|
AFC នឹងប្រើ VAR ក្នុងជំនួបផ្ដាច់ព្រ័ត្ររវាងព្រះខ័នរាជ និង Arkadag ព្រមទាំងដំឡើងបន្ទប់ប្រតិបត្តិ VOR ផ្ទាល់នៅស្ដាតមរតកតេជោ |
|
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ 208ដង |
|
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើងនូវបន្ទប់ប្រតិបត្តិការវីដេអូ Video Operation Room (VOR) ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024-25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងស្ដាតមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយលោក Kasih Budi Prabowo និងលោក Yossarun Kousurat ក្រុមបច្ចេកទេសរបស់ AFC កាលពីម្សិលមិញ បានឲ្យដឹងថា ការរៀបចំប្រព័ន្ធ VAR និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬបន្ទប់ប្រតិបត្តិការវីដេអូ VOR នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ តែម្ដង ដោយមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។
គួរដឹងថា ការប្រកួតលក្ខណៈអន្ដរជាតិលើទឹកដីកម្ពុជា កន្លងមកក៏ធ្លាប់ប្រើប្រាស់ VAR រួចជាច្រើនដងមកហើយ ចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ជាដើម នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ប៉ុន្ដែកាលនោះ ការត្រួតពិនិត្យវីដេអូ VOR ត្រូវបានបញ្ជូនរូបភាពទាំងអស់ ទៅទីស្នាក់ការរបស់ AFF នៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឲ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ។
ប៉ុន្ដែសម្រាប់ប្រតិបត្តិមួយ វាធ្វើឲ្យការពិនិត្យរៀងមានភាពរអៈរអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអ៊ិនធឺណេត មិនសូវរលូនពេលខ្លះ ហើយពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ខាងមុខនេះតែម្ដង។
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និងក្រុម FK Arkadag សម្រាប់ការងារបច្ចេកទេស វីដេអូជំនួយសម្រាប់ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ BTV News សម្រាប់ការប្រើប្រាស់កាំមេរាផ្សាយផ្ទាល់ទាំងអស់ចំនួន ១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពិនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:39 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា «ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋានចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក សង្គ្រោះអ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់។ សូមមហាជនជ្រាបថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:36 PM, ចំនួនអ្នកអានៈ 30ដង
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មនុយក្លេអ៊ែរប្រើប្រតិកម្មរបស់ពេជ្រមួយគ្រាប់ដែលដាក់នៅជិតប្រភពវិទ្យុសកម្ម ដើម្បីផលិតអគ្គិសនីដោយឯកឯង។ នោះមានន័យថា មិនចាំបាច់ត្រូវការថាមពលដើម្បីផ្លាស់ទីមេដែកតាមរយៈឧបករណ៏ ឬដើម្បីបង្វែរដុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:30 PM, ចំនួនអ្នកអានៈ 27ដង
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:27 PM, ចំនួនអ្នកអានៈ 28ដង
លោក គីម ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធប្រឆាំងយន្ដហោះចម្បាំង និងការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងដោយកងពលទ័ពអាកាសទី១របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យគ្រប់អង្គភាពយោធាទាំងអស់សម្រេចឱ្យបាននូវការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ វីដេអូមួយចេញផ្សាយដោយទ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:20 PM, ចំនួនអ្នកអានៈ 26ដង
ការប្រកាសពីការចាប់ផ្តើមអនុវត្តន៍ច្បាប់ថ្មីនេះដែរ បន្ទាប់ពីទទួលបានការឯកភាពពីស្ថាប័ន ក្រុមប្រឹក្សាកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា IFAB នាអំឡុងខែមីនា ឆ្នាំ២០២៥។
ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានចេញសេចក្តីប្រកាសពីការចាប់ផ្តើម អនុវត្តន៍ច្បាប់ មានតែប្រធានក្រុមនីមួយៗប៉ុណ្ណោះ អាចមាន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:06 PM, ចំនួនអ្នកអានៈ 24ដង
