គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង |
|
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 1652ដង |
|
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។
អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។
គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:09 AM, ចំនួនអ្នកអានៈ 5ដង
ប្រភពពីសាព័ត៌មានអេស្ប៉ាញ Marca បានបង្ហាញថាលោក Ancelotti បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រេស៊ីល នៅក្នុងទឹកដីអង់គ្លេស ប៉ុន្តែនៅទីបញ្ចប់នៃការពិភាក្សាលោកមិនបានទទួលយកការផ្តល់ជូននេះទេ ហើយកំពុងសិក្សាសំណើពីក្លិបអារ៉ាប៊ីសាអូឌីត។
ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:05 AM, ចំនួនអ្នកអានៈ 14ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជំនួបខាងលើ លោក Pespan បានលើកឡើងថា «សម្រាប់យើង យើងដឹងហើយ មុនការប្រកួតនេះមកដល់ នៅក្នុងបរិយាកាសបណ្ដាញសង្គមផ្សេងៗ បាននិយាយពីជើងឯក តែបើនិយាយពីក្រុមផ្ទាល់ ទាំងកីឡករ ជាមួយគ្រូបង្វឹកក្នុងក្រុម គឺយើងផ្ដោតអារម្មណ៍លើការប្រកួត មានន័យថា យើងរក្សាដដែល ព្រោះមុនការប្រកួត យើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:02 AM, ចំនួនអ្នកអានៈ 18ដង
ហូជីមិញ, វៀតណាម៖ បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេចតេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែលបានប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូលជាសមាជិកអាស៊ាននោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:59 AM, ចំនួនអ្នកអានៈ 15ដង
តាម Yonhaspan ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចុះឆែកឆេរផ្ទះលោក Yoon ដើម្បីស្វែងរកភស្តុតាងដែលមានជាប់ពាក់ព័ន្ធនឹងគ្រូមន្តអាគមម្នាក់ឈ្មោះ Jeon Seong-bae ឬគេស្គាល់ថា Geon Jin។
ក្រុមរដ្ឋអាជ្ញាត្រូវបានរាយការណ៍ថាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថាសមាជិកនៃអង្គការសាសនា Unification Church បានប្រគល់ខ្សែកពេជ្រមួយ និងកាបូបម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:56 AM, ចំនួនអ្នកអានៈ 13ដង
ហូជីមិញ, វៀតណាម៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃការបង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាមអស់ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវបានច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:47 AM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះបានផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពី ប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:41 AM, ចំនួនអ្នកអានៈ 15ដង
ការប្រារព្ធពិធីរំលឹកខួបដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរំលឹកដល់ការបង្រួបបង្រួមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបកុម្មុយនិស្ដវៀតណាមខាងជើង បានវាយដណ្ដើមយកទីក្រុង Saigon ជារដ្ឋធានីរបស់វៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក។ Saigon ត្រូវបានប្ដូរឈ្មោះមកជាទីក្រុង Ho Chi Minh City វិញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:39 AM, ចំនួនអ្នកអានៈ 15ដង
Mornine គឺជាមនុស្សយន្ត AI ដែលមានសមត្ថភាពអាចប្រើបានច្រើនភាសា ងាយស្រួលក្នុងការផ្ដល់ប្រឹក្សាផ្នែកលក់ដល់អ្នកទេសចរណ៍ ឬភ្ញៀវដែលបានមកហាងលក់របស់ខ្លួន។ ជាមួយនឹងឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងការចល័ត វាក៏អាចសហការជាមួយមនុស្សយន្តផ្សេងទៀតក្នុងអំឡុងពេលរវល់ផងដែរ។
ក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន Chery Automobil
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:36 AM, ចំនួនអ្នកអានៈ 16ដង
KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានចេញបញ្ជាបែបនេះបន្ទាប់ពីរូបលោកចុះត្រួតពិនិត្យមើលដោយផ្ទាល់ការធ្វើតេស្ដអាវុធសម្រាប់នាវាពិឃាដថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើង មានឈ្មោះថា Choe Hyon កាលពីពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បានរាយការណ៍ដែរពីការសម្ពោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 01:02 PM, ចំនួនអ្នកអានៈ 96ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:53 PM, ចំនួនអ្នកអានៈ 96ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិចំនួន ៣ខ្សែ មានផ្លូវជាតិលេខ៤១ ៣១ និង៣៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:27 PM, ចំនួនអ្នកអានៈ 110ដង
ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
សហព័ន្ធកីឡាប្រដាល់គុនខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:22 PM, ចំនួនអ្នកអានៈ 91ដង
រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 01:08 PM, ចំនួនអ្នកអានៈ 98ដង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-04-2025, 12:05 PM, ចំនួនអ្នកអានៈ 82ដង
តាមរយៈជ័យជម្នះ ៥ទល់នឹង១ របស់ពួកគេទៅលើគូប្រជែង Tottenham Hotsspanur នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នាំឱ្យក្រុមហង្សក្រហមមួយនេះបានក្លាយជាជើងឯក Premier League នារដូវកាលនេះតែម្តង ដែលជាលើកទី២ ត្រឹមរយៈពេល ៥ឆ្នាំ និងតាមទាន់កំណត់ត្រាឈ្នះបាន ២០លើកច្រើនជាងគេរបស់ Manchester United។
ពួកគេនឹងរៀបចំក្បួន និងឡានក្រុង
 ព័ត៌មានលម្អិត
|
|
|