|
ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា និងផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ |
|
ចុះថ្ងៃទី: 16-03-2025, 07:38 PM, ចំនួនអ្នកអានៈ 169ដង |
|
សៀមរាប៖ ព្រឹត្តិការណ៍នេះ មានក្រុមសិល្បករ សិល្បការិនី ចំនួន ៥ប្រទេស រួមមាន៖ កម្ពុជា, ឥណ្ឌូនណេស៊ី, ចិន, ហ្វីលីពីន និងឥណ្ឌា បានប្រមូលផ្តុំគ្នាបង្ហាញនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ មានដូចជា៖ របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា, ការប្រគុំឧបករណ៍តន្រ្តី និងចម្រៀង ដែលបង្កប់អត្តន័យ រូបភាព និងបរិយាកាសដ៏ស្រស់ស្អាតដល់អ្នកទស្សនា។
ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា និងផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់អន្តរជាតិ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប» សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិ ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ពិធីនេះ ក្រោមវត្តមានរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ លោក លោកស្រី ជារដ្ឋលេខាធិការ អគ្គនាយកដ្ឋាន តំណាងស្ថានទូត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អ នៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជម្រុញ ចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបន្តថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលពោរពេញដោយសមត្ថភាព, ចំណេះដឹង, បទពិសោធន៍ និងថាមពល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លោកបានបន្តថា តាមរយៈការបង្កើតឱកាសការងារ, ជាពិសេសបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោកបន្តទៀតថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេស ការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត និងការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ស្របតាមអភិក្រម (ជវភាពនៃប្រព័ន្ធតួអង្គតែមួយ) និងទស្សនទាន (មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល) (Leaving No Oneand No Place Behind)។
លោកបន្ថែមថា ឈរលើស្មារតីនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ នឹងធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការទេសចរណ៍ ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
លោក ហួត ហាក់ បញ្ជាក់ថា ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក។ លោកមានជំនឿថា ព្រឹតិ្តការណ៍នេះ នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជម្រុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេស គោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ។
ជាមួយនេះដែរ លោក ង៉ូវ សេងកាក់ បានលើកឡើងថា ព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដែលក្រសួងទេសចរណ៍ រៀបចំឡើង នាពេលនេះ នឹងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជម្រុញឲ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជា វិស័យទេសចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕












ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-05-2025, 02:00 PM, ចំនួនអ្នកអានៈ 33ដង
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 11:13 AM, ចំនួនអ្នកអានៈ 42ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotsspanur កាលពីខែមករា ឆ្នាំ២០២៤។
ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 11:06 AM, ចំនួនអ្នកអានៈ 36ដង
គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថាក្រុម Muhoroni Youth របស់ប្រទេសកេនយ៉ា មានទោសពីបទ ធ្វើសកម្មភាពពាក់ព័ន្ធនឹងការរៀបចំការប្រកួតបាល់ទាត់ ហើយបណ្តេញក្លិបនេះចេញពីក្របខ័ណ្ឌ National Suspaner League កម្រិតទី២ ដោយធ្លាក់ទៅកាន់លីគទី៣ Kenya Division One League នៅមុនរដូវកាលក្រោយ ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងនៅថ្ងៃទី០២ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 11:03 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់គ្រួសារ នៅខែឧសភានេះ សម្តេចត្រូវចូលរួមបុណ្យខួប៥ឆ្នាំ នៃមរណភាពម្តាយក្មេកសម្តេច និងបុណ្យខួប៣ឆ្នាំ នៃមរណភាពបងប្រុសសម្តេច ហើយក៏ត្រូវចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ចៅស្រីផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 10:52 AM, ចំនួនអ្នកអានៈ 42ដង
