|
នៅចំពោះមុខសម្តេចតេជោ, លោកស្រីនាយករដ្ឋមន្ត្រីថៃ លើកឡើងថា លោកស្រី និងសម្តេចមហាបវរធិបតី សំណាងណាស់មានឪពុកជាមេដឹកនាំខ្លាំងពូកែ និងជាទីប្រឹក្សាដ៏ល្អ |
|
ចុះថ្ងៃទី: 23-04-2025, 07:20 PM, ចំនួនអ្នកអានៈ 134ដង |
|
រាជធានីភ្នំពេញ: លោក ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលរួមសម្តែងនូវការសោកស្តាយចំពោះគ្រោះរញ្ជួញដីនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា លោកស្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺពិតជាមានសំណាងណាស់មានឪពុកជាមេដឹកនាំខ្លាំងពូកែ ហើយជាទីប្រឹក្សាដ៏ល្អសម្រាប់កូនៗ។
លោកស្រីនាយករដ្ឋមន្ត្រី គូសរំលេចបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គឺជាការរួមចំណែកញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលមានរយៈពេល៧៥ឆ្នាំហើយនោះ កាន់តែល្អបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះការជជែកគ្នាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រួមជាមួយការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យការងារ បរិស្ថាន ការដឹកជញ្ជូន និងការតភ្ជាប់។ សម្តេចតេជោ បានសម្តែងក្តីរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ នឹងប្រឹងប្រែងធ្វើកិច្ចការជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយគ្នា ដែលបច្ចុប្បន្នជាដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍លោកស្រី និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានអរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅដែលបានផ្តល់ឱកាសឱ្យលោកស្រី និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា លោកស្រីមានសេចក្តីត្រេកអរយ៉ាងខ្លាំងបានជួបសម្តេចតេជោជាថ្មី។ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានរំលឹកនូវអនុស្សាវរីយ៍ជាច្រើនរវាងសម្តេចតេជោ និងលោកឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាបងប្អូនធម៌នឹងគ្នានោះ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថា បើទោះបីជំនួបនាពេលនេះក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភាយ៉ាងណាក្តី តែលោកស្រីសុំហៅសម្តេចជាពូ ព្រោះថាទំនាក់ទំនងរវាងសម្តេចតេជោ និងគ្រួសាររបស់លោកស្រីមានភាពស្និទ្ធស្នាលខ្លាំង។
លោកស្រីនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកស្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសំណាងណាស់ ដែលមានឪពុកជាអតីតនាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏ពូកែ និងជាទីប្រឹក្សាល្អសម្រាប់កូនៗក្នុងការដឹកនាំប្រទេសជាតិ។
បន្ទាប់ពីបានឮការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃរួចមក, សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំភើបចំពោះការគូសរំលេចនូវចំណងអនុស្សាវរីយ៍រវាងសម្តេច និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាបងប្អូនធម៌នឹងគ្នា។ សម្តេចតេជោ បានគូសរំលេចថា ចំណងមេត្រីភាពរវាងសម្តេច និងលោក ថាក់ស៊ីន ជាចំណងមេត្រីភាពដែលយូរអង្វែង តែងបារម្ភពីគ្នា និងតែងជួយគ្នាគ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកស្រីនាយករដ្ឋមន្ត្រីថៃ ដែលបានយកចិត្តទុកដាក់ជួយដល់ពលករកម្ពុជា កំពុងធ្វើការនៅក្នុងប្រទេសថៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានលើកឡើងថា ពលករខ្មែរ បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយពលករខ្មែរនៅថៃ ក៏បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់ថៃផងដែរ។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសង្គ្រាមពាណិជ្ជកម្មរបស់ពិភពលោកផងដែរ។ សម្តេចតេជោ បានគូសរំលេចថា ជំនួបជាមួយលោកស្រីនាយករដ្ឋមន្ត្រីនាពេលនេះ ចំពេលដែលពិភពលោកទាំងមូលកំពុងតែធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយជាស្ថានភាពមួយដ៏លំបាក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទន្ទឹមនឹងការជួបការលំបាកនេះ ភាគីទាំងពីត្រូវខិតខំប្រឹងប្រែងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយពង្រីកនូវទំហំពាណិជ្ជកម្មក្នុងនាមជាប្រទេសជិតខាង និងប្រើប្រាស់យន្តការដែលមានស្រាប់ដូចជាយន្តការអាស៊ាន RCEP ជាដើម ដើម្បីធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មនាំចេញ នាំចូលរវាងប្រទេសទាំងពីរកើនឡើងទៅមុខបន្ថែមទៀត៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:56 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Respanort Comspanany (Newsweek) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:54 PM, ចំនួនអ្នកអានៈ 36ដង
