|
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន, ដីធ្លីទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង |
|
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ 265ដង |
|
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖
ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។
គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
* ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
* ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច របស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
* ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
* ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
* ដីដែលជាកម្មសិទ្ធិរបស់សហគមន៍
* ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ
* ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
* ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
* ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារ ក្នុងវិស័យដូចបានរៀបរាប់ខាងដើម។
ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ នោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-05-2025, 06:50 PM, ចំនួនអ្នកអានៈ 9ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «យើងអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ផ្តោតអាទិភាពទៅលើសុខសន្តិភាព និងស្ថិរភាព ហើយប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រួចវិលត្រឡប់ទៅរកគន្លងផ្លូវនៃការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចៀសវាងបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 06:48 PM, ចំនួនអ្នកអានៈ 1ដង
ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើង កាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 06:45 PM, ចំនួនអ្នកអានៈ 0ដង
ប្រភពពីអ្នកការទូតបារាំង បានបង្ហើបឱ្យដឹងថា កិច្ចប្រជុំខាងលើនឹងពិភាក្សាអំពីសំណើរបស់អាមេរិកនិងអឺរ៉ុប ដែលសំដៅចង់ឱ្យមានបទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងមូស្គូបដិសេធ ពួកគេអាចនឹងរួមគ្នាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៉ី។
នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា មេដឹកន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 06:42 PM, ចំនួនអ្នកអានៈ 0ដង
លោក គីម បាននិយាយដូច្នេះថា «ការចូលរួមរបស់យើងក្នុងជម្លោះនេះ គឺមានហេតុផលសមស្រប ហើយវាគឺជាសិទ្ធិអធិបតេយ្យនៃប្រទេសរបស់យើង។ ខ្ញុំចាត់ទុកទាហានអង់អាចក្លាហានទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនៅតំបន់ Kursk ជាវីរបុរស និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់បំផុតនៃកិត្តិយសរបស់ប្រទេសកូរ៉េខាងជើង»។ លោក គីម បាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 06:39 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអះអាងថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ គ្រឿន ចាន់វៃ អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន), ឈ្មោះ ហ៊ឹម ដាវុធ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 05:18 PM, ចំនួនអ្នកអានៈ 31ដង
សម្រាប់មន្ត្រីអាជ្ញាកណ្តាលទី១ កាត់សេចក្តីលើកទីលាន គឺលោក Kim Heegon ជាអាជ្ញាកណ្តាលម្នាក់ធ្លាប់មានបទពិសោធច្រើននៅការប្រកួតកម្រិត AFC នឹងកម្មវិធី AFC Asian Cuspan Qatar 2023 និងពាន ACL Two។
យោងតាមការចេញសេចក្តីប្រកាសរបស់ស្ថាប័ន AFC សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 រវាងក្រុមព្រះខ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 05:12 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស តែងធ្វើសកម្មភាពព្រមៗគ្នាក្នុងពេលតែមួយ ដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការពង្រឹងកិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 05:05 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តក្រចេះ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 04:57 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ប្រព័ន្ធ ខេមឌីអ៊ិច (CAM DX) ដែលជាប្រព័ន្ធថេកណូឡូថ្មី ដែលរដ្ឋាភិបាលគ្រោងដាក់ដំណើរការសម្រាប់វិស័យអចលនទ្រព្យ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិស័យនេះ ពោលគឺផ្តល់ងាយងាយដល់ការប្រមូលពន្ធ និងអ្នករកស៊ីលើវិស័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 04:54 PM, ចំនួនអ្នកអានៈ 36ដង
ប៉េកាំង៖ កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួងការអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ីនៅទីក្រុងម៉ូស្គូ ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការអនុវត្តកិច្ចព្រមព្រៀងដែលត្រូវបានដំឡើកម្រិត ស្តីពីការជំរុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 04:52 PM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សន សៀប អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 01:59 PM, ចំនួនអ្នកអានៈ 33ដង
ក្នុងសេចក្តីថ្លែងការណ៍ចេញដោយកាណាដា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យ ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ គឺកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមជាមួយសហភាពអឺរ៉ុប បានថ្កោលទោស ករណីវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ កាលពីថ្ងៃទី២២ ខែមេសា ដែលបានសម្លាប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 01:56 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Respanresentative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 01:51 PM, ចំនួនអ្នកអានៈ 35ដង
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបន្ថែមថា លោក Rubio ក៏បានស្នើផ្តល់ការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ដើម្បីផ្តើមកិច្ចសន្ទនាស្ថាបនារវាងប៉ាគីស្ថាននិងឥណ្ឌា ក្រោមគោលដៅបញ្ចៀសការកើតមានជម្លោះពេលក្រោយៗទៀតផងដែរ។ ប៉ុន្មានថ្ងៃមកនេះ អាមេរិកបានសន្ទនាជាប្រចាំតាមទូរសព្ទទាំងជាមួយប៉ាគីស្ថាន និងទ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-05-2025, 01:49 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 6611 នាក់ |
|
ម្សិលមិញ |
: 8148 នាក់ |
|
សរុបទាំងអស់ |
: 8447315 នាក់ |
|
|