ចិនបន្តផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារដល់កម្ពុជា សម្រាប់គាំទ្រដល់ការបោសសម្អាតមីន នៅខេត្តចំនួន៧ |
|
ចុះថ្ងៃទី: 06-02-2025, 01:46 AM, ចំនួនអ្នកអានៈ 196ដង |
|
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៩ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោកបន្ថែមថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖
១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
បើតាមលោក ហេង រតនា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលចិន «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹងនឹងនេះ បេីគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
* រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០ ហិកតា
* រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤ គ្រាប់។
* ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦ ៦៦៨ សំណើ។
* អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់។
* ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥ ៣០០នាក់៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:26 PM, ចំនួនអ្នកអានៈ 85ដង
រាជធានីភ្នំពេញ:ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:22 PM, ចំនួនអ្នកអានៈ 64ដង
លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trumspan។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមានទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។
ប្រធានាធិបតីអាមេរិក លោក ដូណាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:20 PM, ចំនួនអ្នកអានៈ 62ដង
បន្ទាប់ពីទៅដល់ទីក្រុងរ៉ូមកាលពីយប់ថ្ងៃសុក្រ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វងស៉ីស លោក ត្រាំ បានបង្ហោះសារថា រុស្ស៉ីនិងអ៊ុយក្រែន កំពុងខិតកាន់តែទៅជិតការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយ ហើយភាគីទាំងពីរនាពេលនេះ គួរតែជួបមុខគ្នាផ្ទាល់ក្នុងកម្រិតខ្ពស់ ដើម្បីសម្រេចរឿងនោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:18 PM, ចំនួនអ្នកអានៈ 53ដង
ការបិទនេះបានបង្ខំឱ្យជើងហោះហើរឆ្ពោះទៅទិសខាងលិច ជាពិសេសគឺជើងហោះហើរចាកចេញពីមជ្ឈមណ្ឌលភាគខាងជើងសំខាន់ៗដូចជា ញូវដេលី ដើម្បីធ្វើផ្លូវឡើងវិញ ជាធម្មតាវាងឆ្ពោះទៅភាគខាងត្បូងលើរដ្ឋ Gujarat ឬ Maharashtra ហើយបន្ទាប់មកខាងលិចលើសមុទ្រអារ៉ាប់ ដោយឆ្លងកាត់ប្រទេសប៉ាគីស្ថានទាំងស្រុង។
បន្ទាប់ពីមានភាពតានតឹងផ្នែកភូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:16 PM, ចំនួនអ្នកអានៈ 65ដង
យោធាឥណ្ឌាបានប្រាប់ថា ទាហានរបស់ខ្លួនបានបាញ់ឆ្លើយតបចំពោះ ការបាញ់កាំភ្លើងចេញមកពីប៉ុស្តិ៍យោធាមួយចំនួនរបស់ប៉ាគីស្ថាន ដែលបានចាប់ផ្តើមកាលពីអំឡុងយប់រំលងធ្រាត្រ ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំប្រទល់ប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកផ្នែករបស់ឥណ្ឌានិងផ្នែករបស់ប៉ាគីស្ថាន នៅតំបន់ Kashmir។ យោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:10 PM, ចំនួនអ្នកអានៈ 48ដង
ថ្លែងនៅក្រៅជំនួបរវាងក្រុមរដ្ឋមន្រ្តីការបរទេសអាស៉ីកណ្តាលនិងចិន ក្នុងប្រទេសកាហ្សាក់ស្ថាន លោក Wang បានលើកឡើងថា ទីក្រុងប៉េកាំងនឹងស្វែងរកសាមគ្គីភាព ជាមួយបណ្តាប្រទេសដទៃទៀត ជុំវិញស្ថានការណ៍ពន្ធគយ ហើយបកអាក្រាតភាពអត្មានិយមជាខ្លាំង និងទង្វើសម្លុតគំរាមរបស់ប្រទេសមួយចំនួន។ លោក Wang បានបន្តថា ប្រទេសច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:36 PM, ចំនួនអ្នកអានៈ 73ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕
ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:31 PM, ចំនួនអ្នកអានៈ 79ដង
រាជធានីភ្នំពេញ:មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ 78ដង
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:07 PM, ចំនួនអ្នកអានៈ 70ដង
លោក Lavrov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ដែលត្រូវបានបង្ហោះលើអនឡាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ ក្នុងបទសម្ភាសន៍នោះ ប្រមុខការទូតរុស្ស៉ីរូបនេះបានបង្ហើបដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងមួយ ហើយយើងត្រៀមខ្លួនជាស្រេចដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:04 PM, ចំនួនអ្នកអានៈ 89ដង
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:02 PM, ចំនួនអ្នកអានៈ 87ដង
លោក Rutte បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅសេតវិមានថា នៅឯ NATO យើងទាំងអស់គ្នាយល់ស្របថា រុស្ស៉ីជាការគំរាមកំហែងរយៈពេលវែង ចំពោះទឹកដីរបស់អង្គការណាតូ ចំពោះទឹកដីអឺរ៉ុប និងតំបន់អាត្លង់ទិកទាំងមូល។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះអង្គការណាតូ ទោះបីជាទីក្រុងវ៉ាស៉ីនតោន ងាកទៅផ្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 08:49 PM, ចំនួនអ្នកអានៈ 105ដង
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជាទង្វើដែលមិនចាំបាច់ ហើយកើតឡើងនៅពេលមិនសមរម្យបំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ 93ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ 103ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
|
|
|