សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងសម្រួលនីតិវិធីផ្សេងៗ ដើម្បីទាក់ទាញនាវាចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន, កាត់នីតិវិធី មិនមែនមានន័យថា កាត់ចំណូលឡើយ
ចុះថ្ងៃទី: 01-05-2025, 12:36 PM, ចំនួនអ្នកអានៈ 98ដង
ក្រុងព្រះសីហនុ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា មិនមែនសំដៅដល់ការកាត់បន្ថយចំណូលនោះទេ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងគិតគូរក្នុងការកាត់សម្រួលនីតិវិធីផ្សេងៗ ដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលមាននាវាមកដាក់ទំនិញ ឬយកទំនិញត្រឡប់ទៅវិញ សំដៅធ្វើយ៉ាងណាទាក់ទាញនាវាមកកំពង់ផែស្វយ័តនេះឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា នៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក គឺកំពុងអនុវត្តបែបនេះ ពោលធ្វើយ៉ាងណាកុំឲ្យនីតិវិធីមានភាពស្មុគស្មាញ សំដៅបង្កើនល្បឿនក្នុងការទូទាត់ និងពិនិត្យទំនិញពីមួយដំណាក់កាលទៅមួយដំណាក់កាល។ សម្ដេចបន្ដថា ប្រសិនបើនីតិវិធីស្មុគស្មាញត្រូវបានលុបបំបាត់ នោះនាវានឹងមានការចេញចូលច្រើន ហើយចំណូលនឹងមានការកើនឡើងដូចគ្នា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត កាត់នីតិវិធីមិនមែនមានន័យថា កាត់ចំណូលនោះទេ។ បើសិននីតិវិធីច្រើន អាចបង់ថ្លៃតាមដំណាក់កាលមួយៗ ប៉ុន្ដែទំនិញចូលតិច តែបើកាត់នីតិវិធីខ្លះ ទំនិញចូលកាន់តែច្រើន បានន័យថា យើងយកចំណេញតិច ប៉ុន្ដែបានច្រើន។ បើយកចំណេញច្រើនផលិតផលលក់បានតិច អាចតិចជាងចំណេញតិចលក់បានច្រើន»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្នុងករណីកុងទឺន័រចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ១លានទូរ ប្រើប្រាស់ពេលមួយខែដើម្បីពិនិត្យជាការប្រើប្រាស់ពេលមួយដ៏យូរ។ ផ្ទុយទៅវិញ បើសិន១លានទូរ ប្រើពេលត្រឹមមួយសប្ដាហ៍ដើម្បីពិនិត្យ និងបញ្ចេញទំនិញ មានន័យថា ក្នុងរយៈពេល១ខែ អាចពិនិត្យ និងបញ្ចេញទំនិញបានដល់៤លានទូរកុងទឺន័រឯណោះ ដូច្នេះនេះជាលំហូរមួយដ៏ច្រើន និងចំណេញជាងមុន។ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែងពិនិត្យ កែសម្រួលនីតិវិធីផ្សេងៗ ដោយបូកបញ្ចូលជាមួយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន ដើម្បីពិនិត្យមុនពេលកុងទឺន័រមកដល់កំពង់ផែ នឹងល្បឿននៃការពិនិត្យនៅពេលកុងទឺន័រមកដល់ជាក់ស្ដែង កាន់តែមានភាពឆាប់រហ័សថែមទៀត។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាទីតាំងមួយដែលអ្នកវិនិយោគបរទេស តែងតែប្រាថ្នាចង់បាន និងលើកសំណើសុំវិនិយោគទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ពោលតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន នៅកាន់តំណែងជានាយករដ្ឋមន្ដ្រីមកម្ល៉េះ ប៉ុន្ដែរាល់សំណើទាំងអស់នោះ ត្រូវបានរាជរដ្ឋាភិបាលបដិសេធ ដោយទុកឲ្យរដ្ឋជាអ្នកគ្រប់គ្រងដដែល។ លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ជាពិសេស ក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក, កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព និងស្ថិរភាពលទ្ធផលអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឲ្យចំណូលកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-05-2025, 01:20 PM, ចំនួនអ្នកអានៈ​ 15ដង
អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាន បានប្រកាសថា ការរឹតត្បិតនឹងត្រូវបន្តអនុវត្តចំពោះយន្តហោះទាំងអស់ ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយឥណ្ឌា រួមបញ្ចូលទាំងយន្តហោះយោធា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ ចំណែកអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានចេញសេចក្តីប្រកាសដូចគ្នា ដោយនិយាយថា យន្តហោះនានា ដែលចុះប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:17 PM, ចំនួនអ្នកអានៈ​ 18ដង
