World Travel» របស់ចិនបានរួមចំណែកមិនអាចខ្វះបាន ក្នុងការស្តារសេដ្ឋកិច្ចនិងវិស័យទេសចរណ៍របស់ពិភពលោក
ចុះថ្ងៃទី: 30-04-2025, 05:54 PM, ចំនួនអ្នកអានៈ 109ដង
(ប៉េកាំង)៖ បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹង ភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្មាបនកម្ម ពិភពលោកដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយរយឆ្នាំ ព្រមទាំងកត្តាគាំពារនិយមនិងឯកតោភាគីនិយម ។ ឯនៅក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍បានរួមចំណែកដែលមិនអាចខ្វះបាន ។ ចិនជាប្រទេសមួយដែលមានអរិយធម៌ដ៏ចំណាស់និងមានទឹកដីធំទូលាយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ទាំងនេះជាកត្តាដ៏មានអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ធនធានទេសចរណ៍ដ៏វិសេសវិសាលបានត្រូវអភិវឌ្ឍជា ផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសរបស់ចិន និងរួមបញ្ចូលនូវធាតុផ្សំមួយចំនួនរបស់បរទេស ដែលអាចបំពេញតាមគ្រប់តម្រូវការរបស់ទេសចរជាតិនិងអន្តរជាតិ ។ បន្ទាប់ពីបញ្ចប់ជំងឺឆ្លងសកលកូវីដ-១៩ រដ្ឋាភិបាលចិនបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ ស្តារវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ ដែលក្នុងនោះ ការលើកលែងទិដ្ឋាការ សម្រាប់អ្នកដំណើរឆ្លងកាត់ប្រទេសចិ នក្នុងរយៈពេល ១០ ថ្ងៃឬ ២៤០ ម៉ោងបានជំរុញឱ្យ «China Travel» ក្លាយជាការពេញនិយមខ្លាំងសម្រាប់ទេសចរអន្តរជាតិ ពិសេសចំពោះអ្នកដំណើរដែលមកពីប្រទេសជិតខាងនៃប្រទេសចិន ដែលចំណាយពេលតែប៉ុន្មានថ្ងៃ ឬថ្ងៃចុងសប្តាហ៍ក៏អាចទៅដើរកម្សាន្ត នៅប្រទេសចិនបានយ៉ាងងាយស្រួល ។ បើតាមទិន្នន័យរបស់រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនឱ្យដឹងថា «នៅត្រីមាសទីមួយឆ្នាំ ២០២៥ នេះ មានជនបរទេសចំនួនជាង ៩,២១ លានបានចូលដែនចិនតាមច្រកចេញ-ចូលទូទាំងប្រទេស ដែលបានកើនឡើងចំនួន ៤០.២% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ អ្នកដំណើរបរទេសដែលចូលដែនចិន ដោយមិនបាច់ធ្វើទិដ្ឋាការមានចំនួន ៦,៥៧ លាននាក់ ត្រូវជា ៧១.៣ នៃចំនួនអ្នកដំណើរសរុប ។» តាមរយៈទិន្នន័យនេះយើងអាចមើលឃើញថា វិធានការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍ជាតិរបស់ប្រទេសចិន តាមរយៈការលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់ប្រទេសចិនបានរំលេចចេញនូវប្រសិទ្ធភាពយ៉ាងលេចធ្លោ ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិនជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសជាច្រើនលើពិភពលោក ដែលបានរួមចំណែកមួយភាគធំ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ពិភពលោក ។ ក្នុងស្មារតីចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍ជាមួយពិភពលោក ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរបស់ខ្លួន ចេញទៅធ្វើទេសចរណ៍នៅបរទេស សំដៅរំញោចដល់ទីផ្សារប្រើប្រាស់និងទីផ្សារទេសចរណ៍សកល ។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិនឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានប្រទេសចំនួន ២៨ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការគ្រប់ជ្រុងជ្រោយ ទៅវិញទៅមកជាមួយប្រទេសចិន