ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិននិងអាមេរិក ដូចការអះអាងរបស់លោក ដូណាល់ ត្រាំ ឡើយ
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ 151ដង
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក​ ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព និងដើម្បីស្តារអានុភាពឧស្សាហកម្មផលិតរបស់​សហរដ្ឋអាមេរិកឡើងវិញ បានបង្កភាពរំជើបរំជួលជាខ្លាំង ចំពោះទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយបង្កើនភាពភ័យព្រួយអំពី​ឱនភាពសេដ្ឋកិច្ចជាសកល។ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំង បានចេញមុខច្រានចោល ការអះអាងរបស់លោក ត្រាំ ដែលថាការចរចាពាណិជ្ជកម្មរវាង​អាមេរិកនិងចិន កំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយដូច្នេះថា «ក្នុងនាមជាស្ថាប័នប្រកបដោយសមត្ថភាព សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នាពេលនេះ គឺពុំទាន់មានកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មណាមួយ រវាងចិននិងអាមេរិកឡើយ។ ការអះអាងណាមួយអំពីវឌ្ឍនភាព នៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក គឺជាការអះអាងពុំមានមូលដ្ឋាន និងគ្មានការពិត»។ អ្នកនាំពាក្យខាងលើ បានបន្ថែមថា «ចិនបន្តទទូចឱ្យសហរដ្ឋអាមេរិក កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន និងបង្ហាញភាពប្រាកដប្រជា ដែលចាំបាច់សម្រាប់កិច្ចចរចា ហើយវិលត្រឡប់មករកគន្លងផ្លូវត្រឹមត្រូវវិញ នៃការសន្ទនានិងពិគ្រោះយោបល់ ដែលឈរនៅលើ​ភាពស្មើគ្នា»។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក នឹងសម្រេចបាន កិច្ចព្រមព្រៀងស្មើភាពមួយជាមួយចិន ហើយនៅពេលត្រូវបានសាកសួរថា តើទីក្រុងវ៉ាស៉ីនតោន កំពុងនិយាយជាមួយទីក្រុងប៉េកាំង ឬយ៉ាងណា លោក ត្រាំ បានឆ្លើយថា អ្វីៗកំពុងតែមានសកម្មភាព។ ម៉្យាងវិញទៀត ពេលត្រូវបានសួរថា តើមានការទាក់ទងគ្នាផ្ទាល់​រវាងអាមេរិកនិងចិន ស្តីពីបញ្ហាពាណិជ្ជកម្មដែរឬទេ លោក ត្រាំ បានឆ្លើយថា មានជារៀងរាល់ថ្ងៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-05-2025, 07:35 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោប្រធានព្រឹទ្ធសភា មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយប្រធានាធិបតីឥណ្ឌូនេស៉ី, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 07:29 PM, ចំនួនអ្នកអានៈ​ 53ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ បានលើកឡើងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ គឺជាការប្រកួតមួយដ៏រំភើប សម្រាប់ក្រុម ដែលបានលេងពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី ហហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមទាំងមូល បានត្រៀមខ្លួនក្នុងការហ្វឹកហាត់ ក៏ដូចជាការប្រកួតយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 07:21 PM, ចំនួនអ្នកអានៈ​ 52ដង
ក្នុងដំណើរទស្សនកិច្ចទៅស្ថានទូតរុស្ស៊ីជាមួយកូនស្រី លោក គីម បានអបអរសាទរខួបលើកទី៨០ នៃជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទីពីរ ហើយបានបញ្ជាក់ថា កូរ៉េខាងជើងនឹង «ពង្រឹង និងអភិវឌ្ឍ... សម្ព័ន្ធភាពដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី។\ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏កម្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 06:04 PM, ចំនួនអ្នកអានៈ​ 52ដង
សម្រាប់អារ៉ាប៊ីសាអូឌីត សមាជិកភាពនៅក្នុង BRICS មានភាពរសើបខាងការទូត ចាប់តាំងពីប្រទេសនេះ ត្រូវបានអញ្ជើញឱ្យចូលរួមកាលពីឆ្នាំ ២០២៣។ តាមគេហទំព័ររបស់ BRICS អារ៉ាប៊ីសាអូឌីត មិនទាន់បានក្លាយជាសមាជិកនៅឡើយទេ។ ចំណែកការិយាល័យទំនាក់ទំនង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:58 PM, ចំនួនអ្នកអានៈ​ 44ដង
