សហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលបានលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារខ្ពស់ ដូចបណ្ដាប្រទេសនៅក្នុងតំបន់ដែរ
ចុះថ្ងៃទី: 01-05-2025, 05:57 PM, ចំនួនអ្នកអានៈ 109ដង
រាជធានីភ្នំពេញ៖បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ។ សហជីពនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារដែលមានភាពបត់បែនខ្ពស់ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេសនៅក្នុងតំបន់ដែរ។ ក្នុងឱកាសនេះដែរ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងថា៖ «រាជរដ្ឋាភិបាលតាមរយៈលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺបានបង្ហាញការតាំងចិត្ត និងយុទ្ធសាស្រ្តជាច្រើនដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់ កម្មករនិយោជិត ដែលជាអាទិភាពដ៏សំខាន់បំផុត»។ លោក សំ សឿន បានបន្តថា៖ «រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណា ពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារ ដែលមានភាពបត់បែនខ្ពស់ ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីដែរ»។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯង ជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោងប៊ីហ្វែសស៊ី (BFC) និងម្ចាស់ពាណិជ្ជសញ្ញា (Brand)ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តន៍បានល្អយ៉ាងណាខ្លះក្នុងរយៈពេល ២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។ ចំពោះលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានបញ្ជាក់ថា៖ «ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ដែលមានបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» គឺសុទ្ធសឹងតែជាផែនការលើកកម្ពស់ទំនួលខុសត្រូវសង្គម និងពង្រឹងប្រសិទ្ធភាព និងគុណភាពស្របតាមស្ដង់ដារអន្តរជាតិ ដូចទៅនឹងបណ្ដារប្រទេសក្នុងតំបន់ដែរ»។ លោកបានបន្តថា ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១.៥លាននាក់ ជាមួយនឹងប្រាក់ឧបត្ថម និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាអ្វី ដែលរដ្ឋាភិបាលកម្ពុជាបានគិតគូ ហើយក៏ជាផ្នែកមួយចង់ឱ្យមានគុណភាព ទទួលស្គាល់ស្ដង់ដារទាំងការងារ និងផលិតផលដោយអន្តរជាតិ។ លើសពីនេះ លោកបានកត់សម្គាល់ឃើញថា កម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយ ដែលប៉ះពាល់ទៅលើ វិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌ណាមួយ។ ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសេរីភាពកម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។ សហជីព បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញពីគោលនយោបាយនេះទេ ដែលសបញ្ជាក់យ៉ាងច្បាស់ពី ភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផល ដែលមានភាពស្អាតស្អំ និងគោរពតាមស្ដង់ដារអន្តរជាតិ។ ចំណែកអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជា បានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការរបស់អង្គការ ILO ដែលកំពុងតែអនុវត្តនៅកម្ពុជានេះស្រាប់។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:02 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលក្ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ​ 34ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ​ 43ដង
​ រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ​ 40ដង
​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។ ក្នុងឱ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ​ 46ដង
​​ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវ​ការ​គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 85ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ​ 96ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 75ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 83ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 62ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 57ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5206 នាក់
ម្សិលមិញ : 5390 នាក់
សរុបទាំងអស់ : 8561021 នាក់