|
ចិនបន្តផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារដល់កម្ពុជា សម្រាប់គាំទ្រដល់ការបោសសម្អាតមីន នៅខេត្តចំនួន៧ |
|
ចុះថ្ងៃទី: 06-02-2025, 01:46 AM, ចំនួនអ្នកអានៈ 247ដង |
|
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៩ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោកបន្ថែមថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖
១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
បើតាមលោក ហេង រតនា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលចិន «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹងនឹងនេះ បេីគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
* រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០ ហិកតា
* រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤ គ្រាប់។
* ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦ ៦៦៨ សំណើ។
* អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់។
* ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥ ៣០០នាក់៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-05-2025, 01:20 PM, ចំនួនអ្នកអានៈ 17ដង
អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាន បានប្រកាសថា ការរឹតត្បិតនឹងត្រូវបន្តអនុវត្តចំពោះយន្តហោះទាំងអស់ ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយឥណ្ឌា រួមបញ្ចូលទាំងយន្តហោះយោធា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ ចំណែកអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានចេញសេចក្តីប្រកាសដូចគ្នា ដោយនិយាយថា យន្តហោះនានា ដែលចុះប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 01:17 PM, ចំនួនអ្នកអានៈ 22ដង
McTominay ជាខ្សែប្រើនាំមកពីក្លិប Man United ហើយពេញមួយរដូវកាលនេះរកបាន ១២គ្រាប់ពីការលេងបាន ៣៤ប្រកួតក្នុងលីគកំពូលអ៉ីតាលីនេះ ជាមួយការរួមចំណែកយកឈ្នះលើកក្រុម Cagliari ២-0 នឹងមិត្តរួមក្រុមRomelu Lukaku ក៏បានធ្វើឱ្យក្រុមឈានទៅរកជ័យជម្នះពានលីគពានជាលើកទី៤ ។ ដ្បិតក្រុមរងជើងឯក Inter Milan រកបាន ៨១ពិន្ទុពីការឈ្នះក្រុម Como 1907 នៅថ្ងៃបិទប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 01:15 PM, ចំនួនអ្នកអានៈ 15ដង
ដ្បិតក្រុមនេះនៅមានការប្រកួតនៅសល់មួយប្រកួតទៀត នៅថ្ងៃសៅរ៍នេះជាមួយក្រុម Leganes ខណៈពួកគេកំពុងស្ថិតនៅបាតតារាងដោយមានត្រឹម ១៦ពិន្ទុ បន្ទាប់ពីរងបរាជ័យ ២៩លើក ក្នុងលីគអេស្ប៉ាញ La Liga ភាគរយធ្លាក់ទៅលេងនៅលីគទី២ ប្រចាំក្របខណ្ឌអេស្ប៉ាញ ។ គ្រាដែល Ronaldo បានក្លាយជាដៃភាគហ៊ុនក្នុងក្លិបនេះកាលឆ្នាំ២០១៨ ។
របាយការណ៍
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 01:12 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវសេចក្តីក្រាបបង្គំទូលថ្វាយ នូវរបាយការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពីលទ្ធផលនៃការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 11:55 AM, ចំនួនអ្នកអានៈ 10ដង
អ្នកនាំពាក្យរដ្ឋាភិបាលស៊ូដង់ បាននិយាយថា កងទ័ពស៊ូដង់មិនបានប្រើប្រាស់អាវុធគីមី ប្រឆាំងកងកម្លាំងទាហានប៉ារ៉ាដែលជាគូបដិបក្ខ ដូចការចោទប្រកាន់របស់អាមេរិកឡើយ។ ការបដិសេធនេះ គឺបន្ទាប់ពីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់ថា យោធាស៊ូដង់កាលពីឆ្នាំមុន បានប្រើប្រាស់អាវុធគីមីក្នុង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 11:52 AM, ចំនួនអ្នកអានៈ 10ដង
វាជាលទ្ធផលនៃការសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ហើយបានកំណត់ជាជំហានសំខាន់មួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងការព្យាបាលមហារីកនិងជំងឺផ្សេងទៀតដូច COVID-19។ បើទោះបីជារុស្ស៊ីមិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនដូចជាប្រភេទមហារីក ឬលទ្ធផលនៃការសាកល្បងជាក់លាក់នោះក៏ដោយ ក៏វាជាចំណាត់ថ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2025, 11:44 AM, ចំនួនអ្នកអានៈ 6ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសអំពីការចាប់ផ្តើមនិតីវិធីដកទណ្ឌកម្មចេញពីស៉ីរីវិញ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយប្រធានាធិបតី លោក Ahmed al-Sharaa។ លោក Rubio បាននិយាយថា សកម្មភាពនេះតំណាងឱ្យជំហានដំបូង ដើម្បីសម្រេចចក្ខ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-05-2025, 12:02 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលក្ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ 44ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។
ក្នុងឱ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ 58ដង
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។
�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 4176 នាក់ |
|
ម្សិលមិញ |
: 6392 នាក់ |
|
សរុបទាំងអស់ |
: 8567385 នាក់ |
|
|