|
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីពិធីការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ |
|
ចុះថ្ងៃទី: 23-04-2025, 09:56 PM, ចំនួនអ្នកអានៈ 142ដង |
|
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ សម្រាប់បេក្ខជនបណ្ឌិត ប៊ុន ភក្តី លើប្រធានបទ «ការជះឥទ្ធិពលនៃកំណែទម្រង់អប់រំបណ្ដុះបណ្ដាលលើការកសាងទំនុកចិត្ត និងសមត្ថភាពបំពេញការងាររបស់កងកម្លាំងនគរបាលជាតិកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជំនាញពាក់ព័ន្ធជាច្រើនរូនផងដែរ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ផ្តើមចេញនូវការគាំទ្រពីសំណាក់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះដំណើរការថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំចង្អុលបង្ហាញដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យជំរុញនិស្សិតថ្នាក់បណ្ឌិត យកចិត្តទុកដាក់ខ្ពស់ លើការងារសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជាឧត្តមប្រយោជន៍ក្នុងវិស័យនគរបាល ដែលបច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាល បានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី១ និងបានវាយតម្លៃបេក្ខជនបានចំនួន១៣រូបរួចមកហើយ និងបានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី២ ចំនួន១៣រូបបន្ថែមទៀតផងដែរ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្ថែមទៀតថា ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានអនុវត្តយ៉ាងហ្មត់ចត់ស្របតាម ស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដែលតម្រូវអោយបេក្ខជនត្រូវការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ហើយត្រូវឆ្លើយតបតាមគោលការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ទើបអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានបេក្ខជនបណ្ឌិត ប៊ុន ភក្ដី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអាចឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលដំបូងគេ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
តាមរយៈពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១នេះ នឹងធ្វើឲ្យបណ្ឌិត្យភានគរបាលកម្ពុជា កាន់តែមានកិត្យានុភាព និងឧត្តមភាពមួយកម្រិតថែមទៀត ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា។
សូមជម្រាបថា ដើម្បីឈានដល់ការការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ បេក្ខជនបណ្ឌិតត្រូវអនុវត្តតាមគោលការណ៍ដែលកំណត់ និងស្របតាមស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដោយតម្រូវឲ្យអ្នកសិក្សាបំពេញលក្ខខណ្ឌខ្ពស់ ដូចជា ត្រូវសិក្សាលើមុខវិជ្ជា (Course Work) ហើយកម្រិតពិន្ទុ៧០% ទើបជាប់តាមមុខវិជ្ជានីមួយៗ ត្រូវការពារគម្រោងស្រាវជ្រាវ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួនចំនួន៤លើក ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិតអន្តរជាតិចំនួន១ ការចុះស្រាវជ្រាវប្រមូលទិន្នន័យ ការពារនិក្ខេបបទសាកល្បង និងការពារនិក្ខេបបទបញ្ចប់ ទើបអ្នកសិក្សាអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:33 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖សម្ដេច បានកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:27 PM, ចំនួនអ្នកអានៈ 30ដង
ព្រឹត្តិការណ៍អន្ដរជាតិនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកមកពីប្រទេសជាច្រើនចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១៧នាក់ចូលរួមផងដែរ ដោយមានកីឡាករ-កីឡាការិនី ១២រូប ដើម្បីប្រជែងមេដាយជូនជាតិ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:25 PM, ចំនួនអ្នកអានៈ 26ដង
លោក Macron ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ខណៈចុះពីរថភ្លើងនៅក្នុងទីក្រុង Przemysl នៃប្រទេសប៉ូឡូញ ក្រោយពីរូបលោកបញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែន។ តាមលោក Macron លោក ពូទីនប្រហែលជាកំពុងស្វែងរកច្រកចេញ ប៉ុន្តែលោកក៏នៅតែចង់កេងចំណេញពេលវេលាផងដែរ។ លោក Macron បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃសៅរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 05:20 PM, ចំនួនអ្នកអានៈ 19ដង
ការលើកឡើងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយ អ៊ុយក្រែន នៅថ្ងៃទី១៥ ខែឧសភា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 12:00 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជូនចំពោះលោកត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 11:54 AM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយ ភាសាបារាំង ដែលហៅកាត់ថា RECEF គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា បានចាត់តាំងលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃ គ.ជ.ប ដើម្បីដឹកនាំគណៈប្រតិភូ គ.ជ.ប កម្ពុជាទៅចូលរួមជាត�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 11:51 AM, ចំនួនអ្នកអានៈ 58ដង
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថាទីក្រុងញូវដែលីបានចាត់វិធានការសងសឹក ក្រោយមានការបំពានបទឈប់បាញ់ម្ដងហើយម្ដងទៀតរបស់ប៉ាគីស្ថាន ខណៈប៉ាគីស្ថានវិញ បាននិយាយថាខ្លួននៅតែមានការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ហើយថាកងកម្លាំងរបស់ខ្លួនកំពុងដោះស្រាយការបំពានបទឈប់បាញ់ប្រព្រឹត្តដោយភាគីឥណ្ឌា ជាមួយកា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 10:09 AM, ចំនួនអ្នកអានៈ 47ដង
ខេត្តសៀមរាប៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់កា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 10:02 AM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖តាមរយៈសកម្មភាពនេះ អាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ ហើយដោយសារការចូលរួមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ អាចមានលទ្ធភាពក្នុងការបញ្ជូនគ្រឿងចក្រ ដើម្បីធ្វើការកាយស្តារល្បាប់ភក់ ក្នុងប្រឡាយ និងឈូសឆាយដី បើកផ្លូវបានប្រវែងជាង៤០០ម៉ែត្របន្ថែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 09:51 AM, ចំនួនអ្នកអានៈ 50ដង
តាមលោក ពូទីន រុស្ស៉ីបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ក្នុងចេតនាលុបបំបាត់ចោលនូវឬសគល់នៃសង្រ្គាម និងសម្រេចឱ្យបាន ការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែការផ្អាកបាញ់មួយរយៈដើម្បីបំពាក់អាវុធឡើងវិញ។ ថ្លែងចេញពីវិមានក្រឹមឡាំងនៅព្រឹកថ្ងៃអាទិ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 09:42 AM, ចំនួនអ្នកអានៈ 52ដង
ខេត្តកំពង់ធំ៖បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ សេចក្តីនឹក រលឹក និង សេច ក្តីស្រលាញ់ដ៏ជ្រាលជ្រៅពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 09:36 AM, ចំនួនអ្នកអានៈ 54ដង
លោក Peskov គូសបញ្ជាក់ថា « បើមិនដូច្នេះទេ វានឹងក្លាយជាអត្ថប្រយោជន៍សម្រាប់អ៊ុយក្រែន។ អ៊ុយក្រែននឹងអាចបន្តការចល័តកងទ័ពរបស់ខ្លួនទៅកាន់សមរភូមិជួរមុខ។ អ៊ុយក្រែននឹងប្រើប្រាស់រយៈពេលនេះ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាថ្មី និងឱ្យបុគ្គលិកដែលមានស្រាប់បានសម្រាកសិន។ ដូច្នេះហេតុអ្វីបានជាយើងត្រូវផ្តល់�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 09:34 AM, ចំនួនអ្នកអានៈ 51ដង
លោកស្រី von der Leyen បានសរសេរលេីប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា « ការសម្រេចឥឡូវនេះគឺនៅក្នុងដែរុស្ស៉ី។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាការដាក់សម្ពាធខ្លាំងលើរុស្ស៉ី និងដាក់ទណ្ឌកម្មបន្ថែមទៀត ក្នុងករណីមានការបំពានបទឈប់បាញ់»។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃសៅរ៍ ទី១០ ខែឧសភានេ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-05-2025, 09:31 AM, ចំនួនអ្នកអានៈ 31ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ដូច្នេះថា «បន្ទាប់ពីចរចាអស់មួយយប់ សម្រុះសម្រួលដោយសហរដ្ឋអាមេរិក ខ្ញុំសូមប្រកាស ថាឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមចំពោះបទឈប់បាញ់ពេញលេញ និងជាបន្ទាន់។ សូមសេសេីរប្រទេសទាំងពីរ ដែលធ្វេីការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 06:50 PM, ចំនួនអ្នកអានៈ 49ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «យើងអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ផ្តោតអាទិភាពទៅលើសុខសន្តិភាព និងស្ថិរភាព ហើយប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រួចវិលត្រឡប់ទៅរកគន្លងផ្លូវនៃការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចៀសវាងបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត»។
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 7326 នាក់ |
|
ម្សិលមិញ |
: 8167 នាក់ |
|
សរុបទាំងអស់ |
: 8456216 នាក់ |
|
|