផ្ដើមហោះហើរជាលើកដំបូងក្នុងស្រុក ចំពោះការហោះហើរលើកដំបូងនេះ ជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ជំរុញកំណើននៃចរន្ដសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ។ លោកបានបន្ដថា ដើម្បីបង្កើនទេសចរ ជំរុញចរន្ដសេដ្ឋកិច្ច ក្រុមហ៊ុនបានច្របាច់បញ្ជូលគ្នា ដោយមានការរៀបចំជាកញ្ចប់ ដំណើរកំសាន្ដទេសចរណ៍ ដោយមានដំណើរកំសាន្ដទៅតំបន់ផ្សេងៗក្នុងកញ្ចប់នោះ។ នេះជាការចាប់ផ្ដើមថ្មី ដែលផ្ដល់បទពិសោធន៍ថ្មី ដល់សាធារណជនដែលចង់មានបទពិសោធន៍ ក្នុងការធ្វើដំណើរតាមយន្ដហោះទៅកាន់តំបន់តារាសាគរ ចំពោះតម្លៃនៃសំបុត្រ គឺមានភាពសមល្មមអាចទទួលយកបាន ព្រោះនេះជាការចាប់ផ្ដើមដោយជំរុញធ្វើយ៉ាងណា ឲ្យមានអ្នកធ្វើដំណើរទៅកាន់ទីនោះឲ្យបានច្រើន។ លោកបានបន្ដថា ចំពោះការចេញដំណើរយន្ដហោះនឹងចេញពី ទីក្រុងភ្នំពេញនៅក្នុងពេលម៉ោង៣៖២០នាទីរសៀល ទៅដល់តារាសាគរម៉ោង៣៖៥០នាទី ដោយហោះមួយជើងក្នុងមួយសប្ដាហ៍។ ចំពោះការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក នឹងមានការជួយសម្រួលដោយក្រុមហ៊ុនវីរៈប៊ុនថាំង តាមរយៈកប៉ាល និងឡានក្រុង ដើម្បីបន្ថែមភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលទៅដល់តារាសាគរហើយ បន្ដដំណើរទៅកាន់កន្លែងផ្សេងៗទៀត។ លោកបានបញ្ជាក់ថា «នេះជាចលករក្នុងការជំរុញ និងបង្កើតចរន្ដទេសចរណ៍ ចរន្ដសេដ្ឋកិច្ច ហើយការតភ្ជាប់ផ្លូវក្នុងស្រុកពីតំបន់ដីគោក និងទៅតំបន់កោះ ចំពោះកញ្ចប់ទស្សនដំណើរកំសាន្ដទេសចរណ៍ ភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ដ តាមរូបភាពការដឹកជញ្ជូនចម្រុះ ឬហៅថាពហុដឹកជញ្ជូន មានន័យថា ភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ដដោយជិះយន្ដហោះ ត្រឡប់មកវិញដោយជិះឡានក្រុង ឬធ្វើដំណើរដោយជិះឡានក្រុងត្រឡប់មកវិញតាមយន្ដហោះ (ព្រោះការហោះហើរតាមយន្ដហោះមានតែ១ជើងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍)»។ លោកបានបន្ថែមថា ក្នុងនោះពហុដឹកជញ្ជូន យើងមានការសហការគ្នាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ, តារាសាគរ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជំរុញដំណើរកំសាន្ដនៅទីនោះ នេះជាការចាប់ផ្ដើមថ្មីមួយ ដែលអាចបង្កឲ្យមានចរន្ដរស់រវើកឡើងវិញ ក្នុងតំបន់នោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ​ 54ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 51ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:49 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។ ប្រទេសឡាវ បានអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន តាមរយៈប្រព័ន្ធផ្លូវដែក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ​ 51ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់​សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:28 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ: ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:25 AM, ចំនួនអ្នកអានៈ​ 59ដង
Bangkok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:17 AM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 AM, ចំនួនអ្នកអានៈ​ 63ដង
ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា​ គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។គណបក្សពលករ (Labor Party) បាននាំ​មុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:07 AM, ចំនួនអ្នកអានៈ​ 47ដង
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ឥណ្ឌា បានលេីកឡេីងថា ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ ហេីយថាជាការ រឹតបន្តឹងដោយផ្អែកផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ។ ឥណ្ឌា នៅថ្ងៃសៅរ៍នេះថា បានប្រកាសហាមប្រាមការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ជាមួយនិងការរារាំងកប៉ាល់ប៉ាគីស្ថានមិនឱ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 02:00 PM, ចំនួនអ្នកអានៈ​ 66ដង
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 11:13 AM, ចំនួនអ្នកអានៈ​ 60ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotsspanur កាលពីខែមករា ឆ្នាំ២០២៤។ ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2271 នាក់
ម្សិលមិញ : 8977 នាក់
សរុបទាំងអស់ : 8401971 នាក់