ក្រោយទៅដល់អារ៉ាប៊ីសាអូឌីត លោក ត្រាំ នឹងចូលរួមវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិក នៅទីក្រុងរីយ៉ាដ ហើយបន្ទាប់មក លោកនឹងបន្តដំណើរទៅប្រទេសកាតានាថ្ងៃពុធ និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងមិនឆ្លៀតចូលទស្សនកិច្ចនៅអ៉ីស្រាអែលឡើយ។ វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ ចាប់តាំង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:49 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ដែលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃ ដឹកនាំដោយលោក ផានុរ៉ាត់ លូកប៊ូន អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:41 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ពិធីផ្សព្វផ្សាយនេះក៏មានអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អភិបាលរង រាជធានី-ខេត្ត, ប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ស្នងការរងនគរបាលរាជធានី-ខេត្ត នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងសមាជិក សមាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:38 PM, ចំនួនអ្នកអានៈ 33ដង
ក្នុងសេចក្តីថ្លែងការណ៍ ខាងកងទ័ពប៉ាគីស្ថាន បាននិយាយថា ជនស៉ីវិល៤០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានស្រ្តី៧នាក់ និងកុមារ១៥នាក់ ហើយ១២១នាក់ផ្សេងទៀត បានរងរបួស។ ក្រៅពីនេះ ទាហាន១១នាក់ ត្រូវបានសម្លាប់ ហើយ៧៨នាក់ បានរងរបួស ខណៈទាហានទាំងនោះមកពីកងទ័ពជើងអាកាស និងកងទ័ពជើងគោក។ ដោយឡែក សម្រាប់ចំនួនម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:19 PM, ចំនួនអ្នកអានៈ 37ដង
លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «ការបាញ់ផ្លោង និងការវាយលុករបស់រុស្ស៉ី នៅតែបន្ត។ ទីក្រុងមូស្គូ រក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃ ទាក់ទងនឹងសំណើសម្រាប់កិច្ចប្រជុំដោយផ្ទាល់។ វាគួរឱ្យចម្លែកណាស់»។ លោកបាននិយាយម្តងទៀតថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គាំទ្រកិច្ចប្រជុំដែលបានស្នើឡើង ហើយច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 06:00 PM, ចំនួនអ្នកអានៈ 47ដង
ខេត្តព្រះវិហារ៖ នៅក្នុងជំនួបនាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើការងារពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនកម្ពុជា-ថៃ សំដៅជំរុញសេដ្ឋកិច្ចប្រជាជនតាមព្រំដែន និងប្រែក្លាយតំបន់ព្រំដែនមួយ ទៅជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:54 PM, ចំនួនអ្នកអានៈ 54ដង
ខេត្តក្រចេះ៖ នេះបើតាមការបញ្ជាក់របស់លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនៅក្នុងឱកាសដែល លោកបានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងផ្លូវតភ្ជាប់ និងដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ និងប្រគល់ឯកសារប្លង់ដី ដែលបានដោះស្រាយផលប៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:47 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្មួយៗសិស្សពូកែទាំង ២រូប រួមមាន ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:42 PM, ចំនួនអ្នកអានៈ 53ដង
កូរ៉ខាងត្បូង នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែមិថុនា ដើម្បីរកអ្នកមកជំនួសតំណែងពីលោក Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីអំណាចដោយសារបទបញ្ជាច្បាប់អាជ្ញាសឹក និងដែលបានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ។
នាថ្ងៃចន្ទ ទី១២ ខែឧសភានេះ បេក្ខជនប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:38 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកដ្ឋានអាជ្ញាសាលា លោក លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:48 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:45 PM, ចំនួនអ្នកអានៈ 46ដង
ការប្រកាសរបស់លោក Netanyahu បានធ្វេីឡេីងស្របពេលដែលក្រុមហាម៉ាសនិយាយថា នឹងដោះលែងចំណាប់ខ្មាំងម្នាក់ ដែលជាជនជាតិអាមេរិកដេីមកំណេីតអ៉ីស្រាអែលឈ្មោះ Edan Alexander។ លោក Netanyahu និយាយថា អ៉ីស្រាអែលអាចត្រឹមតែអនុញ្ញាតឱ្យ Alexander ឆ្លងកាត់ចេញពីតំបន់ដោយសុវត្ថិភាពប៉ុណ្ណោះ ហើយកងកម្លាំងនឹងបន្តធ្វេីតាមសេចក្តីការប្រកាសឱ្យជម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:40 PM, ចំនួនអ្នកអានៈ 60ដង
យោងតាមរបាយការណ៍បានរំលឹកឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ២០២១ មកម្លេះ ប៉ុន្តែសេចក្តីសម្រចផ្លូវការចុងក្រោយ ទើបត្រូវបានធ្វើឡើងក្នុងខែឧសភានេះ ដោយគ្របដណ្តប់លើបុគ្គលិករបស់ Google ជាង ៤,០០០ នាក់ និងអតីតបុគ្គលិកស្បែកខ្មៅនៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក។ នៅក្នុងពាក្យប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:31 PM, ចំនួនអ្នកអានៈ 48ដង
ក្រុមមន្រ្តីនិងថ្នាក់ដឹកនាំមកពីតំបន់អាមេរិកឡាទីន ក៏ដូចជាមកពីក្រុមប្រទេសនៅតំបន់សមុទ្រការីបង់ ដែលរួមមានប្រធានាធិបតីប្រេស៉ីល កូឡុំប៊ី ព្រមទាំងស៉ីលី ជាដើម នឹងត្រូវចូលរួមកិច្ចប្រជុំនៃវេទិកា China-CELAC នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារសប្តាហ៍នេះ។
ក្នុងសប្តាហ៍នេះ ចិននឹងរៀបចំកិច្ចប្រជុំមួយ ដែលរួមម
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 657 នាក់ |
|
ម្សិលមិញ |
: 7221 នាក់ |
|
សរុបទាំងអស់ |
: 8471791 នាក់ |
|
|