ប្រធានសមាគមអចលនវត្ថុកម្ពុជា៖ គម្រោងដែលមានច្បាប់អាជ្ញាសាងសង់ និងមានអាជ្ញាបណ្ណលក់ ជាគម្រោងដែលមានហានិភ័យទាប
ចុះថ្ងៃទី: 10-05-2025, 04:52 PM, ចំនួនអ្នកអានៈ 1957ដង
រាជធានីភ្នំពេញ៖ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សន សៀប អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់» ក្នុងកម្មវិធី FRESH BUSINESS។ ឧកញ៉ា សន សៀប ​ប្រធាន​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលមានច្បាប់អាជ្ញាសាងសង់ និងមានអាជ្ញាបណ្ណលក់ ជាគម្រោងដែលមានហានិភ័យទាបចំពោះអតិថិជន ហើយបើមានបញ្ហានឹងមានការដោះស្រាយពីរាជរដ្ឋាភិបាល។ ឧកញ៉ា សន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថា គម្រោងណាក៏ដោយ ឲ្យតែគម្រោងហ្នឹងធ្វើស្របច្បាប់ យើងហៅថា ជាគម្រោងស្របច្បាប់ បើសិនជាគម្រោងណា អត់មានច្បាប់អនុញ្ញាតគ្រប់គ្រាន់ យើងហៅថា គម្រោងអត់ស្របច្បាប់ អត់មានទទួលបានច្បាប់ទម្លាប់ត្រឹមត្រូវ»។ បន្ថែមពីនោះទៀត ឧកញ៉ា សន សៀប បានលើកឡើងថា កាលណាអ្នកទិញ ទៅទិញគម្រោងអត់មានច្បាប់ត្រឹមត្រូវ វាមានបញ្ហាហានិភ័យខ្ពស់ ព្រោះថា នៅពេលដែលម្ចាស់គម្រោងមានបញ្ហា វាដោយអ្នកទិញទៅជាមួយគ្នាដែរ។ ឧកញ៉ា សន សៀប បានប្រាប់ថា ដើម្បីដឹងថា គម្រោងនោះមានច្បាប់ត្រឹមត្រូវឬក៏អត់ មើលលើលក្ខខណ្ឌចំនួន២ រួមមាន៖ មានច្បាប់អនុញ្ញាតសាងសង់សំណងឬក៏អត់ និងអាជ្ញាប័ណ្ណ ក្នុងការអនុញ្ញាតលក់គម្រោងនោះឬក៏អត់។ ឧកញ៉ា សន សៀប បន្ដទៀតថា បើសិនជាមាន២លក្ខខណ្ឌនេះ នៅតែមានបញ្ហាទៀតនោះ យ៉ាងហោចណាស់ ក៏ទទួលបានការដោះស្រាយពីរាជរដ្ឋាភិបាល ប៉ុន្ដែបើសិនជាគ្មាន២លក្ខខណ្ឌនេះទេ ការទទួល​បានពីការដោះស្រាយរបស់រាជរដ្ឋាភិបាល ក៏ទទួលបានតិចផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-07-2025, 06:53 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តតាកែវ៖នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:21 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:09 PM, ចំនួនអ្នកអានៈ​ 25ដង
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន​ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 26ដង
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ​ 171ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 233ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។ ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ​ 258ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ​ 242ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។ សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ​ 257ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:32 PM, ចំនួនអ្នកអានៈ​ 242ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាអាចនឹងមានកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ហ្កាហ្សានៅសប្ដាហ៍ក្រោយ ប៉ុន្តែថាលោកមិនទាន់ទទួលបាន ការសង្ខេបព័ត៌មានអំពី ស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចានោះទេ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:14 PM, ចំនួនអ្នកអានៈ​ 247ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសពីសំណើបទឈប់បាញ់មួយរយៈពេល៦០ថ្ងៃ នៅក្នុងសង្រ្គាមអូសបន្លាយពេលជា២១ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួនដូច្នេះថា «ចលនាហាម៉ាសបានបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:40 AM, ចំនួនអ្នកអានៈ​ 323ដង
រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:38 AM, ចំនួនអ្នកអានៈ​ 339ដង
រាជធានីភ្នំពេញ៖មន្ត្រីនគរបាលចរាចរណ៍៣រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ព្រោះតែល្មើសនឹងវិន័យរបស់កងកម្លាំង។ មន្ត្រីនគរបាលទាំង៣រូបនេះរួមមាន៖ ១. អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ ២. អនុសេនីយ៍ឯក ម៉ន សារ៉ន និង ៣. អនុសេនីយ៍ឯក ឈន តុលា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលទាំង៣រូប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:35 AM, ចំនួនអ្នកអានៈ​ 269ដង
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani និងសមភាគីអាមេរិក លោក Marco Rubio ភាគីទាំងពីរបានបង្ហាញពីបំណងចង់បើកស្ថានទូតរបស់ខ្លួនឡើងវិញ។ លោក Rubio បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងអនុវត្តសេចក្ដីណែនាំដើម្បីលើកលែងទណ្ឌកម្មលើស៊ីរី រួមទាំងច្បាប់ Caesar Act ផងដែរ។ អាមេរិកក៏គ្រោងនឹ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:33 AM, ចំនួនអ្នកអានៈ​ 344ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុនស្តីពី «ការទូទាត់ឆ្លងដែនតាមយ្យអរកូត (Unified QR Code-Based Payment)» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 495 នាក់
ម្សិលមិញ : 9709 នាក់
សរុបទាំងអស់ : 9061470 នាក់