វ៉ាស៊ីនតោនឌីស៊ី៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និងលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 12:02 PM, ចំនួនអ្នកអានៈ 31ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបិទបញ្ចប់ទស្សនកិច្ចរបស់លោកក្នុងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា ដោយពុំមានភាពរីកចម្រើនចំពោះបទឈប់បាញ់ថ្មីមួយ ក្នុងពេលដែលអ៉ីស្រាអែលកំពុងបង្កើនការទម្លាក់គ្រាប់បែក បានទទួលស្គាល់ពីវិបត្តិគ្រោះទុរភិក្ស និងតម្រូវការចាំបាច់សម្រាប់ការផ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 11:53 AM, ចំនួនអ្នកអានៈ 29ដង
ការប្រកាសខាងលើរបស់លោក Yoon ធ្វើឡើងក្នុងសារមួយបង្ហោះលើ Facebook និងកើតមានឡើងចំពេលបេក្ខជនប្រធានាធិបតីមកពីគណបក្ស PPP កំពុងមានពិន្ទុដេញតាមពីក្រោយ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក Lee Jae-myung ក្នុងការស្ទង់មតិ មុនការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិនៅថ្ងៃទី៣ ខែមិថុនាខាងមុខ។ បើតាមការស្ទង់មតិ �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2025, 11:48 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីប្រវត្តិ និងទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដែលកំពុងមានវឌ្ឍនភាពល្អប្រសើរលើគ្រប់វិស័យ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងឋានៈជាប្រទេសជិតខាងល្អ ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-05-2025, 12:40 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-05-2025, 11:54 AM, ចំនួនអ្នកអានៈ 25ដង
លោក Rubio បញ្ជាក់ថា «ខ្ញុំអាចនិយាយបានថា យើងនឹងដឹកនាំកិច្ចប្រជុំកំពូលមួយ ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ ដែលស្ទើរតែគ្រប់សមាជិកណាតូ មានការចំណាយផ្នែកការពារជាតិនៅកម្រិត ឬលើសពី ២ភាគរយ និងភាគច្រើនមានលើសពី ៤ភាគរយ ហើយសមាជិកទាំងអស់នឹងព្រមព្រៀងលើគោលដៅឈានដល់ ៥ភាគរយក្នុងទសវត្សរ៍ក្រោយ»។
រដ្ឋមន្ត្រីការបរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-05-2025, 11:47 AM, ចំនួនអ្នកអានៈ 26ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Infantino ដែលបានកាន់តួនាទីប្រធាន FIFA តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ មកនោះ បានរួមដំណើរជាលក្ខណៈការទូតជាមួយប្រធានាធិបតីអាមេរិក លោក Donald Trumspan ទៅតំបន់មជ្ឈឹមបូព៌ានាពេលថ្មីៗនេះ ដែលជាហេតុធ្វើឱ្យលោកមកចូលរួមសមាជយឺតដល់ទៅ ២ម៉ោង និង ១៧នាទីឯណោះ។\
សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-05-2025, 11:45 AM, ចំនួនអ្នកអានៈ 25ដង
ការលើកឡើងបែបនេះរបស់លោក Shehbaz Sharif ធ្វើឡើងអំឡុងធ្វើទស្សនកិច្ចមួយទៅកាន់មូលដ្ឋានទ័ពអាកាស Kamra ស្ថិតនៅក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថានជាទីដែលលោកបាន ចុះសួរសុខទុក្ខក្រុមមន្ត្រី និងទាហានដែលបានចូលរួមក្នុងការជម្លោះយោធាជាមួយឥណ្ឌាកាលពីពេលថ្មីៗនេះ។ «យើងបានត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយឥណ្ឌាដើម្បី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-05-2025, 11:42 AM, ចំនួនអ្នកអានៈ 25ដង
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងប្រទេសកាតា មុននឹងរូបលោកបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់ការបំពេញទស្សនកិច្ចជុំទី៣ និងជាជុំចុងក្រោយ បន្ទាប់ពីបញ្ចប់ការធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងកាតា។ លោក ត្រាំ បានលើកឡើងក្នុងទីក្រុងដូហា ប្រទេសកាតាថា «យើងនឹ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-05-2025, 11:41 AM, ចំនួនអ្នកអានៈ 28ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា លោក Starmer បានគូសបញ្ជាក់ដូច្នេះថា «តាក់ទិករបស់លោក ពូទីន ដើម្បីកេងចំណេញ និងពន្យារពេល ខណៈនៅតែបន្តសម្លាប់ និងបង្កការបង្ហូរឈាមនៅទូទាំងអ៊ុយក្រែន គឺជារឿងមិនអាចអត់ឱនឱ្យបានឡើយ»។ លោកបន្ថែមទៀតថាបទឈប់បាញ់ពេញលេញមួយត្រូវតែទទួលបានការ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 5870 នាក់ |
|
ម្សិលមិញ |
: 6808 នាក់ |
|
សរុបទាំងអស់ |
: 8499286 នាក់ |
|
|