McTominay ជាខ្សែប្រើនាំមកពីក្លិប Man United ហើយពេញមួយរដូវកាលនេះរកបាន ១២គ្រាប់ពីការលេងបាន ៣៤ប្រកួតក្នុងលីគកំពូលអ៉ីតាលីនេះ ជាមួយការរួមចំណែកយកឈ្នះលើកក្រុម Cagliari ២-0 នឹងមិត្តរួមក្រុមRomelu Lukaku ក៏បានធ្វើឱ្យក្រុមឈានទៅរកជ័យជម្នះពានលីគពានជាលើកទី៤ ។ ដ្បិតក្រុមរងជើងឯក Inter Milan រកបាន ៨១ពិន្ទុពីការឈ្នះក្រុម Como 1907 នៅថ្ងៃបិទប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:15 PM, ចំនួនអ្នកអានៈ​ 12ដង
ដ្បិតក្រុមនេះនៅមានការប្រកួតនៅសល់មួយប្រកួតទៀត នៅថ្ងៃសៅរ៍នេះជាមួយក្រុម Leganes ខណៈពួកគេកំពុងស្ថិតនៅបាតតារាងដោយមានត្រឹម ១៦ពិន្ទុ បន្ទាប់ពីរងបរាជ័យ ២៩លើក ក្នុងលីគអេស្ប៉ាញ La Liga ភាគរយធ្លាក់ទៅលេងនៅលីគទី២ ប្រចាំក្របខណ្ឌអេស្ប៉ាញ ។ គ្រាដែល Ronaldo បានក្លាយជាដៃភាគហ៊ុនក្នុងក្លិបនេះកាលឆ្នាំ២០១៨ ។ របាយការណ៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:12 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវសេចក្តីក្រាបបង្គំទូលថ្វាយ នូវរបាយការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពីលទ្ធផលនៃការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:55 AM, ចំនួនអ្នកអានៈ​ 9ដង
អ្នកនាំពាក្យរដ្ឋាភិបាលស៊ូដង់ បាននិយាយថា កងទ័ពស៊ូដង់មិនបានប្រើប្រាស់អាវុធគីមី ប្រឆាំងកងកម្លាំងទាហានប៉ារ៉ាដែលជាគូបដិបក្ខ ដូចការចោទប្រកាន់របស់អាមេរិកឡើយ។ ការបដិសេធនេះ គឺបន្ទាប់ពីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់ថា យោធាស៊ូដង់កាលពីឆ្នាំមុន បានប្រើប្រាស់អាវុធគីមីក្នុង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:52 AM, ចំនួនអ្នកអានៈ​ 9ដង
វាជាលទ្ធផលនៃការសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ហើយបានកំណត់ជាជំហានសំខាន់មួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងការព្យាបាលមហារីក​និងជំងឺផ្សេងទៀតដូច​ COVID-19។ បើទោះបីជារុស្ស៊ីមិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនដូចជាប្រភេទមហារីក​ ឬលទ្ធផលនៃការសាកល្បងជាក់លាក់នោះក៏ដោយ​ ក៏វាជាចំណាត់ថ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:44 AM, ចំនួនអ្នកអានៈ​ 5ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសអំពីការចាប់ផ្តើមនិតីវិធីដកទណ្ឌកម្ម​ចេញពីស៉ីរីវិញ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយប្រធានាធិបតី លោក Ahmed al-Sharaa។ លោក Rubio បាននិយាយថា សកម្មភាពនេះតំណាងឱ្យជំហានដំបូង ដើម្បីសម្រេចចក្ខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:02 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលក្ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ​ 44ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ​ 52ដង
​ រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ​ 46ដង
​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។ ក្នុងឱ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ​ 58ដង
​​ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវ​ការ​គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។ �
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4046 នាក់
ម្សិលមិញ : 6392 នាក់
សរុបទាំងអស់ : 8567255 នាក់