ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន, ដីធ្លីទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ 256ដង
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖ ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។ ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។ គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖ * ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ * ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច របស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ * ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល * ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល * ដីដែលជាកម្មសិទ្ធិរបស់សហគមន៍ * ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ * ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ * ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម * ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារ ក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ នោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-05-2025, 05:19 PM, ចំនួនអ្នកអានៈ​ 34ដង
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មដែលត្រូវភ្លើងឆេះដោយសារឆ្លងចរន្ដអគ្គិសនីនេះ មានម្ចាស់ជាជនជាតិចិន ដែលទីតាំងឃ្លាំងមានទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រភេទឃ្លាំងដែក ជញ្ជាំង និងដំបូលស័ង្កី។ ក្នុងអគ្គិភ័យបានបំផ្លាញក្រណាត់ស្មាច់មួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 38ដង
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»។ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 12:00 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងអគ្គនាយក២រូប នៃក្រសួងពាណិជ្ជកម្ម ក្នុងមានលោក គឹម មាសសុខសីហា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:55 AM, ចំនួនអ្នកអានៈ​ 50ដង
២គ្រាប់សម្រេចគោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ របស់ក្លិបបារាំង PSG ធ្វើបានដោយកីឡាករ Fabian Ruiz និង Achraff Hakimi ដ្បិតក្រុមមកពីលីគអង់គ្លេស Arsenal រកបានមួយគ្រាប់ដោយកីឡាករ Bukayo Saka ជាមួយនឹងអ្នកចាំទី Gianluigi Donnarumma ក្លាយជា Hero ប្រចាំការប្រកួតវគ្គនេះ ក្នុងការបំភ្លឺផ្លូវក្រុមកក់សំបុត្រទៅទីក្រុង Munich ។ ជាផ្លូវការក្រុម Paris Saint Germa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ​ 43ដង
ក្រុមហ៊ុន Aspanspanle ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Aspanspanle។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:50 AM, ចំនួនអ្នកអានៈ​ 50ដង
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពស្វិតស្វាញ បន្ទាប់ពីការវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ក្រុមសិង្ហក្រហម ដែលរកបានដោយកីឡាករវ័យក្មេង ញ៉ែម ដេវីត នៅនាទី៨៥ ។ បន្ទាប់ពីត្រូវភ្នំពេញក្រោន នាំមុខ វិសាខា ក៏ព្យាយាមវាយបកជាខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពារក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:45 AM, ចំនួនអ្នកអានៈ​ 53ដង
ខេត្តព្រះសីហនុ៖បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យឆេះរថយន្តដឹកប្រេងចំនួន១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង។ ម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ។ នៅវេលាម៉ោងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 50ដង
បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន បានចូលជាធរមានចំពេលទីក្រុងមូស្គូត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយមានការចូលរួម ពីបណ្ដាមេដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បី រំឮ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:37 AM, ចំនួនអ្នកអានៈ​ 53ដង
ទីម័រឡេស្តេ៖ តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា «ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។ សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ ខ្ញុំជាអ្នកបើកបរជូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:31 AM, ចំនួនអ្នកអានៈ​ 44ដង
លោក ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ​Truth Social។ តាមលោក ត្រាំ ការប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនឹងត្រូវធ្វើឡើង នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសន្និសីទសារព័ត៌មាន ក្នុងការិយាល័យពងក្រពើនៃសេតវិមាន។ ក្នុងការបង្ហោះនោះលោក ត្រាំ បានសរសេរថា «វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:29 AM, ចំនួនអ្នកអានៈ​ 48ដង
អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បាននិយាយថាយោធារបស់ខ្លួនបានចាប់សញ្ញាថាមានការធ្វើតេស្ដអាវុធជាច្រើនគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ មីស៊ីលទាំងនេះ ត្រូវបានបាញ់តេស្ដចេញពីទីក្រុង Wonsan របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) វេលាម៉ោងប្រហែល៨៖១០នាទីព្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 48ដង
Musk កំណត់អាណានិគមលើភពព្រះអង្គារថាជា «ការធានារ៉ាប់រងជីវិតសម្រាប់ជីវិតជាសមូហភាព» ដោយលើកហេតុផលថា យើងត្រូវតែធ្វើសកម្មភាពនៅពេលនេះ ខណៈដែលមនុស្សជាតិមានធនធាន និងសមត្ថភាព ដើម្បីកសាងអរិយធម៌ដែលទ្រទ្រង់ខ្លួនឯងនៅលើភពអង្គារ។ លោក Elon Musk បានព្រមានថា នៅថ្ងៃណាមួយ ផែនដីនឹងមិនអាចរស់រានមានជីវិតបាន នៅពេលដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២៥។ លោកសាស្ដ្រាចារ្យ ឈា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:17 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពិធីនោះ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយសង្កត់ធ្ងន់ពីការរួមចំណែករបស់កងទ័ពក្រហម និងប្រជាជនសូវៀតជាទូទៅក្នុងការទទួលបានជ័យជំនះលើពួកឈ្លានពានហ្វាស៊ី ក៏ដូចជាក្នុងការរំដោះប្រជាជនអឺរ៉ុប ពីមនោគមវិជ្ជាស្អប់ខ្ពើមរបស់ពួកណាស៊ីនិយម ជាពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:56 AM, ចំនួនអ្នកអានៈ​ 51ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការទម្លាក់គ្រាប់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 428 នាក់
ម្សិលមិញ : 9085 នាក់
សរុបទាំងអស់ : 8433921 នាក់