ហើយប្រទេសចិន បានលើកលែងទិដ្ឋាការ ដោយឯកតោភាគីចំពោះប្រទេសចំនួន ៣៨ និងអនុញ្ញាតឱ្យអ្នកដំណើរមកពី ប្រទេសចំនួន ៥៤ អាចឆ្លងកាត់ប្រទេសចិនក្នុងរយៈពេល ២៤០ ម៉ោងដោយមិនបាច់ធ្វើទិដ្ឋាការ ។ ជាពិសេស ប្រទេសចិនក៏បានដាក់ចេញ គោលនយោបាយមួយចំនួនទៀតដើម្បីជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋរបស់ខ្លួន ចេញទៅធ្វើទេសចរណ៍នៅបរទេស ដូចជាការរៀបចំពិព័រណ៍ទីផ្សារទេសចរណ៍បរទេសជាដើម ដែលមានការចូលរួមផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ ពីសំណាក់ស្ថាប័នទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសជាច្រើននៅប្រទេសចិន ដើម្បីកៀរគរទាក់ទាញទេសចរចិន ទៅកាន់ប្រទេសរបស់ពួកគេ ។ បើតាម«របាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការអភិវឌ្ឍនៃការធ្វើទេសចរណ៍ នៅបរទេសរបស់ប្រទេសចិន»ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ពលរដ្ឋចិនចំនួន ១៤៦ លាននាក់បានចេញទៅ ធ្វើទេសចរណ៍នៅបរទេស ដែលមានចំនួនជិតស្មើនឹងឆ្នាំ ២០១៩ មុនកើតមានវិបិត្តកូវីដ-១៩។ គោលដៅទេសចរណ៍របស់ពលរដ្ឋចិនកាន់តែមានភាពសម្បូរបែប ពោលគឺមានប្រទេសនិងតំបន់ជាង ២១០ លើពិភពលោកបានក្លាយជាគោលដៅទេសចរណ៍របស់ពលរដ្ឋចិន ។ ក្នុងចំណោមនោះ ប្រទេសដែលបានលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិនទទួលបានចំនួនភ្ញៀវចិនច្រើនជាងគេ ។ បើតាមស្ថិតិ មានប្រទេសឬតំបន់ចំនួន ២០ ដែលបានទទួលភ្ញៀវទេសចរចិន លើសពីខ្ទង់លាននាក់ក្នុងឆ្នាំ ២០២៤ និងប្រទេសនិងតំបន់ចំនួនលើសពី ៦០ បានទទួលភ្ញៀវទេសចរចិនលើសពីខ្ទង់សែននាក់ ដែលធ្វើឱ្យប្រទេសចិនក្លាយជា ទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់អាស៊ី ដែលស្មើនឹង ៣០% នៃចំនួនសរុបនៃអ្នកធ្វើទេសចរណ៍នៅក្រៅប្រទេស ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ មុនពេលផ្ទុះវិបត្តិជំងឺឆ្លងសកល ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរធំបំផុត របស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ បច្ចុប្បន្ន បើទោះបីជាចំនួនភ្ញៀវទេសចរចិនចូលកម្សាន្តនៅកម្ពុជា នៅមិនទាន់វិលទៅរកសភាពដូចមុនវិបត្តិកូវីដ-១៩ ក្តី ប៉ុន្តែបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ បើតាមលោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា ប្រទេសចិនមានប្រជាជនច្រើននាំឱ្យប្រទេសចិន ក្លាយជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ហើយកម្ពុជារំពឹងថា ឆ្នាំ ២០២៥ នេះ នឹងទទួលបានភ្ញៀវទេសចរចិនជាង ១ លាននាក់ ។ អ្វីដែលគួររំលឹកគឺថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតយកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ។ ជឿជាក់ថា តាមរយៈគោលនយោបាយជំរុញលើកទឹកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងភាគីទាំងពីរ កំណើនភ្ញៀវទេសចរចិននៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះមុខជានឹងលើសពីការរំពឹងទុក ហើយនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងបន្តរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាក់ជាមិនខាន ។ មិនថា «China Travel» ឬ «World Travel» ក្តី គោលនយោបាយជំរុញការប្រើប្រាស់ខាងវិស័យទេសចរណ៍របស់ចិន