ទេសរដ្ឋមន្រ្តី គន់ គីម បញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់រាជធានី-ខេត្ត
ចុះថ្ងៃទី: 30-04-2025, 06:12 PM, ចំនួនអ្នកអានៈ 119ដង
ខេត្តកំពង់ធំ៖ បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានជាង ​៤,០០០នាក់ និងអ្នកនៅក្នុងបន្ទុកជាច្រើនពាន់នាក់។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរដែនដីក្រុងស្រុក បងប្អូនអតីតយុទ្ធជន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកបានបញ្ជាក់អំពីគម្រោងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ នៅពេលនេះ ដែលមានទំហំ ៣១៨,១៣ ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ចែកចេញជា៧បន្ទប់ សម្រាប់បម្រើនិរន្តរភាពការងារ របស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលគ្រោងចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួនជាង១០ម៉ឺនដុល្លារ។ ដោយឡែកការរៀបចំចាក់ដីបំពេញទីធ្លា សម្រាប់សាងសង់ទីស្នាក់ការសមាគមនេះត្រូវបានចំណាយទឹកប្រាក់អស់ ៣៣,២៧៥,០០០រៀល។ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះលោក នួន ផារ័ត្ន រួមជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ដែលបានជួយដោះស្រាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំនៅពេលនេះ។ លោកបានកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់បណ្ដាថ្នាក់ ក្នុងការបម្រើ និងដោះស្រាយការលំបាកខ្វះខាតជូនបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅបានយ៉ាង​ល្អ​ប្រសើរ​។ លោកបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានយ៉ាងល្អប្រសើរ ហើយថ្ងៃនេះ ដើម្បីមាននិរន្តរភាពការងារសម្រាប់បម្រើឲ្យបងប្អូនអតីតយុទ្ធជន សម្ដេចលោកបានអនុញ្ញាតឲ្យធ្វើការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់បណ្ដាខេត្តរាជធានី ដើម្បីងាយស្រួលក្នុងការដោះស្រាយ និងបម្រើសេចក្តីត្រូវការចាំបាច់នានាជូនបងប្អូនអតីតយុទ្ធជនយើង។ ទេសរដ្ឋមន្រ្តី គន់ គីម បានផ្ដាំផ្ញើក្រុមវិស្វកម្ម ដែលមានភារកិច្ចសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព សោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេស និងគំរូប្លង់ដែលត្រូវសាងសង់។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី និង​​អភិបាល​ខេត្ត​កំពង់ធំ​ ក៏បានផ្ដល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ និង​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​៥០,០០០​រៀល ​អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន​១០០​នាក់ ​ដែលបានចូលរួមក្នុងឱកាសនេះផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-05-2025, 11:45 AM, ចំនួនអ្នកអានៈ​ 18ដង
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានឱ្យដឹងថា​ យន្តហោះឯកជន Cessna 550 Citation បានទាក់នឹងខ្សែបណ្តាញអគ្គិសនី​ មុនពេលធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង San Diego កាលពីថ្ងៃព្រហស្បតិ៍។ នៅសង្កាត់ Murspanhy Canyon នៃទីក្រុង San Diego យ៉ាងហោចណាស់ផ្ទះចំនួន ១០ខ្នងត្រូវកម្ទេចយន្តហោះធ្លាក់ចំ ខណៈដែលទីតាំងនៃឧប្បត្តិហេត�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធ​នេះ ធ្វើឡើងតបតាមការ​អញ្ជើញ​របស់លោក ដាតុ ស៊េរី អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2025, 11:38 AM, ចំនួនអ្នកអានៈ​ 16ដង
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រាប់ឱ្យដឹងបែបនេះ ខណ:លោកដឹកនាំក្រុមការងារអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃអំពីស្ថានភាពនៃការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីតំបន់ត្រីកោណមាសឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ឆ្នាំ២០២៥ ។ UN កម្ពុជា ន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2025, 11:34 AM, ចំនួនអ្នកអានៈ​ 15ដង
ថ្លែងទៅកាន់សមភាគីអាស៊ានរបស់លោក រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានគូសបញ្ជាក់ដូច្នេះថា «វាជាលទ្ធផលដោយផ្ទាល់នៃការលុបបំបាត់ចោលនូវស្មារតីនៃច្បាប់អន្តរជាតិ»។ ការអត្ថាធិប្បាយបែបនេះរបស់លោក Mohamad នៅមុនកិច្ចប្រជុំកំពូលអាស៊ានមួយនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ក្នុងទីក្រុងគូឡាឡាំពួ ធ្វើឡើងចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 18ដង
