លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសវនាការ និងទទួលថវិកា ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង (CHIP MONG) ក្នុងឱកាសទិវា ៨ ឧសភា ២០២៥
ចុះថ្ងៃទី: 01-05-2025, 05:38 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងទទួលថវិកាចំនួន ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង (CHIP MONG) ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញប្រគល់ដោយផ្ទាល់ពីលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល, អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក, លោកជំទាវ គីម ចាន់ណា នាយិកាជាន់ខ្ពស់, អ្នកឧកញ៉ា លាង ហួង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុងលែន, អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន, លោកជំទាវ លីវ សុខឆេង នាយិកាជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង រីថែល។ កន្លងមកក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ។គិតចាប់ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនជីបម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៤៤លើក មានថវិកាសរុប ៧.៨២៥.៣៥០ដុល្លារអាមេរិក រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ សូមជម្រាបថា លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងកូន​របស់អ្នកឧកញ៉ា បានចូលរួមឧបត្ថម្ភថវិកាជួយ ដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកា ដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកា ដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA) ជួយដល់ជនរងគ្រោះក្នុងករណី រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-05-2025, 01:21 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងឱកាសអញ្ជើញលោក និងក្រុមគ្រួសារ មកផ្ទេរការិយាល័យបោះឆ្នោត ពីខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ និងចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:17 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹកនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:11 PM, ចំនួនអ្នកអានៈ​ 29ដង
លោក Rubio នឹងក្លាយជារដ្ឋមន្រ្តីដំបូងគេ ចាប់តាំងពីសម័យអតីតរដ្ឋមន្រ្តីការបរទេស លោក Henry Kissinger ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលកាន់តំណែងជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិផង ក្នុងពេលដំណាលគ្នា។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកតំណែងទីប្រឹក្សាសន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:09 PM, ចំនួនអ្នកអានៈ​ 25ដង
​​អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារមួយរវាង​នាយក​ប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និង​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាង​សហរដ្ឋ​អាមេរិកនៅ​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សា គឺបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei និងរបៀបដែលការរឹតបន្តឹងលើបន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:04 PM, ចំនួនអ្នកអានៈ​ 22ដង
បច្ចុប្បន្ន ក្រុមរហស្សនាម «ព្រៃ» បានតាំងនៅលេខរៀងទី៦ ជាបណ្តោះអាសន្នដដែលតំបន់កៅអីលេងពាន UEFA Eurospana League ជាមួយនឹង ៦០ពិន្ទុ ក្រោយឆ្លងកាត់បាន ៣៤ប្រកួត ស្របពេល Brentford បានរំកិលមកលេខរៀងទី១១ វិញ ដោយមាន ៤៩ពិន្ទុ។ Nottingham Forest បានខកចិត្ត ក្នុងការវិលទៅកាន់តំណែងលេខ៣ ក្នុងលីគកំពូលអង់គ្លេស Premier League ក៏ព្រោះចាញ់ក្រុមភ្ញៀវ Bren
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:02 PM, ចំនួនអ្នកអានៈ​ 24ដង
បិសាចក្រហម អតីតជើងឯក UEL កាលឆ្នាំ២០១៧ បានបំបាក់ម្ចាស់ផ្ទះ Athletic Bilbao ៣ទល់នឹង០ នាយប់មិញនេះ នៅទឹកដីអេស្ប៉ាញ ស្របពេលក្រុមសមាជិកលេងនៅ Premier League ដូចគ្នា Tottenham Hotsspanur ក៏បានយកឈ្នះភ្ញៀវ Bodoe/Glimt ៣ទល់នឹង១ ផងដែរ។ Manchester United ត្រូវបានគេរំពឹងថា នឹងប៉ះក្រុមអង់គ្លេសដូចគ្នានៃវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Eurospana League 2024-25 ក្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:01 PM, ចំនួនអ្នកអានៈ​ 23ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានី ដាម៉ាស។ នេះជាសារមួយយ៉ាងច្បាស់បញ្ជូនទៅកាន់របបស៊ីរីថា យើងនឹងមិនបណ្ដោយឱ្យកងកម្លាំងស៊ីរីដាក់ពង្រាយទៅកាន់ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាសឡើយ ឬក៏បង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 12:59 PM, ចំនួនអ្នកអានៈ​ 18ដង
ការយកពន្ធគយរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញនាំចូលពីចិនបានចូលជាធរមានកាលពីខែមេសា ខណៈប៉េកាំងបានសងសឹកវិញដោយយកពន្ធគយ១២៥ភាគរយលើ ទំនិញនាំចូលពីសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា smartspanhones, semiconductors និងកុំព្យូទ័រ ត្រូវបានលើកលែងជាបណ្ដោះអាសន្នពី ពន្ធគយអាមេរិក។ លោកប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 12:56 PM, ចំនួនអ្នកអានៈ​ 9ដង
ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាអ្នកវិនយោគដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការយកពន្ធគយ១០ភាគរយ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអនុវត្តលើប្រទេសជាច្រើន។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ryosei Akazawa បានគូសបញ្ជាក់ថា «យើងអាចឆ្ពោះទៅមុខប្រកបដោយភាពស្មោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 12:54 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ ការត្រៀមចរចាពាណិជ្ជកម្មដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពី លក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 07:03 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ លោក Chen Tsung Chi (Henrry Chen) នាយកប្រតិបត្តិ​នៃក្រុមហ៊ុន Grand Twins International Cambodia (GTI) ​គូសបញ្ជាក់បែបនេះ ធ្វើឡើង ​វេទិកា ក្រុមហ៊ុនចុះបញ្ជី ស្តីពី «វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)»នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​។ ម្ចាស់រោងចក្រកាត់ដេរដ៏ធំមួយ ដែលបាននិងកំពុងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ប្រេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 06:58 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ​ 38ដង
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:47 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសវនាការជាមួយសប្បុរសជនមកពីក្រុមហ៊ុនឯកជន ចំនួន ៦ក្រុម ដែលបាននាំយកអំណោយជាថវិកាសរុប ៤,៤៩៩,៩៩៩ដុល្លារអាមេរិក និង ៨០០,០០០,០០០រៀល មកឧបត្ថម្ភជូនកាក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6082 នាក់
ម្សិលមិញ : 8455 នាក់
សរុបទាំងអស់ : 8381282 នាក់