មិនត្រឹមតែរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកសំខាន់សម្រាប់ជំរុញកំណើនសកល ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះងើបឡើងយឺតផងដែរ ។ វិបុលភាពនៃទីផ្សារទេសចរណ៍មិនត្រឹមតែផ្តល់ នូវផលិតផលវប្បធម៌និងកម្សាន្តដ៏សម្បូរបែបជូនអ្នកផងទាំងពួងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពេញបន្ថែមកម្លាំងចលករ ដែលមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ៕ អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-05-2025, 12:40 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:54 AM, ចំនួនអ្នកអានៈ​ 23ដង
លោក Rubio បញ្ជាក់ថា «ខ្ញុំអាចនិយាយបានថា យើងនឹងដឹកនាំកិច្ចប្រជុំកំពូលមួយ ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ ដែលស្ទើរតែគ្រប់សមាជិកណាតូ មានការចំណាយផ្នែកការពារជាតិនៅកម្រិត ឬលើសពី ២ភាគរយ និងភាគច្រើនមានលើសពី ៤ភាគរយ ហើយសមាជិកទាំងអស់នឹងព្រមព្រៀងលើគោលដៅឈានដល់ ៥ភាគរយក្នុងទសវត្សរ៍ក្រោយ»។ រដ្ឋមន្ត្រីការបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:47 AM, ចំនួនអ្នកអានៈ​ 24ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Infantino ដែលបានកាន់តួនាទីប្រធាន FIFA តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ មកនោះ បានរួមដំណើរជាលក្ខណៈការទូតជាមួយប្រធានាធិបតីអាមេរិក លោក Donald Trumspan ទៅតំបន់មជ្ឈឹមបូព៌ានាពេលថ្មីៗនេះ ដែលជាហេតុធ្វើឱ្យលោកមកចូលរួមសមាជយឺតដល់ទៅ ២ម៉ោង និង ១៧នាទីឯណោះ។\ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:45 AM, ចំនួនអ្នកអានៈ​ 23ដង
ការលើកឡើងបែបនេះរបស់លោក Shehbaz Sharif ធ្វើឡើងអំឡុងធ្វើទស្សនកិច្ចមួយទៅកាន់មូលដ្ឋានទ័ពអាកាស Kamra ស្ថិតនៅក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថានជាទីដែលលោកបាន ចុះសួរសុខទុក្ខក្រុមមន្ត្រី និងទាហានដែលបានចូលរួមក្នុងការជម្លោះយោធាជាមួយឥណ្ឌាកាលពីពេលថ្មីៗនេះ។ «យើងបានត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយឥណ្ឌាដើម្បី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 24ដង
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងប្រទេសកាតា មុននឹងរូបលោកបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់ការបំពេញទស្សនកិច្ចជុំទី៣ និងជាជុំចុងក្រោយ បន្ទាប់ពីបញ្ចប់ការធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងកាតា។ លោក ត្រាំ បានលើកឡើងក្នុងទីក្រុងដូហា ប្រទេសកាតាថា «យើងនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 23ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា លោក Starmer បានគូសបញ្ជាក់ដូច្នេះថា «តាក់ទិករបស់លោក ពូទីន ដើម្បីកេងចំណេញ និងពន្យារពេល ខណៈនៅតែបន្តសម្លាប់ និងបង្កការបង្ហូរឈាមនៅទូទាំងអ៊ុយក្រែន គឺជារឿងមិនអាចអត់ឱនឱ្យបានឡើយ»។ លោកបន្ថែមទៀតថាបទឈប់បាញ់ពេញលេញមួយត្រូវតែទទួលបានការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2025, 11:27 AM, ចំនួនអ្នកអានៈ​ 24ដង