ពិធីខាងលើដែលរួមមានការដើរក្បួនរបស់កងទ័ព និងការបង្ហាញសព្វាវុធផ្សេងៗរបស់រុស្ស៉ី ប្រព្រឹត្តទៅនៅទីលាន Red Square ក្នុងរដ្ឋធានីមូស្គូ ហើយយោងតាមរូបភាពពីទូរទស្សន៍រដ្ឋរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវគេមើលឃើញអង្គុយនៅជាប់នឹង​ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈមេដឹកនាំបរទេសប្រហែលជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:36 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:27 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្លាំងសង្កត់៣នោះ រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:21 PM, ចំនួនអ្នកអានៈ​ 51ដង
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ការប្រកួតអន្ដរជាតិនេះ មានអត្តពលិកជិត ២០ប្រទេសចូលរួម ពិសេសកីឡាករខ្លាំងៗមកពីប្រទេសហ្សាក់ស្ថាន ហ្វីលពីន រុស្ស៊ី និងម្ចាស់ផ្ទះអ៊ូសបេគីស្ថានជាដើម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ ២រូបចូលរួមព្រឹត្តិការណ៍នេះដែរ គឺកីឡាករ អាន់វ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 38ដង
ព្រុយណេ៖ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរលើការរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 04:37 PM, ចំនួនអ្នកអានៈ​ 57ដង
ដំណឹងនេះ បង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ Aspanspanle ទៅលើបច្ចេកវិទ្យាដែលអាចពាក់បាន និងផ្នែក hardware AI ដែលមានគោលបំណងប្រកួតប្រជែងដោយផ្ទាល់ជាមួយវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងសេវាកម្ម AI។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងការបង្កើតបន្ទះឈីបផ្ទាល់ខ្លួននេះនៅមិនទាន់ត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:30 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជាបាន ១០ឆ្នាំមកហើយ ដោយក្នុងនោះស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:15 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពីធីដាក់ឲ្យដំណើរការ នាថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២៥ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា គម្រោងដែលដាក់ឱ្យដំណើរការនេះ មានគោលដៅអភិវឌ្ឍន៍ សមត្ថភាពស្រ្តី ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដោយអភិវឌ្ឍន៍ជំនាញ និងអាជីវកម្មតម្បាញ «ចរបាប់»។ លោកស្រីកិត្តិបណ្ឌិត អ៊ឹង ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:09 PM, ចំនួនអ្នកអានៈ​ 34ដង
សត្រូវចាស់ទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនេះ បានប៉ះទង្គិចគ្នាខ្លាំង ចាប់តាំងពីឥណ្ឌាបានវាយប្រហារលើទីតាំងច្រើនកន្លែង ក្នុងទឹកដីប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលឥណ្ឌាបានអះអាងថា គឺជាសំបុកក្រុមភេរវករ ដើម្បីសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ Kashmir កាលពីខែមេសា ដែលទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 47ដង
មន្រ្តីអាមេរិក១រូបក្នុងចំណោមនោះ បាននិយាយថា វាមានភាពជឿជាក់ខ្ពស់ដែលថា ប៉ាគីស្ថានបានប្រើប្រាស់យន្តហោះចម្បាំង J-10 ផលិតដោយចិន ដើម្បីបាញ់មីស៉ីលប្រភេទ air-to-air ប្រឆាំងនឹងក្រុមយន្តហោះចម្បាំងឥណ្ឌា ហើយបានបណ្តាលឱ្យយ៉ាងហោច ២គ្រឿងធ្លាក់។ ចំណែកមន្រ្តីអាមេរិកមួយរូបទៀត បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាយ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2025, 01:24 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ការលើកឡើងនេះ ក្នុងឱកាសដែលសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធ​ផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3531 នាក់
ម្សិលមិញ : 8148 នាក់
សរុបទាំងអស់ : 8444235 នាក់