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨ព្រឹក (ម៉ោងនៅក្នុងតំបន់) ខណៈពលរដ្ឋអូស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុន ការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ។ បើតាមក្រសួងការបរទេសអូស្ត្រាលី ពលរដ្ឋអូស្ត្រាលីរាប់សែននាក់រស់នៅក្រៅប្រទេសក៏ត្រូវបានរំពឹងដែរថានឹងចូល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 10:47 AM, ចំនួនអ្នកអានៈ 37ដង
គណបក្សសកម្មភាពប្រជាជន (PAP) ដែលជាបក្សកាន់អំណាចរបស់លោក Lawrence Wong ត្រូវបានរំពឹងថានឹងឈ្នះអាសនៈភាគច្រើននៅក្នុងសភា។ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅរយៈពេល១២ម៉ោង ហើយលទ្ធផលបោះឆ្នោតមួយចំនួនត្រូវបានរំពឹងថានឹងត្រូវចេញផ្សាយជាបណ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:21 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងឱកាសអញ្ជើញលោក និងក្រុមគ្រួសារ មកផ្ទេរការិយាល័យបោះឆ្នោត ពីខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ និងចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:17 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹកនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:11 PM, ចំនួនអ្នកអានៈ 50ដង
លោក Rubio នឹងក្លាយជារដ្ឋមន្រ្តីដំបូងគេ ចាប់តាំងពីសម័យអតីតរដ្ឋមន្រ្តីការបរទេស លោក Henry Kissinger ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលកាន់តំណែងជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិផង ក្នុងពេលដំណាលគ្នា។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកតំណែងទីប្រឹក្សាសន្តិ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:09 PM, ចំនួនអ្នកអានៈ 48ដង
អំឡុងកិច្ចប្រជុំបិទទ្វារមួយរវាងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និងគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងសហរដ្ឋអាមេរិកនៅពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សា គឺបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei និងរបៀបដែលការរឹតបន្តឹងលើបន្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:04 PM, ចំនួនអ្នកអានៈ 52ដង
បច្ចុប្បន្ន ក្រុមរហស្សនាម «ព្រៃ» បានតាំងនៅលេខរៀងទី៦ ជាបណ្តោះអាសន្នដដែលតំបន់កៅអីលេងពាន UEFA Eurospana League ជាមួយនឹង ៦០ពិន្ទុ ក្រោយឆ្លងកាត់បាន ៣៤ប្រកួត ស្របពេល Brentford បានរំកិលមកលេខរៀងទី១១ វិញ ដោយមាន ៤៩ពិន្ទុ។
Nottingham Forest បានខកចិត្ត ក្នុងការវិលទៅកាន់តំណែងលេខ៣ ក្នុងលីគកំពូលអង់គ្លេស Premier League ក៏ព្រោះចាញ់ក្រុមភ្ញៀវ Bren
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:02 PM, ចំនួនអ្នកអានៈ 44ដង
បិសាចក្រហម អតីតជើងឯក UEL កាលឆ្នាំ២០១៧ បានបំបាក់ម្ចាស់ផ្ទះ Athletic Bilbao ៣ទល់នឹង០ នាយប់មិញនេះ នៅទឹកដីអេស្ប៉ាញ ស្របពេលក្រុមសមាជិកលេងនៅ Premier League ដូចគ្នា Tottenham Hotsspanur ក៏បានយកឈ្នះភ្ញៀវ Bodoe/Glimt ៣ទល់នឹង១ ផងដែរ។
Manchester United ត្រូវបានគេរំពឹងថា នឹងប៉ះក្រុមអង់គ្លេសដូចគ្នានៃវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Eurospana League 2024-25 ក្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:01 PM, ចំនួនអ្នកអានៈ 53ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានី ដាម៉ាស។ នេះជាសារមួយយ៉ាងច្បាស់បញ្ជូនទៅកាន់របបស៊ីរីថា យើងនឹងមិនបណ្ដោយឱ្យកងកម្លាំងស៊ីរីដាក់ពង្រាយទៅកាន់ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាសឡើយ ឬក៏បង្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 12:59 PM, ចំនួនអ្នកអានៈ 46ដង
ការយកពន្ធគយរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញនាំចូលពីចិនបានចូលជាធរមានកាលពីខែមេសា ខណៈប៉េកាំងបានសងសឹកវិញដោយយកពន្ធគយ១២៥ភាគរយលើ ទំនិញនាំចូលពីសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា smartspanhones, semiconductors និងកុំព្យូទ័រ ត្រូវបានលើកលែងជាបណ្ដោះអាសន្នពី ពន្ធគយអាមេរិក។ លោកប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 12:56 PM, ចំនួនអ្នកអានៈ 32ដង
ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាអ្នកវិនយោគដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការយកពន្ធគយ១០ភាគរយ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអនុវត្តលើប្រទេសជាច្រើន។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ryosei Akazawa បានគូសបញ្ជាក់ថា «យើងអាចឆ្ពោះទៅមុខប្រកបដោយភាពស្មោ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 7385 នាក់ |
|
ម្សិលមិញ |
: 7613 នាក់ |
|
សរុបទាំងអស់ |
: 8389356 នាក់ |
|
|