បើយោងតាមស្ថិតិរបស់ទស្សនាវដ្តីពាណិជ្ជកម្ម Forbes ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា Ronaldo បានបន្តនាំមុខគេជាលើកទី៥ ក្នុងអំឡុងអាជីពបាល់ទាត់របស់លោក ដែលត្រូវបានគេធ្វើការប៉ាន់ប្រមាណថា បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមានការកើនប្រាក់ចំណូលពី ១៥លានដល់ ២៧៥លានដុល្លារ។ តារាបាល់ទាត់ឆ្នើម Cristiano Ronaldo បន្តឈរនៅច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:43 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:31 PM, ចំនួនអ្នកអានៈ​ 53ដង
ទណ្ឌកម្មនេះត្រូវបានដាក់ទៅលើបុគ្គលចំនួន ៦នាក់ និងអង្គភាពចំនួន ១២​ ដែលក្រសួងហិរញ្ញវត្ថុចោទប្រកាន់ថា ពួកគេចូលរួមជួយដល់អ៉ីរ៉ង់ផលិតសម្ភារសំខាន់ៗ ដែលមានតម្រូវការសម្រាប់កម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។ តាមក្រសួងហិរញ្ញវត្ថុ បុគ្គលនិងអង្គភាពទាំងនោះមានមូលដ្ឋាននៅអ៉ីរ៉ង់ និងចិន ដែលគាំទ្រដល់អង្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:29 PM, ចំនួនអ្នកអានៈ​ 59ដង
លោក Rathnayake បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងកូឡុំបូថា រថយន្តក្រុងនឹងត្រូវបំពាក់ដោយប្រព័ន្ធ AI ចាប់ពីឆ្នាំ ២០២៦ ខណៈដែលការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នឹងក្លាយទៅជាកាតព្វកិច្ច ចាប់ពីខែមិថុនា។ វិធានការនេះមានគោលបំណង អប់រំបន្ថែមអំពីរបៀបបើកបរ និងស្តង់ដារសុវត្ថិភាព។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ផន រឹម បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ លោក ផន រឹម អ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:11 PM, ចំនួនអ្នកអានៈ​ 38ដង
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Ramaspanhosa នឹងជួបលោក ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។ ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក នឹង​ផ្តល់​នូវ​វេទិកា​មួយ​ដើម្បី​កំណត់​ឡើងវិញ​ នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។ ការិយាល័យប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:09 PM, ចំនួនអ្នកអានៈ​ 51ដង
កិច្ចព្រមព្រៀងខាងលើ ដែលគិតជាទឹកប្រាក់មានតម្លៃស្មើនឹង ៩៦ពាន់លានដុល្លារអាមេរិក គឺសម្រាប់ការបញ្ជាទិញយន្តហោះ Boeing ស៊េរី 787 ១៣០គ្រឿង និងស៊េរី 777X ៣០គ្រឿង រួមជាមួយជម្រើសអាចទិញយន្តហោះទាំង២ស៊េរីនេះ ៥០គ្រឿងបន្ថែមទៀត នាពេលក្រោយ។ លោក ត្រាំ និងព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani បានចូលរួមក្នុងពិធីចុះកិច្ចព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:07 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរ ចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 06:51 PM, ចំនួនអ្នកអានៈ​ 36ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា ការជួបសំណេះសំណាលជាមួយប្រមុខ Vatican គឺលោក Leo XIV ថ្មីនេះដែរ ត្រូវបានធ្វើឡើងនៅឯវិហារកាតូលីក ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។ កីឡាករវាយកូនបាល់ទោល ឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Jannik Sinner ត្រូវបានអញ្ជើញឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1211 នាក់
ម្សិលមិញ : 6808 នាក់
សរុបទាំងអស់ : 8494627 នាក់