រដ្ឋមន្ត្រី ភឿង សកុណា ព្រមានអ្នកវាយចោលសំណង់បុរាណ ឬអគារបុរាណ ដែលអាចការពារបាន ប្រយ័ត្នដូនតាដាក់ទំនាយ |
|
ចុះថ្ងៃទី: 07-02-2025, 03:49 PM, ចំនួនអ្នកអានៈ 312ដង |
|
រាជធានីភ្នំពេញ៖លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «[...] កុំឲ្យលង់ទៅតាម ជួនកាលសម្ពាធរបស់គេ ជួនកាលខ្លួនឯងចង់ដែរទៅ ក៏នាំគ្នាវាយចោលទៅ។ គ្រាន់តែប៉ុណ្ណឹង បង្ហាញពីការអត់ដឹងគុណ (បុព្វបុរសដែលបានកសាងសំណង់នោះ) បាត់ហើយ។ ក្នុងនាមអ្នកវប្បធម៌ បញ្ហាដឹងគុណ បើសិនអ្នកផ្សេងមិនដឹងទេ តែយើងត្រូវដឹង។ កន្លែងនេះ ខ្ញុំអត់និយាយទេ ប្រយ័ត្នដូនតាដាក់ទំនាញ»។
លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានចំពោះអ្នកវាយចោលសំណង់បុរាណ ឬអគារបុរាណ ដែលអាចការពារបាន ប្រយ័ត្នត្រូវដូនតាដាក់ទំនាយ។
ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកមានការវាយចោលសំណង់បុរាណ ឬអគារបុរាណ ដោយបំពានច្បាប់។
លោកស្រី បានបន្តថា ករណីវាយសំណង់បុរាណ ឬអគារបុរាណ លុះត្រាតែសំណង់នោះចាស់ពេក ព្រោះខ្លាចប៉ះពាល់មនុស្ស។ ការវាយចោលសំណង់បុរាណ ឬអគារបុរាណ ប្រៀបបីដូចជាការមិនដឹងគុណបុព្វបុរស ដែលខំកសាងអីចឹង។
លោកស្រីរដ្ឋមន្ត្រី ក៏បានផ្តាំមន្ត្រីក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបណ្តោយឲ្យមានការវាយកម្ទេចចោលសំណង់បុរាណ ឬអគារបុរាណ ដែលនឹងប្រឈមមុខនឹងការពិន័យរដ្ឋបាល និងមានចែងក្នុងឯកសារប្រវត្តិសាស្ត្រថា ការពារស្ថាបត្យកម្មបុរាណមិនបានល្អ។
លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបន្តថា «ខ្ញុំក៏ជួយអត់បានដែរ។ ហ្នឹងជានីតិវិធីរដ្ឋបាលដាក់ពិន័យ ត្រូវដាក់ចែងក្នុងឯកសារប្រវត្តិសាស្ត្រថាមិនបានបំពេញកិច្ចការងារ និងការពារឲ្យបានគ្រប់គ្រាន់។ បើសិនការពារហើយ នៅតែការពារមិនបាន អាហ្នឹងអស់ចិត្តហើយ។ កន្លែងខ្លះ អត់តែម្តង។ នេះសូមផ្តាំផ្ញើទៅតាមអង្គភាពនីមួយៗ នៅក្នុងការថែរក្សាការពារ»។
កាលពីឆ្នាំ២០២២ មានការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម។ ជាមួយគ្នានេះ ក៏មានការវាយចោលសំណង់បុរាណ នៅវិហារ វត្តពោធិព្រឹក្ស ខេត្តកំពង់ចាមផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរមួយ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដោយសង្កត់ធ្ងន់ថា សំណង់អគារបេតិកភណ្ឌ ដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។
សារាចរ បានបញ្ជាក់ថា ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែល ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖
* ១៖ ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង។
* ២៖ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
* ៣៖ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយ ផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបេតីកភណ្ឌប្រកបដោយនិរន្តរភាព។
* ៤៖ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 31-05-2025, 02:03 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:58 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក សៀក សារឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ ទៅណែនាំ លោកស្រី អេន ចរិយា ជុំវិញការបង្ហោះវីដេអូ សកម្មភាព និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:51 PM, ចំនួនអ្នកអានៈ 35ដង
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (Shangri - La Dialogue 2025) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិចំនួន ៤៧ប្រទេស, មន្ត្រីយោធាជាន់ខ្ពស់ និងបណ្តាស្ថាប័ន អ្នកវិភាគលើបញ្ហាសន្តិសុខ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន, អាស៊ី ប៉ាស៊ីហ្វិកនិង អឺរុប។
តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្ទៀន ហ្គាយហ្គើរិច (Bastian Giegeric
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:46 PM, ចំនួនអ្នកអានៈ 22ដង
ជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្លួនស្រលាញ់ទ័ព តែចង់ឱ្យទ័ពច្បាំងយ៉ាងម៉េចបើបំបាក់ទឹកចិត្តគេមុនឡើងច្បាំង ?[...] នៅពេលដែលខ្មែរគ្នាឯងជជែកចង់ឈ្នះរឿងនយោបាយ បំបាក់ទឹកចិត្តទ័ពចង់ឱ្យអ្នកនេះខុស អ្នកនោះខុស ថាឱ្យរដ្ឋាភិបាល។ ធ្វើពេលណាមិនធ្វើ ធ្វើពេលយើងជិតវ៉ៃគ្នា ហើយអាហ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:24 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការគិតគូរកងទ័ពយើងគិតរាប់សិបឆ្នាំមកហើយ គ្រឿងហូបចុក គោលរបបហូបរបស់ទាហានជួរមុខ ជិតស្មើមួយគុណនឹងពីរជាមួយទាហានជួរក្រោយ។ គ្រាន់តែកងទ័ពជាង២ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវទម្លាក់ថវិកាបន្ថែមបំប៉នមួយជិតគុណពីរអ្នកជួរមុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:21 PM, ចំនួនអ្នកអានៈ 24ដង
ថ្លែងក្រោយចប់ការប្រកួតនៅចំពោះមុខកីឡាករសញ្ជាតិព័រទុយហ្គាល់ដែលបានរួមចំណែកទទួលបានជ័យជម្នះផងនោះ លោក Amorim បានឱ្យដឹងថា «គ្មាននរណាម្នាក់ដឹងមុននោះទេ ហើយក៏មិនដឹងថា នឹងមានអ្វីកើតឡើងដែរ»។
ទោះជាយ៉ាងណា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែសង្ឃឹម និងជឿជាក់ថា Bruno នឹងបន្តលេងនៅ Man Utd ទៀត។Manchester United បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:18 PM, ចំនួនអ្នកអានៈ 46ដង
តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី កិច្ចប្រឹងប្រែងកំពុងបន្តធ្វើឡើងដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមថ្មដែលបានបាក់រលំ។ ការបាក់រលំថ្មនេះបានកើតឡើង ក្នុងទីក្រុង Cirebon នៃខេត្ត West Java ជាទីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីសកម្មភាពគ្រឿងចក្រកំពុងជីកគាស់ថ្ម ហើយបុគ្គលិកជួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:55 AM, ចំនួនអ្នកអានៈ 42ដង
តូក្យូ, ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:50 AM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:42 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:37 AM, ចំនួនអ្នកអានៈ 38ដង
ការលូតលាស់នេះ កើតឡើងដោយសារតែការប្រើប្រាស់សេវាកម្ម AI ពី Anthrospanic ដោយក្រុមហ៊ុនផ្សេងៗ។ ប្រព័ន្ធ Claude chatbot របស់ Anthrospanic មិនទទួលបានការពេញនិយមក្នុងវិស័យអ្នកប្រើប្រាស់ទូទៅដូចជា ChatGPT នៃ OspanenAI តែ ប៉ុន្តែវាបានទទួលការបញ្ជារទិញយ៉ាងខ្លាំងពីវិស័យអាជីវកម្មនេះ។ វិនិយោគិន Alex Clayton បាននិយាយថា Anthrospanic អាចក្លាយជាក្រុមហ៊ុន softw
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:35 AM, ចំនួនអ្នកអានៈ 41ដង
លោកប្រមុខមន្ទីរបញ្ចកោណ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានជម្លោះជាមួយ ទីក្រុងប៉េកាំង លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នានៅជុំវិញពិភពលោក។ ចាប់តាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:33 AM, ចំនួនអ្នកអានៈ 48ដង
បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៧ឆ្នាំខាងលើនេះ មានស្ថិតិដឹកនាំឈ្នះ ៥១.១% កាលពីដឹកនាំ AC Milan លើកដំបូងនាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្លិបបាល់ទាត់ AC Milan បានសម្រេចតែងតាំងអតីតគ្រូបង្វឹកចាស់របស់ពួកគេឡើងវិញ គឺលោក Massimiliano Allegri ដើម្បីជំនួសតំណែងលោក Sergio Conceicao ដែលត្រូវបានដកតួនាទីធំនេះកាលពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:29 AM, ចំនួនអ្នកអានៈ 35ដង
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅឯពិធីជួបជុំមួយក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានលើកឡើងថា «យើងនឹងដំឡើងការយកពន្ធពី២៥ ដល់៥០ភាគរយ ជាពន្ធលើ ដែកថែមដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ហើយដែលនឹងធានាបន្ថែមដល់ឧស្សាហកម្មដែកថែប ក៏ដូចជាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេពញ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់អគ
 ព័ត៌មានលម្អិត
|
|
|