កេប៊ិច៖ សន្និសីទលើកទី៥នេះ ជាឱកាសក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើបទពិសោធន៍ និងឧត្តមានុវន្តន៍ផ្នែកនយោបាយវប្បធម៌ក្នុងយុគសម័យឌីជីថល និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យវប្បធម៌នៅតាមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2025, 11:20 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2025, 05:17 AM, ចំនួនអ្នកអានៈ​ 39ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការដោះដូរអ្នកទោស​ ដែលអាចមានអ្នកទោសប្រហែល ១ ០០០នាក់ពីភាគីម្ខាងៗ ក្នុងរយៈពេល ៣ថ្ងៃ។ ការណ៍នេះ អាចបង្ហាញពីដំណាក់កាលថ្មីមួយនៃការខិតខំប្រឹងប្រែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។ នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភានេះ រុស្ស៉ី និងអ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2025, 05:15 AM, ចំនួនអ្នកអានៈ​ 38ដង
លោក Yunus អាយុ ៨៤ឆ្នាំ ដែលដឹកនាំរដ្ឋាភិបាលចាំផ្ទះក្នុងនាមជាប្រធានទីប្រឹក្សារហូតដល់មានការបោះឆ្នោតសកល បានអំពាវនាវឱ្យគណបក្សនយោបាយគូប្រជែងដែលកំពុងចង់បានអំណាច ផ្តល់ការគាំទ្រពេញលេញចំពោះរូបលោក។ តាមអ្នកនាំពាក្យរបស់លោក លោក Yunus នឹងជួបជាមួយមេដឹកនាំនៃគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងមេដឹកនាំនៃគណបក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:45 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលនូវការប្រគល់ភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ដែលសម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់ របស់សម្តេច ដើម្បីសាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន (២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:40 PM, ចំនួនអ្នកអានៈ​ 44ដង
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កងការពារដែនអាកាស បានបាញ់កម្ទេចមីស៉ីល Iskander-M/KN-23 ៦គ្រាប់ និងយន្តហោះដ្រូន Shahed ២៤៥គ្រាប់របស់សត្រូវ»។ ការវាយប្រហារនោះ បានបង្កឱ្យមនុស្ស​យ៉ាងហោច១៥នាក់រងរបួស នៅទីក្រុងកៀវ។ ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:39 PM, ចំនួនអ្នកអានៈ​ 46ដង
អង់គ្លេសជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលបានធ្វើយ៉ាងដូច្នោះ។ ថ្នាំខាងលើមានឈ្មោះហៅថា Nivolumab ឬ Ospandivo។ ថ្នាំចាក់នោះ ប្រើពេលត្រឹមតែ៣-៥នាទីប៉ុណ្ណោះ ជំនួសឱ្យការបន្តោងសេរ៉ូម ដែលជាទូទៅត្រូវប្រើរយៈពេលប្រហែល១ម៉ោង ហើយ​វាមានសមត្ថភាពសម្រាប់ព្យាបាលជំងឺមហារីកសរុបចំនួន ១៥ប្រភេទខុសៗគ្នា រួមមាន មហារីកសួត មហ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:34 PM, ចំនួនអ្នកអានៈ​ 47ដង
ខេត្តក្រចេះ៖ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:28 PM, ចំនួនអ្នកអានៈ​ 42ដង
សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ ក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:20 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាន បានប្រកាសថា ការរឹតត្បិតនឹងត្រូវបន្តអនុវត្តចំពោះយន្តហោះទាំងអស់ ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយឥណ្ឌា រួមបញ្ចូលទាំងយន្តហោះយោធា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ ចំណែកអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានចេញសេចក្តីប្រកាសដូចគ្នា ដោយនិយាយថា យន្តហោះនានា ដែលចុះប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:17 PM, ចំនួនអ្នកអានៈ​ 40ដង
McTominay ជាខ្សែប្រើនាំមកពីក្លិប Man United ហើយពេញមួយរដូវកាលនេះរកបាន ១២គ្រាប់ពីការលេងបាន ៣៤ប្រកួតក្នុងលីគកំពូលអ៉ីតាលីនេះ ជាមួយការរួមចំណែកយកឈ្នះលើកក្រុម Cagliari ២-0 នឹងមិត្តរួមក្រុមRomelu Lukaku ក៏បានធ្វើឱ្យក្រុមឈានទៅរកជ័យជម្នះពានលីគពានជាលើកទី៤ ។ ដ្បិតក្រុមរងជើងឯក Inter Milan រកបាន ៨១ពិន្ទុពីការឈ្នះក្រុម Como 1907 នៅថ្ងៃបិទប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4377 នាក់
ម្សិលមិញ : 6722 នាក់
សរុបទាំងអស់ : 8574638 នាក់