|
ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងធម្មការ និងសាសនា» |
|
ចុះថ្ងៃទី: 28-04-2025, 12:29 PM, ចំនួនអ្នកអានៈ 212ដង |
|
រាជធានីភ្នំពេញ៖ :សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១៖បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេស អន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋម នៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, ២៖ បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ, ៣៖ ពិភាក្សាលើការកំណត់ជំហានបន្ត នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ និងសាសនា បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងធម្មការ និងសាសនា» ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងធម្មការ និងសាសនា។
សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ១៖ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង២៖ ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 31-05-2025, 02:03 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:58 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក សៀក សារឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ ទៅណែនាំ លោកស្រី អេន ចរិយា ជុំវិញការបង្ហោះវីដេអូ សកម្មភាព និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:51 PM, ចំនួនអ្នកអានៈ 32ដង
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (Shangri - La Dialogue 2025) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិចំនួន ៤៧ប្រទេស, មន្ត្រីយោធាជាន់ខ្ពស់ និងបណ្តាស្ថាប័ន អ្នកវិភាគលើបញ្ហាសន្តិសុខ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន, អាស៊ី ប៉ាស៊ីហ្វិកនិង អឺរុប។
តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្ទៀន ហ្គាយហ្គើរិច (Bastian Giegeric
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 01:46 PM, ចំនួនអ្នកអានៈ 20ដង
ជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្លួនស្រលាញ់ទ័ព តែចង់ឱ្យទ័ពច្បាំងយ៉ាងម៉េចបើបំបាក់ទឹកចិត្តគេមុនឡើងច្បាំង ?[...] នៅពេលដែលខ្មែរគ្នាឯងជជែកចង់ឈ្នះរឿងនយោបាយ បំបាក់ទឹកចិត្តទ័ពចង់ឱ្យអ្នកនេះខុស អ្នកនោះខុស ថាឱ្យរដ្ឋាភិបាល។ ធ្វើពេលណាមិនធ្វើ ធ្វើពេលយើងជិតវ៉ៃគ្នា ហើយអាហ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:24 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការគិតគូរកងទ័ពយើងគិតរាប់សិបឆ្នាំមកហើយ គ្រឿងហូបចុក គោលរបបហូបរបស់ទាហានជួរមុខ ជិតស្មើមួយគុណនឹងពីរជាមួយទាហានជួរក្រោយ។ គ្រាន់តែកងទ័ពជាង២ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវទម្លាក់ថវិកាបន្ថែមបំប៉នមួយជិតគុណពីរអ្នកជួរមុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:21 PM, ចំនួនអ្នកអានៈ 22ដង
ថ្លែងក្រោយចប់ការប្រកួតនៅចំពោះមុខកីឡាករសញ្ជាតិព័រទុយហ្គាល់ដែលបានរួមចំណែកទទួលបានជ័យជម្នះផងនោះ លោក Amorim បានឱ្យដឹងថា «គ្មាននរណាម្នាក់ដឹងមុននោះទេ ហើយក៏មិនដឹងថា នឹងមានអ្វីកើតឡើងដែរ»។
ទោះជាយ៉ាងណា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែសង្ឃឹម និងជឿជាក់ថា Bruno នឹងបន្តលេងនៅ Man Utd ទៀត។Manchester United បា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 12:18 PM, ចំនួនអ្នកអានៈ 43ដង
តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី កិច្ចប្រឹងប្រែងកំពុងបន្តធ្វើឡើងដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមថ្មដែលបានបាក់រលំ។ ការបាក់រលំថ្មនេះបានកើតឡើង ក្នុងទីក្រុង Cirebon នៃខេត្ត West Java ជាទីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីសកម្មភាពគ្រឿងចក្រកំពុងជីកគាស់ថ្ម ហើយបុគ្គលិកជួយ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:55 AM, ចំនួនអ្នកអានៈ 41ដង
តូក្យូ, ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:50 AM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:42 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:37 AM, ចំនួនអ្នកអានៈ 36ដង
ការលូតលាស់នេះ កើតឡើងដោយសារតែការប្រើប្រាស់សេវាកម្ម AI ពី Anthrospanic ដោយក្រុមហ៊ុនផ្សេងៗ។ ប្រព័ន្ធ Claude chatbot របស់ Anthrospanic មិនទទួលបានការពេញនិយមក្នុងវិស័យអ្នកប្រើប្រាស់ទូទៅដូចជា ChatGPT នៃ OspanenAI តែ ប៉ុន្តែវាបានទទួលការបញ្ជារទិញយ៉ាងខ្លាំងពីវិស័យអាជីវកម្មនេះ។ វិនិយោគិន Alex Clayton បាននិយាយថា Anthrospanic អាចក្លាយជាក្រុមហ៊ុន softw
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:35 AM, ចំនួនអ្នកអានៈ 40ដង
លោកប្រមុខមន្ទីរបញ្ចកោណ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានជម្លោះជាមួយ ទីក្រុងប៉េកាំង លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នានៅជុំវិញពិភពលោក។ ចាប់តាំង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:33 AM, ចំនួនអ្នកអានៈ 47ដង
បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៧ឆ្នាំខាងលើនេះ មានស្ថិតិដឹកនាំឈ្នះ ៥១.១% កាលពីដឹកនាំ AC Milan លើកដំបូងនាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្លិបបាល់ទាត់ AC Milan បានសម្រេចតែងតាំងអតីតគ្រូបង្វឹកចាស់របស់ពួកគេឡើងវិញ គឺលោក Massimiliano Allegri ដើម្បីជំនួសតំណែងលោក Sergio Conceicao ដែលត្រូវបានដកតួនាទីធំនេះកាលពី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-05-2025, 10:29 AM, ចំនួនអ្នកអានៈ 33ដង
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅឯពិធីជួបជុំមួយក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានលើកឡើងថា «យើងនឹងដំឡើងការយកពន្ធពី២៥ ដល់៥០ភាគរយ ជាពន្ធលើ ដែកថែមដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ហើយដែលនឹងធានាបន្ថែមដល់ឧស្សាហកម្មដែកថែប ក៏ដូចជាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលព�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេពញ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់អគ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 8873 នាក់ |
|
ម្សិលមិញ |
: 6644 នាក់ |
|
សរុបទាំងអស់ |
: 8620734 នាក់ |
|
|