iPhone ជំនាន់ក្រោយអាចនឹងផលិតឡើងពីកញ្ចក់ស្ទើរតែទាំងស្រុង និងមានរាងកោង
ចុះថ្ងៃទី: 12-05-2025, 12:41 PM, ចំនួនអ្នកអានៈ 97ដង
iPhone ថ្មីនេះអាច​នឹងមាន​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោម​អេក្រង់ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ឲ្យ​មាន notch ឬ​រន្ធ punch-hole ទៀតទេ ហើយ​អាច​ប្រើ​ប្រាស់​បន្ទះ​កញ្ចក់បន្តគ្នា​ឲ្យគ្របដណ្ដប់​លើ​ទាំងម៉ាស៊ីន។ Apple ក៏អាច​នឹងចេញ iPhone បើកបិទបាន (foldable) ដំបូង​ក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាន​នេះ អាច​នឹងមានអេក្រង់ខាងក្នុង ៧.៨ អ៊ីញ ដោយគ្មានស្នាម និង​អេក្រង់ខាងក្រៅ ៥.៦ អ៊ីញ។ វានឹង​ប្រើ​បច្ចេកវិទ្យា touch ទៅលើអេក្រង់ OLED ដែលបាន​រួមបង្កើត​ជាមួយ Samsung។ បច្ចេកវិទ្យានេះ​នឹងធ្វើ​ឲ្យ​ម៉ាស៊ីនស្ដើង​ចុះ ១៩% និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប៉ះលើអេក្រង់កាន់តែខ្លាំងជាងមុន។ មាន​របាយការណ៍​ថា Apple កំពុង​រៀបចំ​ដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួន​នៅ​ឆ្នាំ២០២៧ ដែលមាន​រចនាបថ​ធ្វើពី​កញ្ចក់​ស្ទើរតែ​ទាំងអស់ និង​អេក្រង់​កោងពី​ផ្នែកមួយ​ទៅ​ផ្នែកមួយ ដោយ​គ្មាន​រន្ធ​កាត់​ណាមួយឡើយ។ ការរចនានេះ​ គឺ​មាន​បំណងផ្តល់បទពិសោធន៍​អេក្រង់​មួយ​ដែល​រលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ការច្នៃប្រឌិត​បន្ថែមរបស់ Apple រួមមាន វ៉ែនតា​វៃឆ្លាត (smart glasses) ដើម្បីប្រកួត​ជាមួយវ៉ែនតា Ray-Ban របស់ Meta, AirPods និង Apple Watch ជំនាន់ថ្មី​ដែលអាច​មាន​កាមេរ៉ា, និង​ឧបករណ៍​រ៉ូបូតសម្រាប់​ផ្ទះ​វៃឆ្លាតដែល​មានបញ្ញាសិប្បនិម្មិត (AI)។ ងាកមកកម្មវិធី Siri ក៏នឹងទទួលបានការធ្វើឲ្យប្រសើរឡើង ជាមួយ​បណ្តុំម៉ូឌែល​ភាសាធំ (LLMs) ដែល​ដំណើរការដោយ AI ថ្មី បង្កើតឡើង​ដោយ​ក្រុមវិស្វករដែលបានចូលរួម​បង្កើត Apple Silicon ផងដែរ។ សរុបមកការផ្លាស់ប្តូរទាំងនេះបង្ហាញថា Apple កំពុងត្រៀមសម្រាប់ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមយយនឹងការបញ្ជូន​ប្រព័ន្ធឧបករណ៍​ចល័ត ឧបករណ៍ពាក់បាន AI និង​រ៉ូបូត​ទាំងមូល ឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រៅ។ ដូច្នេះដើម្បីដឹងថា តើការសន្និដ្ឋានរបស់អ្នកវិភាគខាងលើជាការពិតឬយ៉ាងណា គឺមានតែរងចាំតាមដានទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រផលិតរបស់ Apple៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 43ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 69ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 48ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 46ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:51 AM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ: លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:45 AM, ចំនួនអ្នកអានៈ​ 69ដង
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។ Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cuspan 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ​ 66ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ ទីភ្នាក់ងារសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 72ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:19 PM, ចំនួនអ្នកអានៈ​ 71ដង
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ​ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:16 PM, ចំនួនអ្នកអានៈ​ 74ដង
Microsoft ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនពីសមត្ថភាពកុំព្យូទ័រ Cospanilot+ មួយចំនួនអាចលឿនជាង MacBook Air M4 នៅក្នុងការធ្វើតេស្តខ្លះៗផងដែរ។ ប៉ុន្តែការប្រម៉ូតរបស់ក្រុមហ៊ុននៅពេលនេះ គឺចេញផ្សាយផ្អែកលើការប្រៀបធៀបនឹង MacBook Air M3 ប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ទើបតែបានចេញផ្សាយមកប្រកាសថា កុំព្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:14 PM, ចំនួនអ្នកអានៈ​ 66ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 05:18 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តព្រះវិហារ​៖ ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6923 នាក់
ម្សិលមិញ : 6688 នាក់
សរុបទាំងអស់ : 8544329 នាក់