លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីនៅតែខ្វះខាតសព្វាវុធ បើទោះជាផលិតកម្មកើនឡើង
ចុះថ្ងៃទី: 23-04-2025, 09:35 PM, ចំនួនអ្នកអានៈ 133ដង
ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធា-ឧស្សាហកម្មរដ្ឋ លោក ពូទីន បានកត់សម្គាល់ថា «ខ្ញុំដឹងយ៉ាងច្បាស់... អាវុធទាំងនេះ (ជាពិសេសដ្រូន) នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅតែប្រឈមនឹងការខ្វះខាតសព្វាវុធមួយចំនួន ជាពិសេសគឺយន្តហោះគ្មានមនុស្សបើក (ដ្រូន) បើទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មនៅក្នុងស្រុកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា លោកក៏បានអះអាងដែរថា សហគ្រាសការពារជាតិស្ទើរតែទាំងអស់បានបំពេញការបញ្ជាទិញកាលពីឆ្នាំមុន ហើយផលិតកម្មបានកើនឡើងខ្លាំង។ លោកបានថ្លែងថា «ការផលិតសព្វាវុធ ឧបករណ៍ទំនាក់ទំនង ឧបករណ៍ឈ្លបយកការណ៍ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក បានកើនឡើងទ្វេដង»។ លោក​បាន​បន្ថែម​ថា កងទ័ពបានទទួលរថពាសដែកជាង ៤,០០០គ្រឿង យន្តហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្រ ១៨០គ្រឿង​ ព្រមទាំងដ្រូនជាង ១.៥លានគ្រឿង ក៏ត្រូវបានផលិតផងដែរ រួមទាំងដ្រូន FPV (First-Person View) ប្រហែល ៤,០០០គ្រឿង។ ទន្ទឹមនឹងនោះ លោក ពូទីន បានបង្ហាញទំនុកចិត្តថា ផែនការបង្កើនការផលិតដ្រូននឹងត្រូវបានសម្រេច ដោយសារតែកងទ័ពនៅជួរមុខកំពុងរង់ចាំយ៉ាងអន្ទះសា។ ការអត្ថាធិប្បាយនេះ ហាក់បង្ហាញសញ្ញាថា រុស្ស៊ីមានបំណងជំរុញផលិតកម្មយោធាបន្ថែមទៀត ក្នុងឆ្នាំទីបួននៃសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាកំពុងមានការពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីលទ្ធភាពបញ្ចប់ជម្លោះក៏ដោយ។ រោងចក្រការពារជាតិរុស្ស៊ីបានប្តូរទៅផលិតពេញម៉ោងចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ បន្ថែមពីលើផលិតកម្មក្នុងស្រុក រុស្ស៊ីក៏ត្រូវបានគេរាយការណ៍ថា បានទទួលការផ្គត់ផ្គង់យោធាពីប្រទេសផ្សេងទៀតផងដែរ រួមមានដ្រូនប្រភេទ Shahed ពីអ៊ីរ៉ង់ និងគ្រាប់កាំភ្លើងធំ មីស៊ីលបាលីស្ទិក និងប្រព័ន្ធរ៉ុក្កែតពីកូរ៉េខាងជើង។ គួរបញ្ជាក់ថា ការទទួលស្គាល់ពីកង្វះខាតនេះ ស្របពេលដែលអះអាងពីការបង្កើនផលិតកម្ម បានបង្ហាញពីសម្ពាធ និងតម្រូវការដ៏ធំធេងនៃសព្វាវុធ សម្រាប់យុទ្ធនាការយោធាដ៏យូររបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-05-2025, 10:09 AM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តសៀមរាប៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់កា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 10:02 AM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ៖តាមរយៈសកម្មភាពនេះ អាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ ហើយដោយសារការចូលរួមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ អាចមានលទ្ធភាពក្នុងការបញ្ជូនគ្រឿងចក្រ ដើម្បីធ្វើការកាយស្តារល្បាប់ភក់ ក្នុងប្រឡាយ និងឈូសឆាយដី បើកផ្លូវបានប្រវែងជាង៤០០ម៉ែត្របន្ថែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 09:51 AM, ចំនួនអ្នកអានៈ​ 14ដង
តាមលោក ពូទីន រុស្ស៉ីបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ក្នុងចេតនាលុបបំបាត់ចោលនូវឬសគល់នៃសង្រ្គាម និងសម្រេចឱ្យបាន ការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែការផ្អាកបាញ់មួយរយៈដើម្បីបំពាក់អាវុធឡើងវិញ។ ថ្លែងចេញពីវិមានក្រឹមឡាំងនៅព្រឹកថ្ងៃអាទិ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 09:42 AM, ចំនួនអ្នកអានៈ​ 17ដង
ខេត្តកំពង់ធំ៖បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខ សេចក្តីនឹក រលឹក និង សេច ក្តីស្រលាញ់ដ៏ជ្រាលជ្រៅពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 09:36 AM, ចំនួនអ្នកអានៈ​ 14ដង
លោក Peskov គូសបញ្ជាក់ថា « បើមិនដូច្នេះទេ វានឹងក្លាយជាអត្ថប្រយោជន៍សម្រាប់អ៊ុយក្រែន។ អ៊ុយក្រែននឹងអាចបន្តការចល័តកងទ័ពរបស់ខ្លួនទៅកាន់សមរភូមិជួរមុខ។ អ៊ុយក្រែននឹងប្រើប្រាស់រយៈពេលនេះ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាថ្មី និងឱ្យបុគ្គលិកដែលមានស្រាប់បានសម្រាកសិន។ ដូច្នេះហេតុអ្វីបានជាយើងត្រូវផ្តល់�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 09:34 AM, ចំនួនអ្នកអានៈ​ 14ដង
