IMF ព្យាករសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៨ភាគរយ នៅឆ្នាំ២០២៥
ចុះថ្ងៃទី: 02-02-2025, 02:12 PM, ចំនួនអ្នកអានៈ 161ដង
រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នេះបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបានបន្តស្ទុះងើបឡើងវិញ បើទោះបីជាមានល្បឿនយឺតជាងការរំពឹងទុកក៏ដោយ ដោយផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងពី ៥.៥%នៅឆ្នាំ២០២៤ ដល់៥.៨% នៅឆ្នាំ២០២៥។ យ៉ាងនេះក្តី អតិផរណាត្រូវបានព្យាករថា នឹងកើនឡើងពី០.៥%នៅឆ្នាំ២០២៤ ដល់២% នៅឆ្នាំ ២០២៥ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន។និធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញរបាយការណ៍ថ្មីមួយ ដោយព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ថានឹងកើនឡើង៥.៨% ដែលបានគាំទ្រដោយវិស័យចម្បងៗ ដូចជាវិស័យទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម។ បើតាម IMF ការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រា ៥.៨%នេះ ដោយសារមានការគាំទ្រពីវិស័យសំខាន់ៗមួយចំនួនដូចជាការនាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម ព្រមទាំងការងើបវិញនៃវិស័យទេសចរណ៍ ខណៈវិស័យសំណង់ និងអចលនទ្រព្យកំពុងបន្តស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ ដោយការកើនឡើងនៃឥណទានមិនដំណើរការ និងបំណុលឯកជន។ ជាមួយគ្ននេះ IMF ក៏បានលើកឡើងផងដែរថា សេដ្ឋកិច្ចកម្ពុជាអាចងាយរងគ្រោះដោយសារតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ការប្តូរគោលនយោបាយរបស់ដៃគូពាណិជ្ជកម្មធំៗនៅលើពិភពលោក និងការបែងចែកភូមិសាស្ត្រនយោបាយដែលអាចនឹងផ្តល់ផលប៉ះដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគពីបរទេស។ យ៉ាងនេះក្តី IMF បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានៅតែបន្តឆ្ពោះមុខ ដែលរួមមាន ការធ្វើកំណែទម្រង់លើគោលនយោបាយសារពើពន្ធ ការធ្វើឱ្យប្រសើរឡើងនូវការប្រមូលពន្ធ និងការលើកលែងពន្ធ ពិសេសបង្កើនប្រសិទ្ធភាពលើការចំណាយ និងពង្រឹងការគ្រប់គ្រងវិនិយោគសាធារណៈដែលជាធាតុផ្សំស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងភាពធន់ និងធានានូវស្ថិរភាពបំណុល រួមនឹងអនុសាសន៍មួយចំនួនទៀត។ គួរជម្រាបផងដែរថា យោងតាមការព្យាកររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ នឹងបន្តកើនឡើងក្នុងរង្វង់៦.៣%។ ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ ដុល្លារ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-04-2025, 01:26 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ:ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។​កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:22 PM, ចំនួនអ្នកអានៈ​ 13ដង
លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trumspan។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមាន​ទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។ ប្រធានាធិបតីអាមេរិក លោក ដូណាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:20 PM, ចំនួនអ្នកអានៈ​ 13ដង
បន្ទាប់ពីទៅដល់ទីក្រុងរ៉ូមកាលពីយប់ថ្ងៃសុក្រ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វងស៉ីស លោក ត្រាំ បានបង្ហោះសារថា រុស្ស៉ីនិងអ៊ុយក្រែន កំពុងខិតកាន់តែទៅជិតការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយ ហើយភាគីទាំងពីរនាពេលនេះ​ គួរតែជួបមុខគ្នាផ្ទាល់ក្នុងកម្រិតខ្ពស់ ដើម្បីសម្រេចរឿងនោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:18 PM, ចំនួនអ្នកអានៈ​ 13ដង
