AFC នឹងប្រើ VAR ក្នុងជំនួបផ្ដាច់ព្រ័ត្ររវាងព្រះខ័នរាជ និង Arkadag ព្រមទាំងដំឡើងបន្ទប់ប្រតិបត្តិ VOR ផ្ទាល់នៅស្ដាតមរតកតេជោ |
|
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ 104ដង |
|
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើងនូវបន្ទប់ប្រតិបត្តិការវីដេអូ Video Operation Room (VOR) ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024-25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងស្ដាតមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយលោក Kasih Budi Prabowo និងលោក Yossarun Kousurat ក្រុមបច្ចេកទេសរបស់ AFC កាលពីម្សិលមិញ បានឲ្យដឹងថា ការរៀបចំប្រព័ន្ធ VAR និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬបន្ទប់ប្រតិបត្តិការវីដេអូ VOR នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ តែម្ដង ដោយមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។
គួរដឹងថា ការប្រកួតលក្ខណៈអន្ដរជាតិលើទឹកដីកម្ពុជា កន្លងមកក៏ធ្លាប់ប្រើប្រាស់ VAR រួចជាច្រើនដងមកហើយ ចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ជាដើម នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ប៉ុន្ដែកាលនោះ ការត្រួតពិនិត្យវីដេអូ VOR ត្រូវបានបញ្ជូនរូបភាពទាំងអស់ ទៅទីស្នាក់ការរបស់ AFF នៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឲ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ។
ប៉ុន្ដែសម្រាប់ប្រតិបត្តិមួយ វាធ្វើឲ្យការពិនិត្យរៀងមានភាពរអៈរអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអ៊ិនធឺណេត មិនសូវរលូនពេលខ្លះ ហើយពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ខាងមុខនេះតែម្ដង។
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និងក្រុម FK Arkadag សម្រាប់ការងារបច្ចេកទេស វីដេអូជំនួយសម្រាប់ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ BTV News សម្រាប់ការប្រើប្រាស់កាំមេរាផ្សាយផ្ទាល់ទាំងអស់ចំនួន ១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពិនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:21 AM, ចំនួនអ្នកអានៈ 21ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»។
នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ 13ដង
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:02 AM, ចំនួនអ្នកអានៈ 12ដង
ខេត្តព្រៃវែង៖ ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។
លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 03:57 AM, ចំនួនអ្នកអានៈ 11ដង
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 03:49 AM, ចំនួនអ្នកអានៈ 25ដង
នេះជាផ្នែកមួយនៃលំហាត់ "Balikatan" ដែលឆ្នាំនេះផ្តោតលើ «ការសាកល្បងសមរភូមិពេញលេញ» ។ សមយុទ្ធនេះ បានប្រើប្រាស់មីស៊ីល Stinger បាញ់ចេញពីប្រព័ន្ធការពារដែនអាកាសចល័ត MADIS របស់កងម៉ារីនអាមេរិក ដែលជាការដាក់ពង្រាយលើកដំបូងនៅហ្វីលីពីន។ ឆ្នាំនេះ ក៏មានការបង្ហាញខ្លួនជាលើកដំបូងនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ដែលនឹងត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-04-2025, 11:46 AM, ចំនួនអ្នកអានៈ 49ដង
ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-04-2025, 10:58 AM, ចំនួនអ្នកអានៈ 36ដង
លោក ដូណាល់ ត្រាំ បានទទូចជាច្រើនខែមកហើយចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ការពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីអាមេរិក រូបនេះបានប្ដូរការផ្តោតទៅលើព្រែកជីកស៊ុយអេ (Suez)។ លោក ត្រាំ បានលើកឡើងដូច្នេះថា «នាវារបស់សហរដ្ឋអាមេរិកទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:26 PM, ចំនួនអ្នកអានៈ 105ដង
រាជធានីភ្នំពេញ:ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:22 PM, ចំនួនអ្នកអានៈ 84ដង
លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trumspan។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមានទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។
ប្រធានាធិបតីអាមេរិក លោក ដូណាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:20 PM, ចំនួនអ្នកអានៈ 86ដង
បន្ទាប់ពីទៅដល់ទីក្រុងរ៉ូមកាលពីយប់ថ្ងៃសុក្រ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វងស៉ីស លោក ត្រាំ បានបង្ហោះសារថា រុស្ស៉ីនិងអ៊ុយក្រែន កំពុងខិតកាន់តែទៅជិតការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយ ហើយភាគីទាំងពីរនាពេលនេះ គួរតែជួបមុខគ្នាផ្ទាល់ក្នុងកម្រិតខ្ពស់ ដើម្បីសម្រេចរឿងនោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:18 PM, ចំនួនអ្នកអានៈ 78ដង
ការបិទនេះបានបង្ខំឱ្យជើងហោះហើរឆ្ពោះទៅទិសខាងលិច ជាពិសេសគឺជើងហោះហើរចាកចេញពីមជ្ឈមណ្ឌលភាគខាងជើងសំខាន់ៗដូចជា ញូវដេលី ដើម្បីធ្វើផ្លូវឡើងវិញ ជាធម្មតាវាងឆ្ពោះទៅភាគខាងត្បូងលើរដ្ឋ Gujarat ឬ Maharashtra ហើយបន្ទាប់មកខាងលិចលើសមុទ្រអារ៉ាប់ ដោយឆ្លងកាត់ប្រទេសប៉ាគីស្ថានទាំងស្រុង។
បន្ទាប់ពីមានភាពតានតឹងផ្នែកភូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:16 PM, ចំនួនអ្នកអានៈ 88ដង
យោធាឥណ្ឌាបានប្រាប់ថា ទាហានរបស់ខ្លួនបានបាញ់ឆ្លើយតបចំពោះ ការបាញ់កាំភ្លើងចេញមកពីប៉ុស្តិ៍យោធាមួយចំនួនរបស់ប៉ាគីស្ថាន ដែលបានចាប់ផ្តើមកាលពីអំឡុងយប់រំលងធ្រាត្រ ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំប្រទល់ប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកផ្នែករបស់ឥណ្ឌានិងផ្នែករបស់ប៉ាគីស្ថាន នៅតំបន់ Kashmir។ យោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:10 PM, ចំនួនអ្នកអានៈ 71ដង
ថ្លែងនៅក្រៅជំនួបរវាងក្រុមរដ្ឋមន្រ្តីការបរទេសអាស៉ីកណ្តាលនិងចិន ក្នុងប្រទេសកាហ្សាក់ស្ថាន លោក Wang បានលើកឡើងថា ទីក្រុងប៉េកាំងនឹងស្វែងរកសាមគ្គីភាព ជាមួយបណ្តាប្រទេសដទៃទៀត ជុំវិញស្ថានការណ៍ពន្ធគយ ហើយបកអាក្រាតភាពអត្មានិយមជាខ្លាំង និងទង្វើសម្លុតគំរាមរបស់ប្រទេសមួយចំនួន។ លោក Wang បានបន្តថា ប្រទេសច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:36 PM, ចំនួនអ្នកអានៈ 90ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕
ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:31 PM, ចំនួនអ្នកអានៈ 102ដង
រាជធានីភ្នំពេញ:មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុ
 ព័ត៌មានលម្អិត
|
|
|