រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ចុះថ្ងៃទី: 02-05-2025, 01:17 PM, ចំនួនអ្នកអានៈ 91ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹកនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលជានិច្ចកាលបានចូលរួមសហការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី តាមរយៈគម្រោងកែលម្អវិស័យធារាសាស្រ្ត (IAIP) និងគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRMP) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានោះ តំណាងប្រតិភូ លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីគោលបំណងរបស់ក្រុមបេសកកម្ម ដើម្បីជួបពិគ្រោះយោបល់សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះទីពីរ និងពិភាក្សាលើសំណើជំនួយបច្ចេកទេសគម្រោងកសាងផែនការមេអាងទន្លេកម្ពុជាដែលមានភាពធន់។ ជាការឆ្លើយតប រដ្ឋមន្រ្តី ថោ ជេដ្ឋា បានបញ្ជាក់ពីជំហរយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយដល់ប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើម ក្នុងការរៀបចំកសាងផែនការមេអាងទន្លេមេគង្គកម្ពុជា ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តរួមយូរអង្វែង សម្រាប់ការពង្រឹងសន្តិសុខទឹក ភាពធន់នឹងអាកាសធាតុ និងផែនការអាងទន្លេប្រកបដោយនិរន្តរភាព ហើយថែមទាំងជួយជំរុញដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចសង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-05-2025, 01:06 AM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។ ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ​ 47ដង
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 AM, ចំនួនអ្នកអានៈ​ 45ដង
ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverspanool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cuspan 2025
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:58 AM, ចំនួនអ្នកអានៈ​ 47ដង
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:57 AM, ចំនួនអ្នកអានៈ​ 47ដង
លោក Krzysztof Gawkowski បានថ្លែងនៅក្នុងសន្និសីទការពារជាតិមួយថា រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកតាមរយៈ «ការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំនឹងការវាយប្រហារបែបកូនកាត់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដើម្បីធ្វើឲ្យដំណើរការរបស់រដ្ឋមានភាពរអាក់រអួល។ រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញ​ បាន​ព្រមាន​ថា ប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:31 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:24 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការតឱណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:16 PM, ចំនួនអ្នកអានៈ​ 58ដង
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ គ្រឿងបំពាក់ និងសព្វាវុធយោធា កាន់តែរីកចម្រើនឡើងជាលំដាប់ ហើយបច្ចេកវិទ្យាខ្លះគឺឈានឡើងដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដូច្នេះ កម្ពុជា បានពង្រឹងមសមត្ថភាពកងទ័ពជាប់ជាប្រចាំលើកិច្ចការងារនេះ។ ខណៈគ្រឿងបំពាក់ដែលនឹងចូលរួមធ្វើសមយុទ្ធនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:13 PM, ចំនួនអ្នកអានៈ​ 39ដង
ការសម្រេចចិត្តនេះ គឺជាសញ្ញាបង្ហាញពីរបៀបដែលឥណ្ឌាកំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាទឹក Indus ឆ្នាំ ១៩៦០ បន្ទាប់ពីការវាយប្រហារដ៏សាហាវមួយកាលពីថ្ងៃទី២២ ខែមេសា នៅកន្លែងទេសចរណ៍មួយក្នុងតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានចោទប្រកាន់ថា «ភេរវករ»​ ទាំងពីរនាក់ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:26 PM, ចំនួនអ្នកអានៈ​ 55ដង
ខេត្តកណ្ដាល៖ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។ ឧបនាយករដ្ឋមន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:11 PM, ចំនួនអ្នកអានៈ​ 67ដង
សកម្មភាពខាងលើ គឺជាចំណាត់ការកំណែទម្រង់ថ្មីចុងក្រោយមួយទៀត នៅមន្ទីរបញ្ចកោណ ក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកន្លងមកបានបណ្តេញ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរួចស្រេចទៅហើយ ក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ លោក Hegseth ក៏បានបញ្ជាឱ្យបន្ថយ១០ភាគរយបន្ថែមទៀត នៃចំនួនឧត្តមសេនីយ៍ ដែលមានឋានន្តរសក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:08 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖នារសៀលអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅទូរស័ព្ទទៅលោក អាន់តូនី អាល់បានី (Anthony Albenese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរ​សាទរ​ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្ស​ពលករ​អូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:59 PM, ចំនួនអ្នកអានៈ​ 67ដង
ឥណ្ដូនេស៊ី៖ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។​ ថ្លែងចេញពីប្រទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3942 នាក់
ម្សិលមិញ : 9050 នាក់
សរុបទាំងអស់ : 8420870 នាក់