នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ចីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជូនពលរដ្ឋ
ចុះថ្ងៃទី: 29-04-2025, 01:02 PM, ចំនួនអ្នកអានៈ 169ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រីកសក្តានុពលសេដ្ឋកិច្ច ដូចជាការធ្វើផ្លូវ និងស្ពានជាដើម។ សម្តេចមហាបវរធិបតី បានបន្តថា កម្ចីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជូនទៅប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី បានថ្លែងទៀតថា ប្រភពចំណូលរបស់រដ្ឋនានាលើលោកនេះ ដោយផ្អែកលើមូលដ្ឋានពន្ធនិងកម្ចី។ ចំពោះពន្ធនៅកម្ពុជា មានលក្ខណៈតូចណាស់ ខណៈប្រទេសខ្លះលើលោកនេះមានពន្ធធំណាស់ ហើយពន្ធខ្លះមានដល់ទៅពន្ធត្រួតគ្នាទៀតផង។ គិតត្រឹមបំណាច់ឆ្នាំ២០២៤ កម្ពុជាមានបំណុលសាធារណៈ សរុបចំនួនជាង១២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ២៥.៨ % នៃ ផ.ស.ស. ក្នុងនោះបំណុលសាធារណៈក្នុងប្រទេសមានចំនួន ១១៥ លានដុល្លារអាមេរិក និងបំណុលក្រៅប្រទេសមានចំនួនជាង ១២ពាន់លានដុល្លារអាមេរិក។ សម្តេចបានថ្លែងទៀតថា កម្ចីពីប្រទេសជាមិត្ត និងដៃគូនានា រាជរដ្ឋាភិបាលកម្ពុជា មិនដែលយកទៅបើកប្រាក់ខែមន្ត្រីទេ តែយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍប្រទេស។ ម្យ៉ាងទៀត កម្ចីរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «យើងយកមក (កម្ចី) ដើម្បីបង្កើនចំណូល (ពលរដ្ឋ) ១៨០លាន (ដុល្លារ) ការប្រាក់ទាប ធ្វើផ្លូវ ២០០គីឡូ (ម៉ែត្រ) ជួយឲ្យប្រជាជនរស់តាមផ្លូវហ្នឹង បង្កើតសេដ្ឋកិច្ច ចំណូលរាប់ពាន់។ នេះហើយគេហៅថា ការគ្រប់គ្រង»។ សម្តេចបានបន្តថា «រដ្ឋខ្ចីមែន ប៉ុន្តែបង្កើតហេដ្ឋារចនាសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនេះ បង្កើតឱកាសសេដ្ឋកិច្ច លុយចូលហោប៉ៅប្រជាជនផង លុយចូលមករដ្ឋផង។ នេះហើយជាការចែកផលលាភ នៃការអភិវឌ្ឍ»។ បើតាមប្រសាសន៍សម្តេចមហាបវរធិបតី លើលោកនេះ រដ្ឋាភិបាលណាក៏ខ្ចីគេដែរ ពោលគឺប្រទេសតិចណាស់ ដែលមិនខ្ចីគេ។ បើមានប្រទេសណាគេមិនខ្ចី ព្រោះគេយកវិធានការដំឡើងពន្ធ លើកលែងតែប្រទេសខ្លះមិនដំឡើងពន្ធ ព្រោះគេមានធនធានធម្មជាតិច្រើន ដូចជាប្រេង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានការសាងសង់ផ្លូវ នឹងធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចកាន់តែរស់រវើក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ​ 41ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ​បញ្ជាក់ថា​ពិតមែន ប៉ុន្តែ​​មិន​បាន​ប្រាប់​ឲ្យ​លម្អិតបន្ថែមពីស្ថានភាពព្រះរាជស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ​ 37ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការ​ហ្វឹក​ហាត់​រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិ​បត្តិ​​ការ​ប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំង​ពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបាន​ពិនិត្យឃើញ​ថ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ​ 63ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ​ 58ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:46 PM, ចំនួនអ្នកអានៈ​ 41ដង
នេះបើយោងតាមទីភ្នាក់ងារព័តមានរដ្ឋ Ukrinform និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានចារកម្មអ៊ុយក្រែន បានបញ្ជាក់ព័ត៌មាននៅពីថ្ងៃចន្ទ ទី២៦ ខែឧសភា ថា ប្រទេសចិនកំពុងផ្គត់ផ្គង់ផលិតផលសំខាន់ៗជាច្រើនដល់រោងចក្រយោធារបស់រុស្ស៊ី ដែលជាការអះអាងមួយបន្ថែមទម្ងន់លើការចោទប្រកាន់ពីមុនៗ។ លោក Oleh Ivashchen
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:43 PM, ចំនួនអ្នកអានៈ​ 55ដង
ម៉ាឡេស៊ី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Sispanhandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 05:37 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទ «មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមនេះ យើងមានគោលបំណងបង្កើតព្រឹត្តិការណ៍មួយសម្រាប់ក្មួយៗកុមារដែលមានអាយុចន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 05:32 PM, ចំនួនអ្នកអានៈ​ 61ដង
ដូចមហាជនបានឃើញស្រាប់ហើយថា មួយរយៈពេលមុន អតីតារាសម្តែងរៀមច្បងលោក ច័ន្ទ រិទ្ធមេធានី បានប្រកាសថា ខ្លួនមានជំងឺនិងស្វែងរកជំនួយដើម្បីដោះស្រាយជីវភាព ព្រោះខ្លួនមិនអាចចេញទៅរត់ផាស់អេបដូចមុនបានទេ។ ទន្ទឹមនឹងការប្រកាសសុំជំនួយបែបនេះ ក៏មានសប្បុរសជនមួយចំនួនបានជួយជាហូរហែ ក្នុងនោះតារាចម្រៀងលោក ខេមរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 05:28 PM, ចំនួនអ្នកអានៈ​ 59ដង
នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ ដែលថាអ៉ីរ៉ង់អាចនឹងផ្អាកការចម្រាញ់អ៊ុយរ៉ាញ៉ូមរយៈពេល៣ឆ្នាំ ដើម្បីបើកផ្លូវឆ្ពោះ​ទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៉ីរ៉ង់នឹងគ្មានថ្ងៃទទួលយកការធ្វើបែបនោះជាដាច់ខាត។ នៅថ្ងៃចន្ទ ទី២៦ ខែឧសភ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5784 នាក់
ម្សិលមិញ : 6019 នាក់
សរុបទាំងអស់ : 8595946 នាក់