រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង
ចុះថ្ងៃទី: 14-02-2025, 08:46 PM, ចំនួនអ្នកអានៈ 264ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនូវថវិកា ២០៤,៧២០ ដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង ថវិកានេះជាគម្រោងការណ៍សម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា កំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ កម្រោងកម្លើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ (ថវិកាចំនួន ៦៣,៤៧០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ ជំនួសឱ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិ ដោយរំពឹងថាម៉ាស៊ីនថ្មីនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ និងទី២៖ គម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ថវិកាចំនួន ១៤១,២៥០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលក្រុងកោះរ៉ុង។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់កំពង់ផែថ្មីមួយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៣,០០០នាក់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៅទៀតផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជានឹងគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា។ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពិកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចកំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-05-2025, 07:43 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:31 PM, ចំនួនអ្នកអានៈ​ 36ដង
ទណ្ឌកម្មនេះត្រូវបានដាក់ទៅលើបុគ្គលចំនួន ៦នាក់ និងអង្គភាពចំនួន ១២​ ដែលក្រសួងហិរញ្ញវត្ថុចោទប្រកាន់ថា ពួកគេចូលរួមជួយដល់អ៉ីរ៉ង់ផលិតសម្ភារសំខាន់ៗ ដែលមានតម្រូវការសម្រាប់កម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។ តាមក្រសួងហិរញ្ញវត្ថុ បុគ្គលនិងអង្គភាពទាំងនោះមានមូលដ្ឋាននៅអ៉ីរ៉ង់ និងចិន ដែលគាំទ្រដល់អង្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:29 PM, ចំនួនអ្នកអានៈ​ 40ដង
លោក Rathnayake បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងកូឡុំបូថា រថយន្តក្រុងនឹងត្រូវបំពាក់ដោយប្រព័ន្ធ AI ចាប់ពីឆ្នាំ ២០២៦ ខណៈដែលការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នឹងក្លាយទៅជាកាតព្វកិច្ច ចាប់ពីខែមិថុនា។ វិធានការនេះមានគោលបំណង អប់រំបន្ថែមអំពីរបៀបបើកបរ និងស្តង់ដារសុវត្ថិភាព។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ផន រឹម បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ លោក ផន រឹម អ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:11 PM, ចំនួនអ្នកអានៈ​ 22ដង
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Ramaspanhosa នឹងជួបលោក ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។ ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក នឹង​ផ្តល់​នូវ​វេទិកា​មួយ​ដើម្បី​កំណត់​ឡើងវិញ​ នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។ ការិយាល័យប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:09 PM, ចំនួនអ្នកអានៈ​ 36ដង
កិច្ចព្រមព្រៀងខាងលើ ដែលគិតជាទឹកប្រាក់មានតម្លៃស្មើនឹង ៩៦ពាន់លានដុល្លារអាមេរិក គឺសម្រាប់ការបញ្ជាទិញយន្តហោះ Boeing ស៊េរី 787 ១៣០គ្រឿង និងស៊េរី 777X ៣០គ្រឿង រួមជាមួយជម្រើសអាចទិញយន្តហោះទាំង២ស៊េរីនេះ ៥០គ្រឿងបន្ថែមទៀត នាពេលក្រោយ។ លោក ត្រាំ និងព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani បានចូលរួមក្នុងពិធីចុះកិច្ចព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:07 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរ ចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 06:51 PM, ចំនួនអ្នកអានៈ​ 24ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា ការជួបសំណេះសំណាលជាមួយប្រមុខ Vatican គឺលោក Leo XIV ថ្មីនេះដែរ ត្រូវបានធ្វើឡើងនៅឯវិហារកាតូលីក ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។ កីឡាករវាយកូនបាល់ទោល ឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Jannik Sinner ត្រូវបានអញ្ជើញឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 40ដង
តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។ នាថ្ងៃព្រហស្បតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:38 AM, ចំនួនអ្នកអានៈ​ 48ដង
សម្រាប់ការរៀបចំនឹងកំណត់គោលដៅលើប្រាក់ចំណូលនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Women’s World Cuspan 2023 ដែលមានការធ្វើជាសហម្ចាស់ផ្ទះរវាងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានការស្ទុះឡើងនៅប្រាក់ចំណូលអាចរកបានជាង ៥៧០លានដុល្លារ ។ ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Gianni Infantino បាននិយាយកាលពីថ្ងៃអង្គារ នៅឯវេទិកាវិនិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 47ដង
តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែលបានចេញសារព្រមានឱ្យប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:24 AM, ចំនួនអ្នកអានៈ​ 42ដង
ក្រសួងការពារជាតិហ្វីលីពីន បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ជាមួយការឯកភាពគ្នាលើការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 44ដង
Aspanspanle កំពុងអញ្ជើញអ្នកជំនាញផ្នែកសន្តិសុខ (white-hat hackers) ដេីម្បីឲ្យមកសាកល្បងប្រព័ន្ធ Private Cloud Comspanute (PCC)។ វាជា​ AI ថ្មី​ ដែលបង្កើតឡើងដោយផ្តោតសំខាន់លើឯកជនភាព។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Aspanspanle បានចាប់ផ្តើមជំហានថ្មី​ ជាមួយនឹងការចេញផ្សាយ​ iOS 18.1 និង Aspanspanle Intelligence លើ iPhone 15 Pro, Pro Max និង iPhone 16 series។ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:20 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែល​កាន់​នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧​យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្ត​បរិ​ភោគ អ្វីក៏បរិភោគទៅ គេមិនបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:18 AM, ចំនួនអ្នកអានៈ​ 40ដង
លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។ ប៉ុន្តែកាលពីថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 360 នាក់
ម្សិលមិញ : 7198 នាក់
សរុបទាំងអស់ : 8487358 នាក់