ការបិទនេះបានបង្ខំឱ្យជើងហោះហើរឆ្ពោះទៅទិសខាងលិច ជាពិសេសគឺជើងហោះហើរចាកចេញពីមជ្ឈមណ្ឌលភាគខាងជើងសំខាន់ៗដូចជា ញូវដេលី ដើម្បីធ្វើផ្លូវឡើងវិញ ជាធម្មតាវាងឆ្ពោះទៅភាគខាងត្បូងលើរដ្ឋ Gujarat ឬ Maharashtra ហើយបន្ទាប់មកខាងលិចលើសមុទ្រអារ៉ាប់ ដោយឆ្លងកាត់ប្រទេសប៉ាគីស្ថានទាំងស្រុង។ បន្ទាប់ពីមានភាពតានតឹងផ្នែកភូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:16 PM, ចំនួនអ្នកអានៈ​ 14ដង
យោធាឥណ្ឌាបានប្រាប់ថា ទាហានរបស់ខ្លួនបានបាញ់ឆ្លើយតបចំពោះ ការបាញ់កាំភ្លើងចេញមកពីប៉ុស្តិ៍យោធាមួយចំនួនរបស់ប៉ាគីស្ថាន ដែលបានចាប់ផ្តើមកាលពីអំឡុងយប់រំលងធ្រាត្រ ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំប្រទល់ប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកផ្នែករបស់ឥណ្ឌានិងផ្នែករបស់ប៉ាគីស្ថាន នៅតំបន់ Kashmir។ យោធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:10 PM, ចំនួនអ្នកអានៈ​ 0ដង
ថ្លែងនៅក្រៅជំនួបរវាងក្រុមរដ្ឋមន្រ្តីការបរទេសអាស៉ីកណ្តាលនិងចិន ក្នុងប្រទេសកាហ្សាក់ស្ថាន លោក Wang បានលើកឡើងថា ទីក្រុងប៉េកាំងនឹងស្វែងរកសាមគ្គីភាព ជាមួយបណ្តាប្រទេសដទៃទៀត ជុំវិញស្ថានការណ៍ពន្ធគយ ហើយបកអាក្រាតភាពអត្មានិយមជាខ្លាំង និងទង្វើសម្លុតគំរាមរបស់ប្រទេសមួយចំនួន។ លោក Wang បានបន្តថា ប្រទេសច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:36 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕ ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:31 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ:មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ​ 49ដង
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:07 PM, ចំនួនអ្នកអានៈ​ 50ដង
លោក Lavrov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ដែលត្រូវបានបង្ហោះលើអនឡាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ ក្នុងបទសម្ភាសន៍នោះ ប្រមុខការទូតរុស្ស៉ីរូបនេះបានបង្ហើបដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងមួយ ហើយយើងត្រៀមខ្លួនជាស្រេចដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:04 PM, ចំនួនអ្នកអានៈ​ 51ដង
អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:02 PM, ចំនួនអ្នកអានៈ​ 59ដង
លោក Rutte បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅសេតវិមានថា នៅឯ NATO យើងទាំងអស់គ្នាយល់ស្របថា រុស្ស៉ីជាការគំរាមកំហែងរយៈពេលវែង ចំពោះទឹកដីរបស់អង្គការណាតូ ចំពោះទឹកដីអឺរ៉ុប និងតំបន់អាត្លង់ទិកទាំងមូល។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះអង្គការណាតូ ទោះបីជាទីក្រុងវ៉ាស៉ីនតោន ងាកទៅផ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 08:49 PM, ចំនួនអ្នកអានៈ​ 79ដង
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជា​ទង្វើ​ដែល​មិន​ចាំបាច់ ហើយ​កើតឡើង​នៅពេល​មិន​សមរម្យ​បំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ​ 73ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5320 នាក់
ម្សិលមិញ : 7708 នាក់
សរុបទាំងអស់ : 8333297 នាក់