សម្តេចតេជោ ហ៊ុន សែន បង្ហាញពីកាលវិភាគដ៏មមាញឹកនៃសកម្មភាពដែលត្រូវបំពេញសម្រាប់គ្រួសារ និងការងារនៅដើមខែឧសភានេះ
ចុះថ្ងៃទី: 03-05-2025, 11:03 AM, ចំនួនអ្នកអានៈ 99ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់គ្រួសារ នៅខែឧសភានេះ សម្តេចត្រូវចូលរួមបុណ្យខួប៥ឆ្នាំ នៃមរណភាពម្តាយក្មេកសម្តេច និងបុណ្យខួប៣ឆ្នាំ នៃមរណភាពបងប្រុសសម្តេច ហើយក៏ត្រូវចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ចៅស្រីផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញនូវកាលវិភាគដ៏មមាញឹកនៃសកម្មភាពរបស់សម្តេចសម្រាប់គ្រួសារ និងការងារ ដែលត្រូវបំពេញនៅដើមខែឧសភា ឆ្នាំ២០២៥នេះ។ ដោយឡែកសម្រាប់ការងារវិញ សម្តេចតេជោ ត្រូវអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌូនេស៉ី និងប្រទេសទីម័រឡេស្តេ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការសម្តេចបានបង្ហោះសារដូច្នេះថា «បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។ គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣ និង ៤ ឧសភាខួប៥ឆ្នាំនៃមរណភាពម្តាយក្មេក ក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ថ្ងៃ៤ និង ៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសល ខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ ៥ ឧសភាសម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេស៉ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៉ី នៅម៉ោង១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)។ នៅឥណ្ឌូនេស៉ីពីថ្ងៃ ៥ដល់ថ្ងៃ ៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៉ីទស្សនកិច្ច និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា។ តាមការគ្រោងទុកខ្ញុំនឹងធ្វើបាឋកថាមួយទៀត នៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៉ីបូព៌ា នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃ៦ឧសភា។ ថ្ងៃត្រង់ ៧ឧសភា ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តេ ដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ ៩ ឧសភា ២០២៥ ទើបមកដល់កម្ពុជាវិញ។ ថ្ងៃ១០ ឧសភា មិនទាន់បានសម្រាកវាយកូនគោលទេ ព្រោះរឿងគ្រួសារបានមកដល់ទៀត ហើយនោះគឺចូលរួមកាត់សក់ចងដៃឲ្យចៅស្រី ដែលជាកូនរបស់ក្មួយស្រីបង្កើត ដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំ ដែលត្រូវរៀបការ ដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាច ដោយខានមិនបាន។ ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:02 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលក្ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ​ 32ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ​ 42ដង
​ រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ​ 39ដង
​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។ ក្នុងឱ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ​ 45ដង
​​ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវ​ការ​គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 83ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ​ 94ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 74ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 82ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 61ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 57ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3303 នាក់
ម្សិលមិញ : 5390 នាក់
សរុបទាំងអស់ : 8559118 នាក់