លោកស្រី von der Leyen បានសរសេរលេីប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា « ការសម្រេចឥឡូវនេះគឺនៅក្នុងដែរុស្ស៉ី។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាការដាក់សម្ពាធខ្លាំងលើរុស្ស៉ី និងដាក់ទណ្ឌកម្មបន្ថែមទៀត ក្នុងករណីមានការបំពានបទឈប់បាញ់»។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃសៅរ៍ ទី១០ ខែឧសភានេ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-05-2025, 09:31 AM, ចំនួនអ្នកអានៈ​ 1ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ដូច្នេះថា «បន្ទាប់ពីចរចាអស់មួយយប់ សម្រុះសម្រួលដោយសហរដ្ឋអាមេរិក ខ្ញុំសូមប្រកាស ថាឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមចំពោះបទឈប់បាញ់ពេញលេញ និងជាបន្ទាន់។ សូមសេសេីរប្រទេសទាំងពីរ ដែលធ្វេីការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:50 PM, ចំនួនអ្នកអានៈ​ 49ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «យើងអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ផ្តោតអាទិភាពទៅលើសុខសន្តិភាព និងស្ថិរភាព ហើយប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រួចវិលត្រឡប់ទៅរកគន្លងផ្លូវនៃការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចៀសវាងបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:48 PM, ចំនួនអ្នកអានៈ​ 55ដង
ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើង កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:45 PM, ចំនួនអ្នកអានៈ​ 49ដង
ប្រភពពីអ្នកការទូតបារាំង បានបង្ហើបឱ្យដឹងថា កិច្ចប្រជុំខាងលើនឹងពិភាក្សាអំពីសំណើរបស់អាមេរិកនិងអឺរ៉ុប ដែលសំដៅចង់ឱ្យមាន​បទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងមូស្គូបដិសេធ ពួកគេអាចនឹងរួមគ្នាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៉ី។ នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា មេដឹកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:42 PM, ចំនួនអ្នកអានៈ​ 52ដង
លោក គីម បាននិយាយដូច្នេះថា «ការចូលរួមរបស់យើងក្នុងជម្លោះនេះ គឺមានហេតុផលសមស្រប ហើយវាគឺជាសិទ្ធិអធិបតេយ្យ​នៃប្រទេសរបស់យើង។ ខ្ញុំចាត់ទុកទាហានអង់អាចក្លាហានទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនៅតំបន់ Kursk ជាវីរបុរស និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់បំផុតនៃកិត្តិយសរបស់ប្រទេសកូរ៉េខាងជើង»។ លោក គីម បាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:39 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអះអាងថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ គ្រឿន ចាន់វៃ អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន), ឈ្មោះ ហ៊ឹម ដាវុធ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:18 PM, ចំនួនអ្នកអានៈ​ 52ដង
សម្រាប់មន្ត្រីអាជ្ញាកណ្តាលទី១ កាត់សេចក្តីលើកទីលាន គឺលោក Kim Heegon ជាអាជ្ញាកណ្តាលម្នាក់ធ្លាប់មានបទពិសោធច្រើននៅការប្រកួតកម្រិត AFC នឹងកម្មវិធី AFC Asian Cuspan Qatar 2023 និងពាន ACL Two។ យោងតាមការចេញសេចក្តីប្រកាសរបស់ស្ថាប័ន AFC សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 រវាងក្រុមព្រះខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:12 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស តែងធ្វើសកម្មភាពព្រមៗគ្នាក្នុងពេលតែមួយ ដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការពង្រឹងកិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:05 PM, ចំនួនអ្នកអានៈ​ 57ដង
ខេត្តក្រចេះ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន �
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3774 នាក់
ម្សិលមិញ : 8167 នាក់
សរុបទាំងអស់ : 8452664 នាក់