|
ក្រសួងវប្បធម៌ នឹងចាត់វិធានការលើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ |
|
ចុះថ្ងៃទី: 14-02-2025, 03:06 PM, ចំនួនអ្នកអានៈ 278ដង |
|
នៅក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្តាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ លើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម។
ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមាន ដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាពេលកន្លងមក។
ក្រសួងក៏បានអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយ បញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។
«ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន»។ នេះបើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-05-2025, 08:16 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទីរំលងអាធ្រាត មានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ២១នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅរារាំងពីមុខ និងពីក្រោយ ម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 08:13 PM, ចំនួនអ្នកអានៈ 50ដង
លោកអនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន នៃកងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន ដោយបានបង្ហាញពីសិក្ខាកាមមានវត្តមានចំនួន ៨៥នាក់ ដោយក្នុងនោះ សិក្ខាកាមដែលជាប់និទេ្ទសល្អ មានចំនួន ២៧នាក់ ស្មើ ៣១.៧៦ភាគរយ, និទ្ទេសល្អបង្គួរ ៤៣នាក់ ស្មើ ៥០.៥៨�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 08:07 PM, ចំនួនអ្នកអានៈ 36ដង
ការប្រកាសជំហរនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើកាលពីព្រឹកថ្ងៃអាទិត្យ ឲ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឆ្លើយតបថា កៀវមានឆន្ទៈពិភាក្សា ប៉ុន្តែទីក្រុងមូស្គូត្រូវតែយល់ព្រមលើបទឈប់បាញ់ជាមុនសិន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 08:06 PM, ចំនួនអ្នកអានៈ 39ដង
ការបញ្ជាក់ជំហរនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ថ្មីៗនេះ បានរំលឹកជាថ្មីពីការសន្យារបស់សហរដ្ឋអាមេរិកក្នុងការជួយផ្តល់ស្បៀងអាហារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ កាលពីថ្ងៃសុក្រ បេសកជនរបស់ក្រុងវ៉ាស៊ីនតោនប្រចាំនៅអ៊ីស្រាអែល ក៏បានលើកឡើងដែរថា យន្តការដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ការបញ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:33 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖សម្ដេច បានកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:27 PM, ចំនួនអ្នកអានៈ 61ដង
ព្រឹត្តិការណ៍អន្ដរជាតិនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកមកពីប្រទេសជាច្រើនចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១៧នាក់ចូលរួមផងដែរ ដោយមានកីឡាករ-កីឡាការិនី ១២រូប ដើម្បីប្រជែងមេដាយជូនជាតិ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:25 PM, ចំនួនអ្នកអានៈ 56ដង
លោក Macron ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ខណៈចុះពីរថភ្លើងនៅក្នុងទីក្រុង Przemysl នៃប្រទេសប៉ូឡូញ ក្រោយពីរូបលោកបញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែន។ តាមលោក Macron លោក ពូទីនប្រហែលជាកំពុងស្វែងរកច្រកចេញ ប៉ុន្តែលោកក៏នៅតែចង់កេងចំណេញពេលវេលាផងដែរ។ លោក Macron បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃសៅរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:20 PM, ចំនួនអ្នកអានៈ 54ដង
ការលើកឡើងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយ អ៊ុយក្រែន នៅថ្ងៃទី១៥ ខែឧសភា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 12:00 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជូនចំពោះលោកត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 11:54 AM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយ ភាសាបារាំង ដែលហៅកាត់ថា RECEF គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា បានចាត់តាំងលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃ គ.ជ.ប ដើម្បីដឹកនាំគណៈប្រតិភូ គ.ជ.ប កម្ពុជាទៅចូលរួមជាត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 11:51 AM, ចំនួនអ្នកអានៈ 58ដង
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថាទីក្រុងញូវដែលីបានចាត់វិធានការសងសឹក ក្រោយមានការបំពានបទឈប់បាញ់ម្ដងហើយម្ដងទៀតរបស់ប៉ាគីស្ថាន ខណៈប៉ាគីស្ថានវិញ បាននិយាយថាខ្លួននៅតែមានការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ហើយថាកងកម្លាំងរបស់ខ្លួនកំពុងដោះស្រាយការបំពានបទឈប់បាញ់ប្រព្រឹត្តដោយភាគីឥណ្ឌា ជាមួយកា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 10:09 AM, ចំនួនអ្នកអានៈ 47ដង
ខេត្តសៀមរាប៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់កា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 10:02 AM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖តាមរយៈសកម្មភាពនេះ អាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ ហើយដោយសារការចូលរួមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ អាចមានលទ្ធភាពក្នុងការបញ្ជូនគ្រឿងចក្រ ដើម្បីធ្វើការកាយស្តារល្បាប់ភក់ ក្នុងប្រឡាយ និងឈូសឆាយដី បើកផ្លូវបានប្រវែងជាង៤០០ម៉ែត្របន្ថែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 09:51 AM, ចំនួនអ្នកអានៈ 51ដង
តាមលោក ពូទីន រុស្ស៉ីបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ក្នុងចេតនាលុបបំបាត់ចោលនូវឬសគល់នៃសង្រ្គាម និងសម្រេចឱ្យបាន ការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែការផ្អាកបាញ់មួយរយៈដើម្បីបំពាក់អាវុធឡើងវិញ។ ថ្លែងចេញពីវិមានក្រឹមឡាំងនៅព្រឹកថ្ងៃអាទិ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 09:42 AM, ចំនួនអ្នកអានៈ 53ដង
ខេត្តកំពង់ធំ៖បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ សេចក្តីនឹក រលឹក និង សេច ក្តីស្រលាញ់ដ៏ជ្រាលជ្រៅពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ត
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 3245 នាក់ |
|
ម្សិលមិញ |
: 9134 នាក់ |
|
សរុបទាំងអស់ |
: 8462236 នាក់ |
|
|