ADB: ការធ្វើឌីជីថលនីយកម្ម អាចកាត់បន្ថយវិសមភាព ដែលមានជាយូរមក ក្នុងអាស៊ី និងប៉ាស៊ីហ្វិក |
|
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ 140ដង |
|
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។
ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលមានជាយូរមកនៅអាស៊ី និងប៉ាស៊ីហ្វិក ប៉ុន្តែដើម្បីទាញយកសក្តានុពល របស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាតឌីជីថល» រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពប្រើប្រាស់ និងជំនាញ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀត ក្នុងការអភិវឌ្ឍឌីជីថលក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបាន ចែករំលែកស្មើៗគ្នា នោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាង អ្នករស់នៅ តាមទីជនបទ១៣% នេះបើយោងតាម របាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥៖ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃនេះ។
ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំចំនួនប្រជាជន (population-weighted average Gini coefficient) — ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេស ក្នុងឆ្នាំ២០២២ មានចំនួន៦% ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន១៨.៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង៣.៦៥ដុល្លារក្នុងមួយថ្ងៃ។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាព អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាពនិងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ»។
ឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាព ដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋានដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និងធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និង ការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។
របាយការណ៍នេះ ផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និង គោលដៅប្រកបដោយនិរន្តរភាព ហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋាន ដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេពញ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់អគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2025, 06:45 AM, ចំនួនអ្នកអានៈ 23ដង
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកថយពីផែនការដកសិទ្ធិភ្លាមៗរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ ដោយជំនួសមកវិញនូវការផ្តល់ពេល ៣០ថ្ងៃឲ្យសាកលវិទ្យាល័យនេះ ធ្វើការជំទាស់តាមរយៈដំណើរការរដ្ឋបាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ 67ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ 70ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយបញ្ជាក់ថាពិតមែន ប៉ុន្តែមិនបានប្រាប់ឲ្យលម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 87ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ 65ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការហ្វឹកហាត់រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំងពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបានពិនិត្យឃើញថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ 72ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ 65ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
|
|
|